នគរបាលប៉ុស្តិ៍កន្ទោក បានឲ្យដឹងថា ជនរងគ្រោះទាំង៣ ទី១ឈ្មោះ ម៉េត សារ៉ាត់ ភេទប្រុស អាយុ២៦ឆ្នាំ ទី២ ឈ្មោះ ធា សុភក្តិ ភេទប្រុស អាយុ២១ឆ្នាំ និងទី៣ ឈ្មោះ សុខ សុឃឿន ភេទប្រុស អាយុ២៣ឆ្នាំ អ្នក ទាំង៣មានមុខរបរ ជាបុគ្គលិកភោជនីយដ្ឋានសានហុង និងស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតជា មួយគ្នា នៅភូមិដីឥត ឃុំដីឥត ស្រុកកៀនស្វាយ ខេត្តកណ្តាល ជិះម៉ូតូ១គ្រឿងម៉ាក ឃ្លីក ពណ៌ខ្មៅ ពាក់ ស្លាកលេខកណ្តាល 1D-3487 ចំណែកឯរថយន្ត ដែលម៉ូតូជនរងគ្រោះដួលចូលនោះម៉ាកនីសាន់ពណ៌ស ប្រភេទ១២កៅអី អ្នកបើកបរមានឈ្មោះ អ៊ុច សំបូរ ភេទប្រុស អាយុប្រហែល ជាង៣០ឆ្នាំ ជារថយន្តដឹក បុគ្គលិករោងចក្រ។ រថយន្តរងការខូចខាតផ្ទុះកង់ខាងក្រោយ និងម៉ូតូរងការ ខូចខាតយ៉ាងដំណំ ។
នគរបាលបានបន្តថា មុនពេលកើតហេតុ គេឃើញម៉ូតូជនរងគ្រោះជិះគ្នា៣នាក់ ក្នុងទិសដៅពីលិចទៅ កើតលុះដល់ចំណុចកើតហេតុ បានជិះប្រជែងរថយន្ត១គ្រឿង ស្របទិសគ្នា ស្រាប់តែជ្រុលទៅប៉ះដៃចង្កូត ជាមួយរថយន្ត១គ្រឿងទៀត បើកបរច្រាសទិសគ្នា បណ្តាលឲ្យដួលបោកម៉ូតូចូលទៅចំកង់ក្រោយ របស់ រថយន្តផ្នែកខាងឆ្វេង បណ្តាលឲ្យផ្ទុះកង់ ចំណែកមនុស្សវិញសំណាងល្អ ខ្ទាតចេញ គ្រាន់តែរងរបួសធ្ងន់ ឈ្មោះ ធា សុភក្តិ និងសុខ សុឃឿន រងរបួសធ្ងន់ ចំណែកម្នាក់ទៀត រងរបួសស្រាល។ ជនរង គ្រោះទាំង៣ នាក់ ត្រូវបានរថយន្តរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកយកទៅកាន់មន្ទីរព្រះកុសមៈ ហៅមន្ទីរ ពេទ្យលោកសង្ឃ ដើម្បីជួយសង្គ្រោះអាយុជីវិតបន្ទាន់ ។
នគរបាលបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរនេះកើតឡើង ដោយសារតែជនរងគ្រោះឈ្មោះ សុខ សុឃឿន ជាអ្នកបើកបរម៉ូតូ បើកបរលឿនពេក ខ្វះការប្រុងប្រយ័ត្ន បន្ទាប់ពីកើតហេតុវត្ថុតាង និងអ្នកបើក បររថយន្ត ត្រូវបាននគរបាលនាំយកទៅកាន់ប៉ុស្តិ៍កន្ទោក ដើម្បីកសាងសំណុំរឿងចាត់ការ ទៅតាមនីតិវិធី ច្បាប់ ៕
ប្រភពពី ដើមអម្ពិល