Sunday, August 11, 2013

iPhone 5S នឹងដាក់បង្ហាញនៅថ្ងៃទី១០ ខែកញ្ញា ខាងមុខ?

ប្រភពពត៌មានបរទេសបាន​អោយដឹង​ថា ក្រុមហ៊ុន Apple កំពុងតែ​រៀបចំព្រឹត្តិការណ៍​ដាក់បង្ហាញ​ផលិតផលថ្មី​របស់ខ្លួននៅថ្ងៃទី១០ ខែកញ្ញា ខាងមុខនេះ។ ប៉ុន្តែ Apple មិនទាន់​ប្រកាសជា​ផ្លូវការ​នៃការ​ដាក់បង្ហាញ​នេះទេ។ តាមប្រភព​ពត៌មាន​បានអោយ​ដឹងថា Apple នឹង​ធ្វើ​ការប្រកាស iPhone ជំនាន់ថ្មីរបស់ខ្លួន រឺ iPhone 5S នៅក្នុង​ព្រឹត្តិការណ៍នោះ ហើយ iPhone តំលៃថោក​ក៏ត្រូវបាន​គេរំពឹង​ថានឹងដាក់បង្ហាញក្នុងព្រឹត្តិការណ៍នោះផងដែរ ដើម្បី​ចាប់​យកចំណែកទីផ្សារកំរិតកណ្តាល។ មិនត្រឹមតែប៉ុណ្ណោះ iOS 7ដែលក្រុមហ៊ុនបានប្រកាសកន្លងទៅក៏នឹងដាក់​អោយ​ដំឡើង​ជាផ្លូវការនៅថ្ងៃនោះផងដែរ។ ចំនែកឯ iPad ជំនាន់ថ្មី ក្រុមហ៊ុនដូចជាមិនមាន​គំរោង​ដាក់បង្ហាញនៅថ្ងៃនោះទេ ដែលជាធម្មតា Apple នឹងបង្កើតព្រឹត្តិការណ៍មួយទៀតសំរាប់ដាក់បង្ហាញតែ iPad ប៉ុណ្ណោះ។ រងចាំមើលទាំងអស់គ្នាថា តើ iPhone 5S និង iPhone តំលៃថោកមានរូបរាងយ៉ាងដូចម្តេច?

ប្រភពពី Khmer-note

Join Us On Facebook

Please Wait 30 Seconds...!!!Skip