Sunday, September 15, 2013

វីដេអូ៖ យុវតីសិស្សានុសិស្សខ្មែរមួយក្រុម វាយតប់គ្នាយ៉ាងចាស់ដៃ!

កាលពីថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសបុក គេឃើញមានការបង្ហោះ និងចែកចាយ ព្រោងព្រាតនូវវីដេអូឃ្លីបមួយ ដែលបង្ហាញពីសកម្មភាពយុវតី ដែលទំនងជាសិស្សានុសិស្សនៅឡើយ វាយតប់គ្នាគួរឲ្យអាម៉ាស់ កន្លងទៅនេះ។
វីដេអូដែលមានរយៈពេលមួយនាទីនេះ បានបង្ហាញពីយុវតីអាវក្រៅទឹកប្រាក់ បានបើកឆាកប្រយុទ្ធជាមួយ យុវតីអាវខៀវម្នាក់ទៀតយ៉ាងខ្លាំងដៃ បន្ទាប់មកគ្នីគ្នារបស់យុវតីអាវក្រៅទឹកប្រាក់ ក៏បានព្រួតវាយទៅលើ យុវតីអាវខៀវ ធ្វើឲ្យយុវតីម្នាក់នេះ មិនអាចតដៃបាន បានត្រឹមឲ្យគេវាយតប់ ដូចសត្វធាតុ។ ហើយអ្វីដែលហួសចិត្តជាងនេះទៅទៀតនោះ គឺមានទាំងអ្នកជួយបន្ទោរ និងបញ្ចូលសម្លេង ព្រមទាំងមានអ្នកជួយថតវីដេអូទៀតផង។
ទោះជាយ៉ាងណាក៏ដោយ សូមប្រិយមិត្តកុំយកតម្រាប់តាមយុវតីទាំងនេះឲ្យសោះ ព្រោះទង្វើនេះ ធ្វើឲ្យអាប់ឱនកិត្តិយសទាំងខ្លួនឯង និងគ្រួសារ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់តម្លៃរបស់ស្ត្រីខ្មែរទៀតផង។




ប្រភពពី Khmerload

Join Us On Facebook

Please Wait 30 Seconds...!!!Skip