Saturday, October 12, 2013

ឃាត់ខ្លួនបុរសម្នាក់ ប្រដាប់កាំភ្លើងខ្លី បន្លំខ្លួនចូលរួមវេទិកា លោក រ៉ុង ឈុន

ភ្នំពេញ៖ បុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ប្រដាប់ដោយកាំភ្លើងខ្លី បន្លំខ្លួនចូលរួមក្នុងវេទិការបស់លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លើទីលានប្រជាធិបតេយ្យ ត្រូវបានឃាត់ខ្លួន និងវាយតប់យ៉ាងដំណំនាព្រឹកថ្ងៃទី១៣ ខែតុលា នេះ។
បុរសរូបនេះ ត្រូវក្រុមសន្តិសុខ និងអ្នកចូលរួមប្រារព្ធទិវាគ្រូបង្រៀនពិភពលោក បានប្រើហិង្សាវាយតប់ យ៉ាងដំណំ តែសំណាងល្អត្រូវបានសមត្ថកិច្ចចូលមកអន្តរាគមន៍ និងនាំខ្លួនយកទៅសួរនាំនៅស្នងការដ្ឋាននគរ បាលរាជធានី ភ្នំពេញ។
សូមបញ្ជាក់ថា លោក រ៉ុង ឈុន រួមនិងសមាជិក សមាជិកា ព្រះសង្ឃ និងមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិផង ដែរ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣ បានប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នៅលើទីលានប្រជាធិបតេយ្យ។
ការប្រារព្ធនូវទិវានេះ ត្រូវបានលោក រ៉ុង ឈុន អះអាងថា ដើម្បីទាមទារឲ្យរាជរដ្ឋាភិបាលដំឡើង បៀវត្សរ៍អប្បរមា ចំនួន ១លានរៀល ក្នុងមួយខែជូនគ្រូបង្រៀន, ផ្តល់សិទ្ធិសេរីភាពជូនលោកគ្រូ អ្នកគ្រូ ឲ្យបាន ពេញលេញ និង បញ្ឈប់ការរើសអើងគ្រូបង្រៀននៅកន្លែងការងារ, ត្រូវវិនិយោគលើគ្រូបង្រៀន ចាប់ពីពេលនេះ តទៅ ដើម្បីលើក កម្ពស់គុណភាពអប់រំ ចំណេះដឹងទូទៅ និងឧត្តមសិក្សា៕

ប្រភពមកពី​​ dap-news.com

Join Us On Facebook

Please Wait 30 Seconds...!!!Skip