មន្ត្រីប៉ូលិសស្រុកសំពៅលូន បានដឹងថា ជនសង្ស័យ ស្រីតែងខ្លួនធ្វើប្រុសរូបនេះ មានឈ្មោះ ជៀម សុឃីម អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ អាយុ១៣ឆ្នាំ។
មន្ត្រីរូបនេះ បានបញ្ជាក់ថា ម្តាយក្មេងស្រីរងគ្រោះ បានប្ដឹងតាំងពីក្នុងខែកក្កដា កន្លងមកនេះ ដោយចោទឈ្មោះ ជៀម សុឃីម នាំពង្រត់កូនស្រីអាយុ១៣ឆ្នាំ ចូលទៅនៅក្នុងទឹកដីថៃ ហើយបានរំលោភសេពសន្ថវៈលើរូបកូនស្រីអាយុ១៣ឆ្នាំ បានសម្រេចជាច្រើនលើក ក្រោយពីរូបគាត់តាមទៅរកឃើញកូនស្រីអាយុ១៣ឆ្នាំ នៅជាមួយជនសង្ស័យក្នុងទឹកដីប្រទេសថៃ ហើយនាំមកទឹកដីកម្ពុជាវិញ។
ជនសង្ស័យឈ្មោះ ជៀម សុឃីម បានសារភាពថា ពិតជាបានរួមភេទជាមួយក្មេងស្រីអាយុ១៣ឆ្នាំ បានសម្រេចចំនួន១០ដង នៅក្នុងទឹកដីប្រទេសថៃ ប្រាកដមែន។ ជនសង្ស័យ បានបន្តថា នេះជាលើកទី២ហើយ ដែលរូបគេ បាននាំពង្រត់មនុស្សស្រីដូចគ្នា ទៅរួមភេទនៅក្នុងទឹកដីថៃ គឺលើកទី១ បាននាំនារីម្នាក់ មានអាយុច្រើនជាង២០ឆ្នាំ ទៅរំលោភផ្លូវភេទ។ ទាំង២ លើកនេះ គឺរូបគេ រំលោភដោយប្រើម្រាមដៃ និងប្រើក្បាច់តាមស្ទីលបរទេស (ស្ទាបអង្អែលនិងលិតគ្នា) ព្រោះរូបគេក៏ជាស្រី គ្រាន់តែតែងខ្លួនធ្វើប្រុសប៉ុណ្ណោះ។
លោក ឈិត សេង បានឲ្យដឹងថា បច្ចុប្បន្ននេះ កម្លាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការបាត់ដំបង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣។ ចំណែកក្មេងស្រីរងគ្រោះ ក្រោយពីធ្វើកោសល្យវិច្ច័យរួចហើយ បានប្រគល់ឲ្យទៅអង្គការមួយនៅបាត់ដំបង ដើម្បីជួយថែរក្សា និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
ប្រភពពី CEN