កាលពីពេលថ្មីៗនេះ វីដេអូឃ្លីបមួយ ត្រូវបានបង្ហោះជាសាធារណៈ បង្ហាញពី បុរសវ័យក្មេងម្នាក់ បានប្រញាប់ប្រញាល់ រត់ឆ្លងកាត់ ផ្លូវដែកមួយខ្សែ បណ្តាលអោយប៉ះត្រូវ រថភ្លើងមួយ ដែលកំពុងតែ ធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន។
បុរសវ័យក្មេង អាយុ ២០ឆ្នាំម្នាក់ បានរង់ចាំរថភ្លើងមួយខ្សែ នៅឯស្ថានីយ៍មួយកន្លែង ក្នុងទីក្រុង Brisbane ប្រទេសអូស្រ្តាលី ហើយដោយសារតែ តាមរករថភ្លើងដែលខ្លួនត្រូវជិះ គាត់បែរជា ប្រថុយឆ្លងកាត់ផ្លូវដែក ទាំងដឹងហើយថា កំពុងតែមានរថភ្លើង ធ្វើដំណើរទៅមក ក្នុងល្បឿនយ៉ាងលឿននោះ។ យ៉ាងណាមិញ នេះជាសំណាងរបស់គាត់ផងដែរ ដែលអាចរួចផុតពីគ្រោះថ្នាក់នេះ ដោយគ្រាន់តែត្រូវ រថភ្លើង កៀរត្រូវជើងតែប៉ុណ្ណោះ និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ហើយក៏មិនទទួលរងរបួសធ្ងន់ធ្ងរ អ្វីនោះដែរ។ ទោះជាយ៉ាងណា គាត់ត្រូវបានពិន័យប្រាក់ ចំនួន ២២០០ ដុល្លារអាមេរិគ ចំពោះទង្វើរបស់គាត់ ផងដែរ។
តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូខាងក្រោម៖
ប្រភពពី ខ្មែរឡូត