Monday, September 16, 2013

កូនស្រី​ថៅកែ​មាស​ផ្សារ​ លើ​ក្រុង​ព្រះ​សីហនុ​ បើក​រថយន្ត​បុក​ម៉ូតូ​កម្មករ​សំណង់​

ខេត្ត​ព្រះ​សីហនុ​ ៖ បុរស​ម្នាក់​បាន​ ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ មួយ​កាល​ពីវេលា​ ម៉ោង​១១​និង​៤០​នាទី​ យប់​ថ្ងៃទី​១៥​ កញ្ញា​ នៅ​ចំណុច​មុខ​ សភា​ពាណិជ្ជ​កម្ម​ខេត្ត​ ស្ថិត​ក្នុង​ភូមិ​២​ សង្កាត់​​លេខ​២​ ក្រុង​ព្រះ​សីហនុ​ ដែល​បង្ក​ឡើង​ដោយ​កូន​ស្រី​កូន​ថៅ​កែ​មាស​ផ្សារ​លើ​ក្រុង​ព្រះ​សីហនុ ។​
តាម​មន្ត្រី​ចរាចរណ៍​បញ្ជាក់​ថា​ កូនស្រី​ថៅកែ​លក់​មាស​នេះ​ឈ្មោះ លី​ វ៉ាន់ អាយុ​២២ឆ្នាំ​ ជា​អ្នក​ជួយ​លក់​មាស​ឪពុក​ម្តាយ​ មាន​ទី​លំនៅ​ក្នុង​សង្កាត់​លេខ​២​ បាន​បើក​រថយន្ត​ម៉ាក​ឡិច​ស៊ីស​ RX300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ព្រះ​សីហនុ​ 2A-5252 ជា​កម្មសិទ្ធិ​របស់​​ឪពុក​មា​ឈ្មោះ​ស៊ីវ​ ជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត ទៅ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដា​ផលិត​នៅ​ប្រទេស​ចិន​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AQ-5314 បើកបរ​ដោយ​ឈ្មោះ​ មឿន ម៉ាប់​ អាយុ​៣២ឆ្នាំ​ ជា​កម្មករ​សំណង់​បណ្តាល​ឱ្យ​រង​របួស​ស្រាល​ ។ យោងតាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​ សមត្ថ​កិច្ច​និយាយ​ថា​ ហេតុ​ការណ៍​នេះ​បង្ក​ឡើង​ដោយ​ភាគី​រថយន្ត​ដែល​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ។​
តាម​សាក្សី​នៅ​ក្បែរក​ន្លែង​កើតហេតុ​និយាយ​ថា ​រថយន្ត​ឡិច​ស៊ីស​បើកបរ​ដោយ​យុវតី​ខាង​លើ​បាន​បុក​ម៉ូតូ​ពេញ​ទំហឹង​ និង​អូស​ចម្ងាយ​ប្រមាណ​១៥​ម៉ែត្រ​ទើប​ឈប់ ដោយ​សារ​តែ​ម៉ូតូ​កល់​ នៅខាង​ក្រោម​រថយន្ត​ទៅ​មុខ​លែង​រួច ។​ នៅ​មុន​កើត​ហេតុ​ គេបាន​ឃើញ​រថយន្ត​ មួយ​គ្រឿង​នេះ​បើក​បរ​ ក្នុង​​ល្បឿន​លឿន​ដូច​ជា​ប្រញាប់​ ឬ​មាន​បញ្ហា​អ្វី​មួយ​ លុះ​ទៅ​ដល់​ចំណុច​ខាង​លើ​ដែល​ជា ​ផ្លូវ​កោង​ក៏​បួង​ចង្កូត​បត់​ឆ្វេង​ខ្លាំង​ពេក​ បណ្តាល​ឱ្យ​ជ្រុល​ទៅ​បុក ​ម៉ូតូ​ដែល​ជិះ​ម្នាក់​ឯង​បើក​ចុះ​ពី​សួន​ច្បារ​មហោ​ស្រព​ចាស់​ បណ្តាល​ឱ្យ​បុរស​អ្នក​ជិះ​ម៉ូតូ​ខ្ទាត​ចេញ​ទៅ​ម្ខាង​ ចំណែក​ម៉ូតូ​នៅ​ខាង​ក្រោម​រថយន្ត ៕​




ប្រភពពី កោះសន្តិភាព


Join Us On Facebook

Please Wait 30 Seconds...!!!Skip