Tuesday, September 24, 2013

រូបភាពអាក្រាតល្វែងលើ របស់តារាស្រីឥណ្ឌូនេស៊ី ត្រូវបានបែកធ្លាយ

ព័ត៌មានដ៏ថ្មីបំផុតពីប្រទេសឥណ្ឌូនេស៊ីនោះ គឺ រូបភាពអាក្រាតល្វែងលើ របស់តារាស្រី Faby Marcelia ត្រូវបានគេចែកចាយពាសពេញ Twitter ដែលធ្វើឲ្យតារាស្រីនេះ មានទុក្ខក្រៀមក្រំជាខ្លាំង។
យ៉ាងណាមិញ មិនត្រឹមតែមានរូបតែមួយសន្លឹកនោះទេ តែមានរូបភាពជាច្រើនផ្សេងទៀត ដែលត្រូវបានគេលួចបញ្ចូលទៅ ក្នុងប្រព័ន្ធអ៊ិនធើណេត។ ជាមួយគ្នានោះ គេប្រទះឃើញ រូបភាពដែលនាងអង្គុយនៅលើគ្រែជាមួយនឹង ការអាក្រាតល្វែងលើ និងកាន់ទូរស័ព្ទថតរូប និងរូបភាពផ្សេងទៀត ដែលនាងស្លៀកតែកន្សែងជូតខ្លួន និងថតរូបជាមួយនឹងបុរសម្នាក់ នៅក្នុងបន្ទប់នោះ។ ទោះជាយ៉ាងណា តាមសម្ដីរបស់តារាស្រីនេះ បានឲ្យដឹងថា រូបភាពរបស់នាងត្រូវបាន លេចផ្សាយ ជាបន្ដបន្ទាប់ តាមបណ្ដាញទំនាក់ទំនងសង្គមក្រោយពី ទូរស័ព្ទដៃនាង បានបាត់ក្នុងអំឡុងពេលដែលនាងថតរឿងថ្មីនោះ ដែលសកម្មភាពទាំងនេះ ពិតជាធ្វើឲ្យនាងស្លុតចិត្ដជាខ្លាំង។ តែអ្វីដែលនៅតែជាមន្ទិលសង្ស័យរបស់ទស្សនិកជននោះ គឺនាងមិនបានអះអាងថា រូបភាពទាំងនោះ គឺជារូបភាពពិតរបស់នាងផ្ទាល់ ឬយ៉ាងណានោះទេ។
ចុះប្រិយមិត្ដ មានយោបល់យ៉ាងណានោះវិញ?


ប្រភពពី ខ្មែរឡូត

Join Us On Facebook

Please Wait 30 Seconds...!!!Skip