ជនសង្ស័យឈ្មោះស ឧត្តម ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មករលើកដាក់ត្រីពីរថយន្ត រស់នៅភូមិស្តុក ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត ចំណែកថៅកែស្រីឈ្មោះហ៊ុន ណូន អាយុ៥១ឆ្នាំ ជាថៅកែលក់ត្រី ប្តីឈ្មោះសុះ ម៉ូត អាយុ៥៣ឆ្នាំ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ។ ប្រភពបានឱ្យដឹងថា ជនសង្ស័យបានមកធ្វើជាកម្មករលើក ដាក់ត្រីរយៈពេលយូរហើយ ហើយតែងសង្កេតមើលកាបូប របស់ថៅកែស្រីមានលុយច្រើន លុះនៅថ្ងៃកើតហេតុ ខណៈពេលថៅកែស្រីភ្លេចខ្លួនជនសង្ស័យ បានឆ្លៀតឱកាសធ្វើសកម្មភាពឆក់កាបូប រួចរត់ទៅរកបក្សពួកគេម្នាក់ទៀត ដែលកំពុងបញ្ឆេះម៉ូតូចាំក៏ត្រូវថៅកែស្រី ស្រែកឆោឡោឡើងផ្អើលដល់អ្នករកស៊ីត្រី ក្បែរនោះនាំគ្នាដេញចាប់បាន ប្រគល់ឱ្យប៉ូលិសភ្លាមៗតែម្តង។
ប្រភពបន្តថា នៅក្នុងកាបូបដែលជនសង្ស័យ ធ្វើសកម្មភាពឆក់នោះមានលុយចំនួន៣០លានរៀល ត្រូវបានប៉ូលិសធ្វើការដកហូតប្រគល់ឱ្យម្ចាស់វិញ៕
ប្រភពពី កោះសន្តិភាព