Monday, September 16, 2013

ទៅមើលការតាំងពិពរណ៌ រឺទៅមើលនារីស្រស់ស្អាត?

កាលពីថ្មីៗនេះ ប្រទេសចិនបានធ្វើការតាំងពិពរណ៌ គ្រឿងបន្លាស់រថយន្ត ប្រចាំឆ្នាំ២០១៣ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃទី ១៣ ខែកញ្ញា នៅមជ្ឈមណ្ឌលពិពរណ៌ អន្តរជាតិចិន ក្នុងទីក្រុងប៉េកាំង កន្លងទៅនេះ។ បើតាមមន្ត្រីនៃក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ការតាំងពិពរណ៌នេះ គឺធ្វើឡើងក្នុងគោលបំណងលើកស្ទួយ វិស័យគមនាគមន៍ចិន និងជួយជម្រុញទីផ្សារ ឧស្សាហកម្មរថយន្ត ឲ្យរីកចម្រើនឆាប់ រហ័សក្នុងកំឡុងពេលដ៏ខ្លីខាងមុខនេះ។ លើសពីនេះទៅទៀត ការតាំងពិពរណ៌នេះ គឺដើម្បីដោះដូរបទពិសោធន៍ និងបច្ចេកវិទ្យាយានយន្តទៅវិញទៅមក រវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិផងដែរ។
ក្នុងនោះ គេសង្កេតឃើញមាននារីស្រស់ស្អាតបានឈរ តម្រៀបជួរគ្នានៅពីមុខផលិតផលនីមួយៗ សម្រាប់ឃោសនា និងណែនាំដល់អតិថិជន លាយលំនឹងស្នាមញញឹមដ៏ស្រស់ស្អាត គួរឲ្យទាក់ទាញ ពោលគឺសម្លឹងមើលមិនចេះណាយឡើយ។
ចង់ដឹងថាការតាំងពិពរណ៌នេះយ៉ាងណា សូមប្រិយមិត្តទស្សនារូបភាពខាងក្រោម៖








ប្រភពពី ខ្មែរឡូត


Join Us On Facebook

Please Wait 30 Seconds...!!!Skip