Monday, September 9, 2013

វីដេអូ: ផ្ទុះម៉ូតូកង់បីធ្វើអោយមនុស្ស២នាក់ស្លាប់ និង​របួស​ជិត​២០​នាក់

ចិន៖ កាលពីវេលាព្រឹកមិញនេះចន្លោះម៉ោង៧ទៅ៨ព្រឹក (ម៉ោងក្នុងតំបន់) មានសំលេងផ្ទុះដ៏ខ្លាំងមួយបានកើតឡើង​នៅក្នុងទីក្រុង Guilin ខេត្ត Guangxi Zhuang ប្រទេសចិន ដែលបានបណ្តាល​អោយមនុស្សយ៉ាងហោចណាស់​២នាក់​ស្លាប់បាត់បង់ជីវិត និង១៧នាក់ទៀតរងរបួស។ អ្នកឃើញហេតុការណ៍បានប្រាប់ភ្នាក់ងារពត៌មានចិនថា មូលហេតុបង្កអោយមានការផ្ទុះនេះគឺបណ្តាលមកពីម៉ូតូកង់បី ដែលដំបូងឡើងម៉ូតូកង់បីនោះបានឆាបឆេះដោយមិន​ដឹងមូលហេតុ ហើយក្រោយមកក៏បានផ្ទុះឡើងតែម្តង។ អ្នកធ្វើដំណើរតាមដងផ្លូវ ដែលជិះជិតម៉ូតូកង់បីនោះបាន​រងរបួសជាច្រើននាក់ ដោយសារតែបំណែកម៉ូតូខ្ទាតត្រូវ ដែលសាកសពមួយដាច់ខ្លួនជា២តែម្តង។ ពេលនេះក្រុមប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេតលើករណីនេះ។
សូមទស្សនាវីដេអូឃ្លិប និងរូបភាពខាងក្រោម:









ប្រភពពី khmer-note

Join Us On Facebook

Please Wait 30 Seconds...!!!Skip