Wednesday, August 7, 2013

អាកាសយានដ្ឋានកេនយ៉ា ឆាបឆេះយ៉ាងសន្ធោសន្ធៅ (វីដេអូ)

នៅប៉ុន្មានម៉ោងមុននេះ អាកាសយានដ្ឋាន​អន្តរជាតិ Jomo Kenyatta នៅក្នុងទីក្រុង Nairobi ប្រទេសកេនយ៉ាន​បានបិទទ្វា ដោយសារតែ​ អាកាសយានដ្ឋាន​ នេះបានឆាប​ឆេះ យ៉ាងសន្ធោ​សន្ធៅ គួរអោយ​ភ្ញាក់ផ្អើល។ អ្នកឃើញ​ហេតុការណ៍ នេះបានអោយដឹងថា មានផ្សែងខ្មៅ​យ៉ាងខ្មួ​ខ្មាញ់​ អណ្តែត​ពេញផ្ទៃមេឃ​ នៅជិតអាកាស​យានដ្ឋាន​នោះ ហើយក្រុមអ្នកដំណើរបាន​ នាំគ្នារត់ប្រសាច​ ទាំងដៃកាន់វ៉ាលី​ចេញពី អាកាសយានដ្ឋា នទាំងអារម្មណ៍ភិតភ័យយ៉ាងខ្លាំង។ ភ្លាមៗនេះក្រុមអន្តរាគមន៍ និងក្រុមពន្លត់អគ្គិភ័យ​ក៏​បាន​មក​ដល់ភ្លាមផងដែរ។ ចំនែកឯហេតុការណ៍អគ្គីភ័យ ដ៏សន្ធោ​សន្ធៅ​នេះមិនទាន់ដឹងច្បាស់ ពីមូលហេតុនៅឡើយ ហើយការវាយតំលៃ ការខូចខាត និងចំនួនមនុស្សរងគ្រោះ ក៏នៅមិនទាន់ដឹងច្បាស់ដែរ។







ប្រភពពី Khmer-note

Join Us On Facebook

Please Wait 30 Seconds...!!!Skip