Friday, July 26, 2013

មូលហេតុដែល បណ្តាលឲ្យ លិង្គមិនសូវរឹង


ជម្រាបសួរលាក វេជ្ជបណ្ឌិត លី ចេងហ៊ុយ ។ ខ្ញុំទើបតែមានអាយុ ១៨ឆ្នាំតែប៉ុណ្ណោះ ខ្ញុំមានអារម្មណ៍ហាក់ដូចជា មានបញ្ហាការឡើង រឹងនៃលិង្គ នាពេល ថ្មីៗនេះ។ លិង្គរបស់ខ្ញុំមិនឡើង រឹងវែង និងមាំមួនដូចមុនទេ។ ខ្ញុំចង់ដឹងថា តើអាចមានរឿងអ្វីមួយ កើតឡើងដែរឬទេចំពោះ សុខភាព របស់ខ្ញុំ។ ហេតុនេះ តើលោកវេជ្ជបណ្ឌិត អាចជួយណែនាំវេជ្ជបណ្ឌិតណា មួយដល់ខ្ញុំបាទ ដើម្បីពិគ្រោះអំពីបញ្ហានេះ បានឬទេ? សូមអរគុណដល់លោក វេជ្ជបណ្ឌិតជាមុន ដែលបានចំណាយពេល ឆ្លើយសំណួរខ្ញុំបាទ។
លោក យ. ស. ហ. វ អាយុ១៨ឆ្នាំ ភ្នំពេញ
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ អរគុណប្អូនប្រុសដែលបាន សរសេរលិខិត និងសាកសួរសំណួរនេះ ដល់ខ្ញុំបាទ។ តាមច្បាប់ធម្មជាតិ គ្មានអ្វីដែលទៀងទាត់ នោះទេ ដូចជាពាក្យខ្មែរមួយឃ្លា ដែលបានលើកឡើងថា “កង់ត្រាច កង់ធ្នង់” ។ ករណីប្អូនប្រុសអាច ជាការមិនសូវឡើងរឹង នៃលិង្គមួយរយៈ ដោយ សារប្រការណា មួយតែប៉ុណ្ណោះ។ តាមពិតអាយុប៉ុនប្អូន ប្រុសមិនទាន់ត្រូវមាន វិបត្ដិលិង្គមិន សូវឡើង រឹង ឬលិង្គងាប់នោះទេ។ ព្រោះថាករណីលិង្គ មិនសូវឡើងរឹង ច្រើនតែកើតមាននៅលើមនុស្សប្រុស វ័យលើសពី៤០ឬ៥០ឆ្នាំ ប៉ុណ្ណោះ។
បើនិយាយពីមូលហេតុដែលនាំឱ្យមាន វិបត្ដិមុខងារឡើងរឹង របស់លិង្គនេះ គឺអាចបណ្ដាលមកពី ចង្កោមកត្ដា២ធំៗ គឺកត្ដាផ្លូវចិត្ដ និង កត្ដា ផ្លូវកាយ ។ ចង់និយាយថា ការប្រែប្រួលសុខភាព ផ្លូវកាយ ឬសុខភាពផ្លូវចិត្ដ អាចបង្កផលប៉ះពាល់ ដល់ជីវភាពផ្លូវភេទ ឬសមត្ថភាពផ្លូវភេទ ផងដែរ។ ហេតុនេះករណីប្អូនប្រុស គឺអាចបណ្ដាលមកពីស្ថានភាព សុខភាពទាំងផ្លូវកាយ ទាំងផ្លូវចិត្ដមិនប្រក្រតី ណាមួយ។ ប៉ុន្ដែ សូមប្អូនកុំ អស់សង្ឃឹម ពេលដែលស្ថានភាព សុខភាពប្រសើរឡើងវិញ សមត្ថភាពលិង្គ របស់ប្អូនប្រុសនឹងវិល មករកសភាពធម្មតាវិញ។
នៅប្រទេសកម្ពុជាយើង បច្ចុប្បន្ននេះ មិនទាន់មានគ្រូពេទ្យ ឬវេជ្ជបណ្ឌិតដទៃទៀត ណាដែលទទួលពិគ្រោះ អំពីបញ្ហាផ្លូវភេទនេះ ក្រៅពីខ្ញុំបាទ នៅ ឡើយទេ។ បើប្អូនប្រុសនៅមាន ចម្ងល់ទៀត ប្អូនប្រុសអាចមកជួប ជាមួយខ្ញុំបាទនៅមជ្ឈមណ្ឌល វេជ្ជសាស្ដ្រអ៊ិលស៊ីស៊ី ដោយផ្ទាល់ ឬក៏សរសេរសំបុត្រ ជាថ្មីមកកាន់ខ្ញុំបាទ។ សូមប្អូនប្រុស មានសំណាងល្អ ៕
ប្រភពៈ HealthCambodia.com

Join Us On Facebook

Please Wait 30 Seconds...!!!Skip