ប្រភពពី CEN
Wednesday, September 18, 2013
បើករថយន្តបុកក្បាលព្រួញពុះទ្រូងផ្លូវ ឲ្យគេរុញចូលគៀន ប្រាប់ថាមានរថយន្តមួយគ្រឿងទៀតបុក
by Unknown
ភ្នំពេញ: នារីស្រស់ស្អាតម្នាក់បើករថយន្តកាមរីបាឡែន ទៅបុកក្បាលព្រួញពុះទ្រូងផ្លូវ ដាច់កង់មុខខាងឆ្វេង កាលពីវេលាម៉ោងជិត១០យប់ ថ្ងៃទី ១៨ កញ្ញា ២០១៣ នៅចំណុចផ្លូវម៉ៅសេទុង សង្កាតផ្សារដេប៉ូទី១ ខណ្ឌទួលគោក ក្បែរមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់។ សមត្ថកិច្ចប៉ុស្តិ៍ផ្សារដេប៉ូទី១បានឲ្យដឹងថា នារីអ្នកបើករថយន្តមិនទាន់បានស្គាល់ឈ្មោះ អាយុប្រហែលជាង២០ឆ្នាំ បើករថយន្តកាមរីបាឡែន ពណ៌ទឹកប្រាប់ ពាក់ស្លាកលេខ ភ្នំពេញ 2N-8355 ជិះម្នាក់ឯង តាមផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ រថយន្តបានរ៉េចង្កូតមកខាងឆ្វេងដៃបុកក្បាលព្រួញចែកទ្រូងផ្លូវខូចខាតបន្តិចបន្តួចប៉ុណ្ណោះ ចំណែករថយន្តដាច់កាឡេមុខខាងឆ្វេង បើកទៅមុខលែងរួច។ ក្រោយកើតហេតុម្ចាស់រថយន្តបានហៅកម្មករសំណង់នៅក្បែរនោះ ឲ្យជួយរុញឡានចូលគៀន ហើយនិយាយប្រាប់គេថា រថយន្តរបស់នាងត្រូវបានរថយន្តមួយគ្រឿងទៀតបុក៕