Sunday, September 29, 2013

យុវតី ឈាមរាវ វ៉ៃបោចសក់គ្នា ផ្អើលអ្នកដំណើរ (វីដេអូ)

ជំលោះតែងតែកើតមានឡើង គ្រប់ទីកន្លែង និងពេលវេលា ក៏ដូចជា ពេលថ្មីៗនេះ មានវីដេអូវ៉ៃគ្នាមួយខ្សែ ដែលវ៉ៃគ្នាតាមសាធារណៈ ត្រូវបានលេចធ្លាយ និងត្រូវបានគេដឹងថា អ្នកទាំងនោះ គឺជាយុវតីវ័យក្មេង។
យ៉ាងណាមិញ វីដេអូនេះ ត្រូវបានគេចែកចាយពាសពេញ បណ្ដាញទំនាក់ទំនងសង្គម ហ្វេកប៊ុក ដែលនៅក្នុងនោះ ក៏ទទួលបានសារនិងការរិះគន់ ជាច្រើនពីអ្នកប្រើប្រាស់ផងដែរនោះ។ តាមឲ្យដឹងតាមរយៈវីដេអូនេះ បានឲ្យឃើញថា មានយុវតី២ក្រុម បានប្រើប្រាស់អំពើហឹង្សា ទៅលើគ្នាទៅវិញទៅមក ដូចជាចាប់បោចសក់គ្នាជាដើម ដែលខណៈពេលនោះ ក៏មានការជួយឃាត់ពីសន្ដិសុខយាម ក្រោយពីបានវ៉ៃគ្នាមួយភ្លែតនោះ និងធ្វើឲ្យអ្នកដំណើរតាមផ្លូវឈប់មើល ហេតុការណ៍នេះផងដែរ។ សម្រាប់មូលហេតុពិតប្រាកដ ដែលបណ្ដាលឲ្យមានការវ៉ៃគ្នានេះ មិនត្រូវបានដឹងនោះទេ។
តែទោះជាយ៉ាងណា សកម្មភាពទាំងនេះ ត្រូវបានសាធារណៈជនជាច្រើន នាំគ្នាធ្វើការរិះគន់ ទៅលើក្មេងស្រីសម័យថ្មី ដែលក្លាហាន វ៉ៃគ្នា យ៉ាងបើកចំហបែបនេះ ដោយមិនគិតពីក្រសែភ្នែកដទៃ។
តើធ្វើយ៉ាងណា ដើម្បីទប់ស្កាត់ទៅលើបញ្ហាទាំងនេះ? ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូទាំងអស់គ្នា៖


ប្រភពពី ខ្មែរឡូត

Join Us On Facebook

Please Wait 30 Seconds...!!!Skip