Sunday, September 29, 2013

យុវ​ជន​ម្នាក់​ ជិះ​ម៉ូតូ​វ៉ា​រថ​យន្ត​ដឹក​អង្ករ​មិន​ផុត ​រេ​ចង្កូត​ចូល​រថយន្ត​កុង​តឺន័រ​ បុក​អូសជាង​ ២០ម៉ែត្រ​ស្លាប់ (មាន​វីដេអូឃ្លីប)

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈជិះម៉ូតូវ៉ា រថយន្តដឹកអង្ករ១គ្រឿង ដែលកំពុងបើកនៅខាងមុខ ប៉ុន្តែវ៉ាមិនផុត ហើយបានប៉ះដៃចង្កូត ជាមួយរថយន្តនោះ រួចរេចង្កូតជ្រុល ទៅបុករថយន្ត ដឹកកុងតឺន័រ១គ្រឿងទៀត របស់ក្រុមហ៊ុនផែស្ងួត តិច ស្រ៊ុន ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឱ្យដួល ចូលក្រោមរថយន្តកិន និងអូសជាង២០ម៉ែត្រ។
ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង១២ និង២៥នាទីរសៀល ថ្ងៃទី២៩ កញ្ញា ២០១៣ នៅលើកំណាត់ផ្លូវ ជាតិលេខ៣ ត្រង់ចំណុចមុខអនុវិទ្យាល័យពងទឹក ស្ថិតក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ។
ជនរងគ្រោះ ត្រូវគេស្គាល់ឈ្មោះខុន តុលា ភេទប្រុស អាយុ១៧ឆ្នាំ ជាអាជិវករ មានទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ជិះម៉ូតូ១គ្រឿង ម៉ាកយ៉ាម៉ាហាស៊ីរូស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១AS០៤៦៤។ ចំណែករថយន្តកុងតឺន៍រ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ ២B៥៤៥១ បើកដោយបុរស មិនស្គាល់អត្តសញ្ញាណម្នាក់ ក្រោយកើតហេតុ រត់គេចខ្លួន បាត់ស្រមោល។



ប្រភពពី កោះសន្តិភាព

Join Us On Facebook

Please Wait 30 Seconds...!!!Skip