បុរសម្នាក់សាកពេញខ្លួនដូចសត្វខ្លាដំបង
អាមេរិក៖ នេះគឺជារឿងដ៏ចំលែកមួយ ដែលបុរសម្នាក់បានធ្វើការសាករូបពេញដងខ្លួន និងមុខដូចសត្វខ្លាដំបង។ បុរសម្នាក់នេះមានឈ្មោះ Larry Da Leopard រស់នៅក្នុងទីក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក បានធ្វើការសាករូបក្រឡាដូចសត្វខ្លាដំបងតាំងពីក្បាលដល់ចុងជើង ដែលរូបសាកនោះមានចំនួនច្រើនជាង១០០០រូបទៅទៀត។ លោក Leopard បាននិយាយថា គាត់ចំណាយពេលជាច្រើនឆ្នាំ និងថវិការជាច្រើនលើការសាករូបនេះ ប៉ុន្តែទោះជាយ៉ាងណារូបសាកនៅមិនទាន់គ្រប់គ្រាន់ទេសំរាប់គាត់។ លោកនឹងធ្វើការសាក រូបបន្ថែមទៀតរហូតដល់រូបរាងកាយរបស់គាត់មើលទៅសត្វខ្លាដំបង។ តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាចំពោះការសាករូបរបស់គាត់
?