និស្សិតសាកលវិទ្យាល័យ Oxford ថតស្រាត
រូបថតអាក្រាតរបស់ពួកគេ បានថតឡើងនៅក្នុងបរិវេណសាកលវិទ្យាល័យ Oxford តែម្ដង បន្ទាប់ពីមានការអនុញ្ញាតពីគណៈគ្រប់គ្រងសាលា។ តាមរយៈរូបថតសខ្មៅជាច្រើនសន្លឹកដែលភ្ជាប់ទៅនឹងប្រតិទិនថ្មីនេះ ក្រុមនិស្សិតស្រីប្រុសទាំងនោះ បានថតស្រាតក្នុងសកម្មភាពលេងកីឡាជាច្រើនប្រភេទយ៉ាងសប្បាយ រីករាយ ដែលជាសារមួយសម្រាប់ទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជន។តាមរយៈសកម្មភាពទាំងនេះ ពួកគេបានបង្ហាញពីអារម្មណ៍ប្រកបដោយមោទនភាពបំផុត ក្នុងការចូលរួមក្នុងកម្មវិធីនេះ ដែលពួកគេសង្ឃឹមថា នឹងទទួលបានថវិកាយ៉ាងច្រើនសម្រាប់ផ្តល់ដល់គម្រោងក្នុងភាពជា ដៃគូលើវិស័យអប់រំនៅទ្វីបអាហ្វ្រិក និងនៅតាមបណ្ដាទ្វីបមួយចំនួនទៀតក្ រោមគំនិតផ្ដួចផ្ដើមដោយគម្រោងរបស់សាកលវិទ្យាល័យ Oxford នេះ៕
ប្រភពពី សប្បាយ