Wednesday, September 11, 2013

ហ៊ី​យ៉ាន់​ដាយ​ដឹក​ធ្នឹម​ស្ពាន​​បើក​ឆ្លង​ផ្លូវ​ត្រូ​វ​ហ៊ី​យ៉ាន់​ដាយ​​​ដឹក​ត្រី​ពន្លះ​​ពេញ​ទំហឹង​ ស្លាប់​១ ​គាប​ជាប់​ក្នុង​​កាប៊ីន​រថ​យន្ត​​ របួស​ធ្ងន់​២​

រាជ​ធានី​ភ្នំ​ពេញ​ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​ ​គាប​ជាប់​នឹង​កាប៊ីន​រថ​យន្ត​ និង​ ២នាក់​ ទៀត​​រង​របួស​ធ្ងន់​ ខណៈ​ដែល​រថ​យន្ត​ដឹក​ធ្នឹម​ស្ពាន​ ១គ្រឿង​ បើក​ឆ្លង​ផ្លូវ​ ក៏​ត្រូវ​រថ​យន្ត​ដឹក​ត្រី​ បុក​ចំ​​​កន្ទុយ​សណ្តោង​ពី​ក្រោយ​ពេញ​ទំហឹង​ ដែល​ហេតុ​ការណ៍​គ្រោះ​​ថ្នាក់​​ចរា​ចរណ៍​​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៣ និង​ ៤០​នាទី​ យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១២​ កញ្ញា​ ២០១៣​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ នៅ​ចំណុច​ខាង​កើត​​សា​លា​ក្តី​ខ្មែរ​ក្រហម​ ស្ថិត​ក្នុង​ភូមិ​ព្រៃ​បឹង​​ សង្កាត់​កន្ទោក​​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​​ ។
តាម​ប្រភព​ព័ត៌​​មាន​ បាន​ឱ្យ​ដឹង​ថា​ រថ​យន្ត​​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ ១គ្រឿង​ ពណ៌​ស​លាយ​លឿង​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 3A-7738​​ ដឹក​ធ្នឹម​ស្ពាន​ បើក​បរ​ដោយ​បុរស​ម្នាក់​ ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៤​ ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត​ ខណៈ​មក​ដល់​ចំណុច​កើត​​ហេតុ​ រថ​យន្ត​បាន​​បើក​ឆ្លង​ផ្លូវ​​ ក៏​ត្រូវ​រថ​យន្ត​ម៉ាក​ហ៊ី​យ៉ាន់​ ១គ្រឿង​​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2V-9334​ ជិះ​ដោយ​បុរស​ ៣​នាក់​ ដឹក​ត្រី​ចេញ​ពី​គីឡូ​ម៉ែត្រ​លេខ​៩​ បើក​បញ្រ្ចាស​ទិស​គ្នា​ បុក​ចំ​កន្ទុយ​កណ្តោង​ពី​ក្រោយ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​អ្នក​បើក​បរ​រថ​យន្ត​ដឹក​ត្រី​​​ស្លាប់​​ភ្លាម​ៗ​ គាប​ជាប់​កា​ប៊ីន​រថ​យន្ត​ និង​ ២នាក់​ ទៀត​រង​របួស​ធ្ងន់​ ចំណែក​អ្នក​បើក​បរ​រថ​យន្ត​ដឹក​ធ្នឹម​ស្ពាន​ បាន​រត់​គេច​ខ្លួន​បាត់​​ស្រ​មោល​ ។
ជន​រង​គ្រោះ​​មាន​ឈ្មោះ​ សយ​ ហម​ ភេទ​ប្រុស​ អាយុ​ ៣៥​ឆ្នាំ​ (អ្នក​បើក​បរ​) មាន​ទី​លំ​នៅ​ភូមិ​សំណង់​ ស្រុក​រការ​​ធំ​ ក្រុង​ច្បារ​មន​ ខេត្ត​កំពង់​ស្ពឺ​ ស្លាប់​គាប​ជាប់​កាប៊ីន​រថ​យន្ត​ ចំណែក​អ្នក​រួមដំណើរ​ជិះ​ខាង​មុខ​ឈ្មោះ​ ចាន់​ អាយុ​ជាង​ ២០​ឆ្នាំ​ របួស​ធ្ងន់​គាប​ជាប់​កាប៊ីន​​​ជា​មួយ​អ្នក​បើក​បរ​ និង​អ្នក​រួម​ដំណើរ​ជិះ​ពី​ក្រោយ​ម្នាក់​ទៀត​ឈ្មោះ​ ឡាំ​ អាយុ​ ១៧​ឆ្នាំ​ របួស​ធ្ងន់​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ ។
ក្រោយ​កើត​ហេតុ​ សមត្ថ​កិច្ច​ និង​ក្រុម​ជួយ​សង្រ្គោះ​ បាន​កំពុង​​​គាស់​រថ​យន្ត​ជួយ​អ្នក​រង​គ្រោះ​ម្នាក់​ ​ដែល​គាប​ជាប់​​ក្នុង​កាប៊ីន​រថ​យន្ត​ ៕






ប្រភពពី kohsantepheap


Join Us On Facebook

Please Wait 30 Seconds...!!!Skip