យោងតាមសារព័ត៌មាន AsiaOne របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា រថយន្តឡាំបូហ្គីនី ពណ៌សមួយគ្រឿង ដែលមានតម្លៃប្រហែល ៤០០,០០០ដុល្លារ បានបើកបុកជាមួយរថយន្តម៉ាក Mazda ពណ៌ខ្មៅមួយគ្រឿងទៀត បណ្តាលឲ្យរថយន្តឡាំបូហ្គីនី ដាច់មួយកំណាត់ក្រោយតែម្តង ចំនែកឯម្ចាស់វិញ បានដើរចេញពីរថយន្តទៅបាត់ស្រមោល។ ហេតុការណ៏នេះបានកើតឡើង នៅក្នុងស្រុក Brooklyn នៃទីក្រុង New York សហរដ្ឋអាមេរិក។
បើតាមខ្សែវីដេអូ ដែលថតបានហេតុការណ៏នេះទាំងមូល បានបង្ហាញឲ្យឃើញថា រថយន្តឡាំបូហ្គីនី បើកបរក្នុងល្បឿនយ៉ាងលឿន ចំនែកឯរថយន្តម៉ាក Mazda ដែលបើកបរបញ្ច្រាស់ទិសគ្នា កំពុងតែរកឆ្លងផ្លូវ។ ខណៈពេលដែលរថយន្តឡាំបូហ្គនីបើកមកដល់ រថយន្តម៉ាក Mazda ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុកទៅបុកកន្ទុយរថយន្តឡាំបូហ្គីនី បណ្តាលឲ្យដាច់កន្ទុយរថយន្តតែម្តង។
យ៉ាងណាមិញ រថយន្តទាំងពីរបានខូចខាតរៀងៗខ្លួន ចំនែកឯអ្នកបើកបររថយន្តម៉ាក Mazda មិនបានរងរបួសឡើង រីឯអ្នកបើកបររថយន្តឡាំបូហ្គីនីវិញ បានដើរចេញពីរថយន្ត រួចទៅបាត់ស្រមោលតែម្តង៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភពពី ខ្មែរឡូត