Sunday, September 8, 2013

គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ធ្វើ​មហា​បាតុកម្ម​ថ្ងៃ​១៥, ១៦, ១៧​កញ្ញា​

ភ្នំពេញ: ​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បានប្រកាស​ជាថ្មី​ម្តង​ទៀតថា គណបក្ស​សង្គ្រោះ​ជាតិ នឹងធ្វើ​មហា​បាតុកម្ម​ម្តងទៀត​នៅ​ថ្ងៃទី​១៥, ១៦ និង​ទី​១៧ ខែកញ្ញា​ឆ្នាំ​២០១៣​ខាងមុខនេះ ដើម្បី​ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត ដោយ​អះអាងថា​បាតុកម្ម​នឹងធ្វើ​ធំ​ជាង​មុន​។ លោក កឹម សុខា ថែមទាំង​បញ្ជាក់ទៀតថា បើ​ពុំមាន​ដំណោះស្រាយ គណបក្ស​លោក​នឹងមិន​ចូលប្រជុំ​ក្នុង​រដ្ឋសភា​ទេ​។​
​    ​នៅ​ថ្ងៃទី​៨​ខែកញ្ញា​នេះ គ​.​ជ​.​ប​.​បានប្រកាស​លទ្ធផល​បោះ​ឆ្នោត​ផ្លូវការ ទាក់ទង​នឹង​ចំនួន​អាសនៈ​សម្រាប់​គណបក្ស​ន​យោ​យ​បាន​នីមួយៗ​តាម​មណ្ឌលបោះឆ្នោត​ទាំងអស់​ដោយ​ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ៦៨ អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន ៥៥ អាសនៈ​។ ចំណែក​គណបក្ស​ចំនួន ៦ ផ្សេងទៀត​មិន​ទទួលបាន​អាសនៈ​ឡើយ​។
​    ​បន្ទាប់ពី​ការប្រកាស​លទ្ធផល​នោះ​គណៈបក្ស​សង្គ្រោះ​ជាតិ​បាន​កោះប្រជុំ ហើយ​បន្ទាប់ពី​ប្រជុំ​លោក​កឹម​សុខា​ក៏បាន​ចេញមក​ប្រកាស​ដូចខាងលើ​។​
​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់ បានមក​ប្រមូលផ្តុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​សៅរ៍​ទី​៧​ខែកញ្ញា ។​ពួកគេ​មាន​ចំនួន​ចន្លោះ​ពី ១៥០០០​នាក់ ទៅ ២០០០០​នាក់ ក្នុ​នោះ​មាន​ព្រះសង្ឃ​មួយចំនួន​ចូលរួម​ផងដែរ បើទោះជា​មាន​ព្រៈ​រាជ​សង្ឃប្រកាស ហាម​សង្ឃ​ចូលរួម​ក្តី​។ មហា​បាតុកម្ម​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា បានបញ្ចប់​នៅវេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃទី​៧​ខែកញ្ញា ដោយ​មិនមាន​ហឹ​ង្សា​៕​

ប្រភពពី CEN


Join Us On Facebook

Please Wait 30 Seconds...!!!Skip