បច្ចុប្បន្ននេះក្រុមហ៊ុនផលិតទូរស័ព្ទជាច្រើនបាននឹងកំពុងតែធ្វើការអភិវឌ្ឍន៍លើកំរិតកាមេរ៉ារបស់ពួកគេកាន់តែមានកំរិតធំឡើងៗ ហើយឥឡូវនេះមានប្រភពពត៌មានលេថធ្លាយរូបភាព Smartphone ថ្មីរបស់ក្រុមហ៊ុន Sony ដែលមានកំរិតកាមេរ៉ារហូតដល់ទៅ 20MP ឯណោះ។ Smartphone ថ្មីនេះមានឈ្មោះ Sony Xperia Honami ដែលតាមប្រភពពត៌មានបានអោយដឹងថា ការរចនាឡើងរបស់ទូរស័ព្ទនេះមានរូបរាងស្រដៀងនឹង Xperia Z ដែរ ហើយកាមេរ៉ា 20MP របស់វាបំពាក់ដោយ Sony G-lens និង BIONZ image processor។ Sony Xperia Honami នឹងបំពាក់អេក្រង់ទំហំ 5-inch 1080p CPU 2.2GHz quad-core Krait 400 មាន RAM 2GB និង Chipset Snapdragon 800 ចំនែកឯថ្មវិញមិនអាចដោះដូរបានទេ គឺមានទំហំ 3000mAh។ ដូចនឹងម៉ូដែល Xperia Z ដែរ Sony Xperia Honami នេះនឹងបំពាក់ដោយបច្ចេកវិទ្យា IP57 ដែលអាចការពារពីការចូលដី និងការជ្រាបទឹកជំរៅ១ម៉ែត្របានរយៈពេល៣០នាទី។
ប្រភពពី Khmer-note