Saturday, October 12, 2013

នគរបាលវរៈព្រំដែន ៨១៧ ឃាត់ពលករ​ ១៣ នាក់បម្រុងឆ្លងដែនខុសច្បាប់អប់រំរួចឲ្យត្រឡប់ទៅផ្ទះវិញ

បាត់ដំបង៖ កម្លាំងនគរបាលល្បាតប៉ុស្តិ៍គីឡូលេខ៩ របស់វរៈការពារព្រំដែន ៨១៧ ឃាត់ខ្លួនពលករស្រី-ប្រុស១៣ នាក់បម្រុងឆ្លងដែនខុសច្បាប់ មកអប់រំ និង ឲ្យត្រឡប់ទៅផ្ទះវិញកាលពី ម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី១២ ខែ តុលា ឆ្នាំ២០១៣ នៅចំណុចទយស្ថិតក្នុងភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
លោក ខេង ស្រ៊ុន នាយប៉ុស្តិ៍គីឡូលេខ៩ របស់នគរបាលវរៈការពារព្រំដែនលេខ៨១៧ ប្រចាំស្រុកសំពៅលូន បាន ឲ្យដឹងថា កាលពីព្រលឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣ នៅចំណុចភូមិគីឡូលេខ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងរបស់លោកបានដើរល្បាតតាមព្រំដែន ក៏ប្រទះឃើញពលករ បម្រុងឆ្លងដែនខុសច្បាប់ជាបន្ត បន្ទាប់ចំនួន ១៣នាក់។ លោកក៏បានសុំបទបញ្ជាពីលោកមេវរៈនគរបាលការបារព្រំដែនលេខ៨១៧ ដោយបាន ការឯភាពពីលោកស្នងការខេត្ត ធ្វើការឃាត់ខ្លួនពួកគេនាំយកមកសាសួរ ទើបដឹងថា ពួកគេត្រូវបានមេខ្យល់ រង់ចាំ លើទឹកដីថៃបម្រុងឆ្លងដែនខុសច្បាប់។
លោក ខេង ស្រ៊ុន បានបន្តថា បន្ទាប់ពីបានឃាត់ខ្លួនសាកសួរហើយ លោកបានណែនាំប្រជាពលរដ្ឋទាំង១៣នាក់ នោះកុំឲ្យឆ្លងដែនខុសច្បាប់ទៀត ដោយបានលើកពីសភាពការណ៍ព្រំដែន ច្បាប់ព្រំដែន ច្បាប់អន្តោប្រវេសន៍ ដែលប្រឈមនិងការគ្រោះថ្នាក់ផ្សេងៗ។ល។
លោក ក៏បានបញ្ជាក់ប្រាប់ថា បើចង់ឆ្លងដែនទៅធ្វើការនៅប្រទេសថៃ នោះត្រូវធ្វើលិខិតឆ្លងដែន ឲ្យបានត្រឹមត្រូវ ជាមុនសិនសម្រាប់រយៈពេលយូរ ឬ សៀវភៅឆ្លងដែនសម្រាប់រយៈពេលខ្លី ទើបមិនប្រឈម និងការឆ្លងខុសច្បាប់ ។ បន្ទាប់ពីណែនាំហើយ លោកបានអនុញ្ញាតឲ្យពលករទាំង១៣នាក់ នោះត្រឡប់ទៅផ្ទះវិញ៕



ប្រភពមកពី​​ dap-news.com





Join Us On Facebook

Please Wait 30 Seconds...!!!Skip