Thursday, September 12, 2013

សិស្សប្រុសម្នាក់ត្រូវគេវាយស្លាប់ ដោយសារតែល្បីលួចសង្សារគេ (មានវីដេអូ)

យោងតាមសារព័ត៌មាន Koreabang របស់ប្រទេសកូរ៉េ បានឲ្យដឹងថា សិស្សប្រុសជនជាតិកូរ៉េម្នាក់ ត្រូវសិស្សជាច្រើននាក់ វាយរងរបួសរហូតដល់ស្លាប់ បន្ទាប់ពីលេចលឺពាក្យចចាមអារាម មិនពិតមួយថា សិស្សប្រុសរងគ្រោះ បានទាក់ទងជាមួយនារីម្នាក់ ដែលជាមិត្តស្រីរបស់គេ។
ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ ជនបង្កហេតុបានហៅជនរងគ្រោះ ទៅជួបនៅក្នុងអាគារផ្ទះល្វែងមួយកន្លែង ហើយក៏បានព្រួតគ្នា វាយជនរងគ្រោះ បន្ទាប់ពីលឺថាជនរងគ្រោះ បានណាត់ជួប និងទាក់ទងជាមួយមិត្តស្រីរបស់ខ្លួន។
ជាមួយគ្នានេះដែរ ហេតុការណ៏នេះ ក៏ត្រូវបានកាមេរ៉ាសុវត្ថិភាព នៅក្នុងចំណងរថយន្តមួយកន្លែង ថតជាប់ផងដែរ ខណៈពេលដែលជនបង្កហេតុ វាយជនរងគ្រោះហើយ ក៏សែងជនរងគ្រោះទៅចំណតរថយន្តនោះ ហើយព្យាយាមដាស់ និងសង្គ្រោះជនរងគ្រោះឲ្យដឹងខ្លួន ប៉ុន្តែជនរងគ្រោះនៅតែមិនដឹងខ្លួន ពោលគឺជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
យ៉ាងណាមិញ ក្រុមគ្រួសារជនរងគ្រោះសង្ឃឹមថា ជនបង្កហេតុដែលចូលរួមក្នុងរឿងនេះ និងត្រូវទទួលទោសតាមផ្លូវច្បាប់ទាំងអស់៕
ខាងក្រោមនេះ គឺជារូបភាព ដែលថតដោយកាម៉េរាសុវត្ថិភាព នៅក្នុងចំណតរថយន្ត៖







ប្រភពពី ខ្មែរឡូត

Join Us On Facebook

Please Wait 30 Seconds...!!!Skip