Monday, September 2, 2013

នារីវ័យក្មេងម្នាក់ ត្រូវប្រពន្ធគេវាយបោចសក់ មុខសាធារជន ព្រោះតែទាក់ទងប្តីគេ!

ហេតុការណ៍ដ៏គួរអោយភ្ញាក់ផ្អើលមួយ បានបង្កអោយអ្នកដំណើរនៅតាមផ្លូវ នាំគ្នាចោមរោមមើល យ៉ាងច្រើន ដោយសារតែ នារីវ័យក្មេងម្នាក់ ត្រូវបានស្ត្រីម្នាក់ វាយបោចសក់ យ៉ាងចាស់ដៃ។
ស្រ្តីម្នាក់ស្ថិតក្នុងស្ថានភាព មានកំហឹងយ៉ាងខ្លាំង បានធ្វើការវាយដំ និង បោចសក់ នារីម្នាក់ទៀត ដែលមានវ័យក្មេងជាងខ្លួន នៅមុខចំណោមសាធារណៈជន តាមដងផ្លូវមួយកន្លែង ក្នុងទីក្រុង វូស៊ី ខេត្ត ជាំងស៊ូ ប្រទេសចិន វេលាម៉ោង ប្រមាណជា ៨ យប់។ បើតាមសាក្សីម្នាក់ ដែលបានឃើញហេតុការណ៍នេះផ្ទាល់ បានឲ្យដឹងថា នារីវ័យក្មេង ដែលរងការវាយបោចសក់ យ៉ាងសាហាវនោះ ជាអ្នកទីបី ឬអាចនិយាយបានថា ជាអ្នកដែលពាក់ព័ន្ធជាមួយប្តីគេ ព្រោះគាត់បានលឺ ស្រ្តីនោះ ស្រែកខ្លាំងៗ ខណៈពេលកំពុង វាយបោចសក់ ថា “ វាយនាងឯងអោយស្លាប់! នាងស្រីបន! “ ហើយសាក្សីរូបនោះ គាត់ក៏បានលឺ ខាងនារីវ័យក្មេងនោះ ស្រែកអោយវិញដែរថា “ គាត់ជាអ្នកមករកខ្ញុំខ្លួនឯងទេ!”។
តើប្រិយមិត្តយល់យ៉ាងណាដែរ?



ប្រភពពី ខ្មែរឡូត


Join Us On Facebook

Please Wait 30 Seconds...!!!Skip