បើតាមកងទ័ពអាកាស សហរដ្ឋអាមរិកបានឲ្យដឹងថា គ្រាប់ផ្លោងនេះ គឺបាញ់ចេញពី យន្តហោះប្រភេទ “Lancer” B-1B ដោយវាមានល្បឿនលឿន ជាងសម្លេងទៅទៀត ហើយតម្រង់ទៅចំគោលដៅ បានយ៉ាងល្អជាមួយបច្ចេកវិទ្យាកាំរស្មីឡាស៊ែរ។
ប្រភពដដែលបានបន្តទៀតថា គ្រាប់ផ្លោង GBU-10 នេះមានតម្លៃជិត ២៥០០០ ដុល្លារសហរដ្ឋអាមេរិក ដែលការធ្វើសមយុទ្ធលើកនេះ គឺគោលដៅវាយប្រហារ ទៅលើកាណូតមួយគ្រឿង ដែលគ្មានអ្នកបើកបរ បានសម្រេចដោយជោគជ័យ។
ប្រភពពី ខ្មែរឡូត