Monday, August 12, 2013

វីដេអូ៖ ម្ចាស់ម៉ូតូហោះផ្លោងឡើងលើអាកាស គួរឲ្យរន្ធត់ ក្រោយពីបុកជាមួយឡាន!

គ្រោះថ្នាក់ចរាចរណ៍តែងតែកើតមានឡើង គ្រប់ទីកន្លែងមិនថាតែនៅក្នុងប្រទេសជឿនលឿន ឬអន់ថយនោះទេ បើសិនជាមិនមានការគោរពច្បាប់ចរាចរណ៍នោះ។ 
យ៉ាងណាមិញ កាលពីពេលថ្មីៗ មានវីដេអូមួយត្រូវបានចែកចាយ នៅក្នុងហ្វេកប៊ុក ដែលបង្ហាញពីម្ចាស់ម៉ូតូមួយគ្រឿង បានលោតហោះពីម៉ូតូ ក្រោយពីបុកជាមួយ នឹងរថយន្ដមួយទំហឹងនោះ ដែលហេតុការណ៍នេះកើតឡើងនៅក្នុងប្រទេសចិន។ នៅក្នុងនោះបានបង្ហាញឲ្យឃើញថា បុរសជាម្ចាស់ម៉ូតូនេះ ទំនងជាឆ្លងផ្លួវខុសច្បាប់ មិនគោរពច្បាប់ចរាចរណ៍ ខណៈពេលដែលរថយន្ដមួយគ្រឿង បានបើកយ៉ាងលឿន ដោយស្របច្បាប់ដោយសារតែភ្លើងស្ដុបនៅពណ៌ខៀវដដែល បានបុកមួយទំហឹង ដែលបានបង្កឲ្យអ្នកបើកម៉ូតូផ្លោងហោះទៅលើ តែម្ដង។ ចំពោះហេតុការណ៍បន្ដទៀត មិនត្រូវបាននរណាម្នាក់ដឹងទេ។
នេះជាមេរៀនមួយដែលផ្ដល់ឲ្យអ្នកបើកបរយានជំនិះទាំងឡាយ ប្រុងប្រយ័ត្ន ខណៈពេលដែលធ្វើចរាចរណ៍នៅតាមដងផ្លូវនោះ។
តើប្រិយមិត្ដយល់យ៉ាងណា ចំពោះហេតុការណ៍គ្រោះថ្នាក់មួយនេះ?



ប្រភពពី ខ្មែរឡូត

Join Us On Facebook

Please Wait 30 Seconds...!!!Skip