យ៉ាងណាមិញ មិនមានប្រភពព័ត៌មានច្បាស់ការណាមួយ ដែលអាចបញ្ជាក់ពីទីតាំង ដែលសិស្សទាំងនេះវាយធ្វើបាប ទៅលើនារីម្នាក់នេះនោះទេ។ តែអ្វីដែលធ្វើឲ្យអ្នកទស្សនារន្ធត់នោះ គឺសិស្សស្រីម្នាក់ បែរជាទទួលរងនូវអំពើហិង្សា យ៉ាងធ្ងន់ធ្ងរពី ភាគីម្ខាងទៀត ដែលមានគ្នាលើសពីពីរនាក់ ដែលនាងជានារីរងគ្រោះនេះបែរជាមិនតដៃអ្វី ទាល់តែសោះ។ ជាមួយគ្នានោះ គេឃើញមានសកម្មភាពដូចជា ចាប់បោចសក់ និងការគំរាមកំហែង ទះតប់ ជាដើម។
សកម្មភាពទាំងនេះ គឺជាទង្វើរអសីធម៌ និងគ្មានមាយាទ ដែលគួរណាសិស្សទាំងឡាយ មិនត្រូវធ្វើតម្រាប់តាម ព្រោះរឿងអ្វីទាំងអស់ អាចធ្វើការដោះស្រាយបាន ដោយមិនចាំបាច់មានអំពើហិង្សានោះទេ។
សូមទស្សនាវីដេអូទាំងអស់គ្នា៖
ប្រភពពី ខ្មែរឡូត