Wednesday, July 24, 2013

បង្ក្រាបក្រុមចោរប្លន់ វ័យក្មេង ៦នាក់ ពាក់មួក និងបិទស្លាក គណបក្សសង្គ្រោះ ជាតិលើម៉ូតូ (មានវិដេអូ)

ភ្នំពេញ ៖ ក្រុមចោរប្លន់វ័យក្មេង ៦នាក់ ត្រូវបានកម្លាំងនគរបាល ការិយាល័យ កណ្ដាលយុត្ដិធម៌ នៃស្នង ការដ្ឋាននគរបាល រាជធានីភ្នំពេញ ធ្វើការបង្ក្រាបបានជាបន្ដ បន្ទាប់ នៅព្រឹកព្រលឹម និងព្រឹកថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ ២០១៣ នេះ ខណៈដែលជន សង្ស័យ ២នាក់ផ្សេងទៀត បាន និងកំពុង រត់គេចខ្លួន ក្រោយពី ក្រុមចោរទាំងនេះ និង ជាមុខសញ្ញា ប្រើប្រាស់គ្រឿងញៀនបានធ្វើ សកម្មភាពប្លន់ម៉ូតូ និងសម្ភារៈទំនើបពី ប្រជាពលរដ្ឋនៅតាមផ្លូវនាពេលកន្លងមក។
អ្វីដែលគួរឱ្យកត់សម្គាល់ គឺក្រុមចោរ ប្លន់វ័យក្មេងទាំង ៦នាក់នេះ មានពាក់មួក និងបិទស្លាកគណបក្ស សង្គ្រោះជាតិ នៅលើ ម៉ូតូរបស់ខ្លួន នៅពេលដែលកម្លាំងនគរបាល ចុះទៅបង្ក្រាប កាលពីព្រឹកទាបភ្លឺ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៣ នេះ ។
នៅក្នុងសន្និសីទកាសែត បង្ហាញមុខ ក្រុមចោរប្លន់វ័យក្មេង ប្រដាប់អាវុធ និងជា មុខសញ្ញាប្រើប្រាស់គ្រឿង ញៀនទាំង ៦ នាក់ ខាងលើនេះ ស្នងការរងនគរបាល និង ជាប្រធានការិយាល័យ កណ្ដាលយុត្ដិធម៌ រាជ ធានីភ្នំពេញ លោកវរសេនីយ៍ឯក ជួន ណារិន្ទ បានមានប្រសាសន៍ថា ជនសង្ស័យ ទាំងនេះ ត្រូវបានបង្ក្រាប និងចាប់ខ្លួនកាល ពីព្រឹកព្រលឹម ថ្ងៃទី២៥ ខែកក្កដា នេះ ដោយឃាត់ខ្លួន ៣នាក់ដំបូង នៅតាមផ្លូវ រួចហើយ បន្ដទៅឃាត់ខ្លួន ៣នាក់ផ្សេង ទៀត នៅព្រឹកថ្ងៃដដែល ហើយ ២នាក់ ទៀត បាន និងកំពុងរត់គេចខ្លួន ។ ការបង្ក្រាបក្រុមចោរវ័យក្មេង ដែលតែងតែធ្វើ សកម្មភាពប្លន់ម៉ូតូ និងសម្ភារៈទំនើបពី ប្រជាពលរដ្ឋនៅតាម ដងផ្លូវ ដូចជា អាយ ផេត និងទូរស័ព្ទ អាយហ្វូន ជាដើមបានធ្វើ ឡើង ដោយមានការបញ្ជា និងចង្អុល បង្ហាញពីសំណាក់ ស្នងការនគរបាលរាជ ធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ និងដោយមាន ការសម្របសម្រួល តាមផ្លូវច្បាប់ ពីសំណាក់ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ ។
