ចោរស្ទើរភ្លើងម្នាក់ត្រូវបាននារីវ័យក្មេងវាយយ៉ាងចាស់ដៃ ព្រោះតែច្របាច់កនាង យក Galaxy S4 និង iPad Mini (វីដេអួ)
វីដេអូឃ្លិបដែលកំពុងទទួលបានការគាំទ្រ និងចុចមើលយ៉ាងច្រើនហូរហៀរ នៅលើហ្វេសប៊ុកត្រូវបានគេដឹងថា ជាវីដេអូឃ្លិប នារីម្នាក់វាយចោរយ៉ាងចាស់ដៃ។ វីដេអូឃ្លិបនេះបង្ហាញឲ្យដឹងថា បុរសជាចោរត្រូវបាននារីម្នាក់នោះវាយ ដោយសារតែបានច្របាច់កនាង យក Galaxy S4 និង iPad Mini នៅទល់នឹងមុខ River House។ ដោយសារតែកំហឹង ច្របាច់កប្លន់យករបស់របរ និងចង់បាន Galaxy S4 និង iPad Mini មកវិញនាងបានទាត់ និងបុរសចោរស្ទើរភ្លើងនោះ និងបង្ខំឲ្យហៅបក្សពួករបស់ពួកគេ យកទូរស័ព្ទ និង iPad នាងមកវិញ។ តែទោះជាយ៉ាងណា ក្នុងវីដេអូឃ្លិបនេះដែរ យើងមិនបានឃើញមន្ត្រីប៉ូលិស ប្រចាំតំបន់មកធ្វើការអន្តាគមន៍ឡើយ៕
ប្រភពពី news4kh