គួរបញ្ជាក់ផងដែរថា តារាស្រី Angel Chiang ដែលទើបតែ បោះជំហាន ឈានចូលផលិតកម្ម ខ្សែភាពយន្ត បានយល់ព្រម ថតខ្សែភាពយន្ត មានចំណងជើងថា “COME HOME LOVE” ដែលជាការថតលើកដំបូងបង្អស់របស់នាង ហើយនៅក្នុងខ្សែភាពយន្តនេះដែរ នាងបានដើរតួជាប្រពន្ធអ្នកមានវ័យក្មេង ថែមទាំងបានថតឈុតលើគ្រែ ដែលឈុតលើគ្រែនេះ គឺជាការថត លើកដំបូងបង្អស់ របស់នាងផងដែរ។
បើតាមសម្តីរបស់តារាស្រី Angel Chiang បានឲ្យដឹងថា ដំបូងឡើយនាងបានប្រកែក និងស្ទាក់ស្ទើរ ចំពោះការថត ឈុតលើគ្រែនេះ ព្រោះនាងមិនធា្លប់ថតបែបនេះទេ ម្យ៉ាងទៀតនេះជាការថត ខ្សែភាពយន្ត លើកដំបូងបង្អស់របស់នាងទៀតផង ទើបនាងមានចិត្តស្ទាក់ស្ទើរបែរនេះ។
យ៉ាងណាមិញ តារាស្រីរូបនេះ នៅតែអាចឆ្លងផុតឈុតលើគ្រែនេះ៕
ប្រភពពី ខ្មែរឡូត