លោក ជួន ណារិន្ទ បានបន្ដថា ជន សង្ស័យទាំងនេះ តែងតែធ្វើសកម្មភាពនៅ ពេលព្រលប់ និងពាក់ កណ្ដាលអាធ្រាត្រ ពោល ក្រោយពីពួកគេបានធ្វើសកម្មភាព ប្រើប្រាស់គ្រឿងញៀន រួចហើយចូលទៅ រាំ លេងនៅក្លឹបកំសាន្ដ និងចេញមកវិញធ្វើ សកម្មភាពប្លន់តែម្ដង ។ យ៉ាងណាក៏ដោយ ជនសង្ស័យទាំងនេះ មិនទាន់ត្រូវបាន សមត្ថកិច្ចបញ្ជាក់ពីអត្ដសញ្ញាណនៅឡើយ ទេ ព្រោះស្ថិតក្រោមការសាកសួរបន្ដទៀត មុនបញ្ជូនទៅកាន់តុលាការ ចាត់ការតាម ផ្លូវច្បាប់ ។
លោក ជួន ណារិន្ទ បានបញ្ជាក់ថា សកម្មភាពនាពេលកន្លងទៅ របស់ក្រុមចោរ ទាំងនេះ ជាប់ពាក់ព័ន្ធនឹង សកម្មភាពប្លន់ម៉ូតូស៊េរីធំមួយគ្រឿង ដែល មានតម្លៃប្រមាណ ៤០០០ដុល្លារ នៅសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក ហើយក៏ត្រូវបានកម្លាំងនគរបាល ដកហូត បានម៉ូតូរបស់ជនរងគ្រោះនេះផងដែរ រួម ទាំង ម៉ូតូជិះធ្វើសកម្មភាពមួយគ្រឿង គឺ ម៉ាក អេសអិល ព្រមទាំងដកហូតបាន កាំភ្លើងខ្លីមួយដើម កា ៥៩ និង មួកគណ បក្សសង្គ្រោះជាតិចំនួន ២ ។
ជុំវិញ ការបង្ក្រាបក្រុមចោរប្លន់ទាំងនេះ ដែលពាក់មួកគណបក្សសង្គ្រោះជាតិ និងបិទស្លាកគណបក្ស សង្គ្រោះជាតិលេខ ៧ នៅលើម៉ូតូនោះ លោក ជួន ណារិន្ទ មិនបាន ធ្វើការអត្ថាធិប្បាយនោះឡើយ ។ ប៉ុន្ដែ មន្ដ្រីនគរបាលមួយរូប បានលួចបង្ហើបថា នៅពេលដែលបង្ក្រាបពួកវា កាលពីព្រឹក ព្រលឹម ថ្ងៃទី២៥ ខែ កក្កដា នេះ គឺឃើញ ក្រុមចោរទាំងនេះ ពាក់មួកគណបក្ស សង្គ្រោះជាតិជាប់នឹងក្បាល រួមទាំងបិទ លេខ ៧ ដែលជាលេខរៀងរបស់គណបក្ស សង្គ្រោះជាតិនៅលើម៉ូតូទៀតផង ។
ជនសង្ស័យទាំង ៦នាក់នេះ ត្រូវបាន សមត្ថកិច្ច កំពុងរៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ ការតាមផ្លូវច្បាប់។
បើតាមលោក ជួន ណារិន្ទ ក្នុងការ បង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធទាំងនេះ បានបណ្ដាលឱ្យមន្ដ្រីនគរ បាលព្រហ្មទណ្ឌ ម្នាក់ ឈ្មោះ សែម បុរី របួសបាក់ដៃខាង ឆ្វេង នៅពេលមានការប្រតាយប្រតប់ជាមួយ ក្រុមចោរទាំងនេះ ។
ជាមួយគ្នានេះលោកបញ្ជាក់ថា កម្លាំង នគរបាលទាំងអស់ និងកម្លាំងសមត្ថកិច្ច ពាក់ព័ន្ធ បាន និងកំពុងបន្ដ ប្រតិបត្ដិការក្នុង ការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជា ពលរដ្ឋ នាការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ នេះ កាន់តែ មានភាពល្អប្រសើរ ៕







ប្រភព ដើមអម្ពិល

Join Us On Facebook

Please Wait 30 Seconds...!!!Skip