ត្រូវអនុវត្តវិធានការួមភេទសុវត្ថិភាព
ក្រុមអ្នកជំនាញការណ៍អាមេរិក កាលពីថ្ងៃទី៥/៥ បានធ្វើការព្រមានពីវត្តមាន និងការឆ្លងរាលដាលរបស់កំពូលមេរោគថ្មីមួយឆ្លងតាមការរួមភេទ គ្រោះថ្នាក់ជាង AIDS ទៀត ។
នោះគឺអម្បូរមេរោគ HO41 ដែលជាសណ្ឋានប្រែប្រួលថ្មីនៃមេរោគប្រមេះ ។ វាអាចប្រឆាំងតបនឹងឱសថអង់ទីប៊ីយូទិក និងរាលដាលយ៉ាងលឿនបំផុត ។
អម្បូរ HO41 ត្រូវបានរកឃើញជាលើកដំបូងកាលពី២ឆ្នាំមុន ក្នុងសរីរាង្គស្ត្រីពេស្យា សញ្ជាតិជប៉ុនម្នាក់ ។
តាមអ្នកជំនាញការសុខាភិបាលអាមេរិក ពេលឆ្លងមេរោគនេះអ្នកជំងឺនឹងត្រូវស្ត្រូកមេរោគដោយស្លាប់ក្នុងពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ។
លោក William Smith នាយកប្រតិបត្តិ…. STD ជាតិអាមេរិកឲ្យដឹងថា គេកំពុងអំពាវនាវឲ្យស្ថាប័ននីតិបញ្ញតិអាមេរិកផ្តល់បន្ថែម៥៤លានដុល្លារសម្រាប់អាភិវឌ្ឍន៍ប្រភេទឱសថអង់ទីប៊ីយូទិកថ្មី ដែលអាចប្រឆាំងនឹងអម្បូរ HO41 និងដើម្បីផ្សព្វផ្សាយឲ្យពលរដ្ឋយល់ដឹង ។
ផែនការតែ១គត់ដើម្បីបញ្ចៀសការរាលដាលមេរោគនេះ គឺអនុវត្តវិធានការរួមភេទសុវត្ថិភាពប៉ុណ្ណោះ ៕
ប្រភព CEN