ខេត្តពោធិ៍សាត់ ៖ ព្រះតេជគុណឡាយកន ព្រះគ្រូចៅអធិការវត្តបាកាន កាលពីព្រឹកថ្ងៃទី១៣ តុលា ២០១៣ បាននាំយកអង្ករចំនួន១តោន និងមី៥០កេសផ្តល់ជូន សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ដើម្បី ជួយសង្គ្រោះជនរងគ្រោះដោយទឹកជំនន់។
លោកវ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខាកាកបាទក្រហម កម្ពុជាខេត្តពោធិ៍សាត់បានថ្លែង អំណរព្រះគុណដល់ព្រះតេជគុណឡាយ កន ដែលបាននាំយកអង្ករ និងមីមកផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត។
លោកឱ្យដឹងទៀតថា អំណោយទាំងនេះលោកនឹងចាត់ចែង ជួយសង្គ្រោះជនរងគ្រោះគ្រប់ប្រភេទ ពិសេសជនរងគ្រោះដោយទឹកជំនន់ ខ្យល់ព្យុះ ភ្លើងឆេះផ្ទះ គ្រោះរាំងស្ងួតជាដើម៕