ប្រភពពី mrkhmer.com
Friday, September 13, 2013
ស្រវឹងជ្រុលរហូតមិនដឹងគេសម្រាតខោអាវថត
by Unknown
ក្មេងស្រីវ័យជំទង់ជនជាតិកូរ៉េមួយរូបត្រូវបានគេធ្វើបាបដោយ សម្រាតខោអាវនាងអស់ ហើយថតបង្ហោះតាមអិនធឺណេត។នាង ជិន ហ៊ូ មានអាយុ១៦ឆ្នាំ នៅជាសិស្សសាលានៅឡើយនោះ បានរៀបរាប់ទាំងស្រក់ទឹកភ្នែកដោយក្តីអាម៉ាស់ និងឈឺចិត្តយ៉ាងខ្លាំង ប្រាប់ទៅមិត្តភ័ក្តិរបស់នាងពីរឿងដែលនាងត្រូវបានមនុស្ស ខូចធ្វើបាបឲ្យនាងបាក់មុខយ៉ាងខ្លាំង។ រាត្រីមួយកាលពីខែសីហាកន្លងទៅថ្មីៗនេះ នាង ជិន ហ៊ូ បានចូលរួមក្នុងពិធីខួបកំណើតមិត្តរបស់នាង ក្នុងក្រុងសេអ៊ូលជាមួយគ្នានោះ។ ក្នុងពិធីមានការរាំច្រៀង និងផឹកស៊ីយ៉ាងសប្បាយ នាងក៏បង្ខំចិត្តផឹកស្រាបៀខ្លះនិងគេនិងឯង បើទោះបីជានាងមិនសូវចេះផឹកក៏ដោយ។ អ្វីដែលនាងនឹកស្មានមិនដល់នោះ គឺនៅព្រឹកថ្ងៃបន្ទាប់នាងបានដឹងខ្លួនឡើងក្នុងសំលៀកបំពាក់ធម្មតាក្នុងបន្ទប់ សណ្ឋាគារមួយ ដូចជាគ្មានរឿងអ្វីកើតឡើង ហើយក៏មិនដឹងថាខ្លួនមកសម្រាកបន្ទប់នេះតាំងពីពេលណាមកនោះទេ។ ប៉ុន្តែអ្វីដែលគួរឲ្យខ្លោចផ្សារចិត្តនោះ គឺកាលពីថ្ងៃទី០៧កញ្ញាថ្មីៗនេះ រូបថតស្រាតជាច្រើនសន្លឹករបស់នាងត្រូវបានបង្ហោះតាមអិនធឺណេតទៅវិញ ហើយមកដល់ពេលនេះនាងមិនអាចនិយាយអ្វីចេញទេ ក្រៅពីការយំឈឺចិត្ត ហើយសម្រេចចិត្តប្តូរសាលាដោយសារនាងមិនហ៊ានមើលចំមុខអ្នកស្គាល់នាងនោះទេ។ នាង និងក្រុមគ្រួសារបានប្តឹងប៉ូលិសឲ្យចាប់អ្នកដែលធ្វើបាបនាងហើយ៕