Wednesday, July 24, 2013

ពេជ្រ អាវីហ្សា ប៉ះ​ចំ​​ឧកញ៉ា​លុយ​ក្តាំង



តារា​ចម្រៀង​សម្តែង​សាច់​ស​​ខ្ចី​ដូច​ម៉ែ​សំឡី​នាង ពេជ្រ អាវីហ្សា ត្រូវ​បាន​គេ​​សង្កេត​ឃើញ​ថា តារា​ស្រី​រូប​នេះ​មាន​ភាព​ហ៊ឺ​ហារ​ប្លែក​ និង​សម្បូរ​ទ្រព្យ​លើស​តារា​ចម្រៀង និង​តារា​សម្តែង​មួយ​ចំនួន​ធំ​ដែល​ប្រឹង​ច្រៀង សម្តែង​បែក​ញើស​ឃឃា​ទៅ​ទៀត ទោះ​បី​តាំង​ពី​នាង​ចូល​ប្រឡូក​នៅ​ក្នុង​ពិភព​សិល្បៈ​មក ប្រជា​ប្រិយ​ភាព​របស់​នាង​នៅ​មាន​កម្រិត​ក្នុង​ការ​កើប​ប្រាក់​នៅ​ឡើយ​នោះ​។
ប៉ុន្តែ​ជុំវិញ​ភាព​សម្បូរ​សប្បាយ ហ៊ឺហា​យ៉ាង​ចំឡែក​នេះ ត្រូវ​បាន​ប្រភព​នៅ​ក្នុង​សិល្បៈ​ដែល​កៀក​កិត​នឹង​តារា​រូប​នេះ​បង្ហើប​ឲ្យ​ ដឹង​ថា ការ​ងារ​នៅ​ក្នុង​ពិភព​សិល្បៈ​របស់​នាង​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​ការ​ចំណាយ​ ប្រចាំ​ខែ​របស់​នាង​បាន​ទេ ហើយ​ក៏​មិន​អាច​ឲ្យ​នាង​មាន​ភាព​ឡូយ​ឆាយ​ជិះ​រថ​យន្ត​ស៊េរី​ទំនើប​ដូច​សព្វ​ ថ្ងៃ​នេះ​ដែរ​។ តែ​អ្វី​ដែល​ជា​អាថ៌​កំបាំង​នៅ​ពី​ក្រោយ​នោះ គឺ​នាង​មាន​បុរស​កំពូល​ស្នេហ៍​ មាន​ងារ​ជា​ឧកញ៉ា​សម្បូរ​ទ្រព្យ​ លុយ​ក្តាំង ចាំ​ជួយ​នាង​គ្រប់​ពេល មិន​ឲ្យ​នាង​ខ្វះ​ខាត​អ្វី​នោះ​ទេ​។
តាម​ប្រភព​ពី​សង្គម​សិល្បៈ​បាន​ឲ្យ​ដឹង​ថា តារា​ស្រី​ដែល​ភ័យ​ខ្លួន​ដោយ​សារ​តែ​ការ​ថត​រូប​សិច​ស៊ី​អត់​ពាក់​អាវ​ បញ្ចេញ​សាច់​ខ្ចី​​ជាមួយ​នឹង​តារា​សម្តែង​ច្រៀង អេនឌី រហូត​ល្បី​ថា ក្រសួង​ព្រមាន​យ៉ាង​ចាស់​ដៃ​ នាង ពេជ្រ អាវីហ្សា ត្រូវ​បាន​គេ​ដឹង​ថា នាង​មាន​មន្ត​ស្នេហ៍​អន្ទង​ចិត្ត​បុរស​ៗ​មិន​តិច​ទេ ប៉ុន្តែ​បេះ​ដូង​របស់ ពេជ្រ អាវីហ្សា មាន​តែ​មួយ ហើយ​ក៏​បាន​ប្រគល់​ឲ្យ​លោក​ឧកញ៉ា​វ័យ​ប្រមាណ​ជាង​៤០​ឆ្នាំ​ផ្លាយ​​បាត់​ទៅ​ ហើយ​ ដូច្នេះ​សព្វ​ថ្ងៃ​នេះ បេះ​ដូង​នាង​មិន​ទំនេរ​នោះ​ទេ​។

ប្រភពពី  ភ្នំពេញប៉ុស្តិ៍

Join Us On Facebook

Please Wait 30 Seconds...!!!Skip