Friday, October 11, 2013

ចង​​តុក្កតា​សិច​​នៅ​តាម​ផ្លូវ​ដើម្បី​ ឲ្យ​អ្នក​បើក​បរ​ចេះ​បន្ថយ​ល្បឿន​

លោក​យាយ​ម្នាក់​រស់​នៅ​ទី​ក្រុង​Ningbo ​ប្រទេស​ចិន​បាន​កើត​ការ​ព្រួយ​បារម្ភ​ដោយ​សារ​តែ​នៅ​ផ្លូវ​ដែល​នៅ​ក្បែរ​ផ្ទះ​គាត់​នោះ​ចេះ​តែ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មិន​ចេះ​ចប់​។
លោក​យាយ​Lin Chen ​អាយុ​៦៧​ឆ្នាំ​បាន​និយាយ​ដោយ​អស់​ជំនឿ​ចិត្ត​លើ​ប៉ូលិស​ក្នុង​តំបន់​នោះ​ថា​ អ្នក​បើក​បរ​ភាគ​ច្រើន​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​ឡើយ ​ទោះ​បី​ជា​ភ្លើង​ក្រហម​ក៏​នៅ​តែ​មិន​បន្ថយ​ល្បឿន​ដែរ​។ លោក​យាយ​បាន​ប្ដឹង​ប៉ូលិស​ពី​រឿង​នេះ​ជា​ច្រើន​ដង​មក​ហើយ​ តែ​ប៉ូលិស​ហាក់​គ្មាន​វិធាន​ការ​អ្វី​សោះ​។
លោក​យាយ​ក៏​បាន​សម្រេច​ចិត្ត​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​ខ្លួន​ឯង ​ដោយ​ទៅ​ទិញ​តុក្កតា​សិច​មួយ ​និង​ស្លៀក​ឈុត​ក្នុង​ពណ៌​ក្រហម​យ៉ាង​សិច​ស៊ី​មក​ចង​នៅ​ក្បែរ​ផ្លូវ​នោះ​ដើម្បី​ឲ្យ​អ្នក​បើក​បរ​ចេះ​បន្ថយ​ល្បឿន​។ សម​ដូច​បំណង​ តាំង​ពី​ការ​យក​តុក្កតា​សិច​នោះ​មក​ចង​ក្បែរ​ផ្លូវ​មក​ អត្រា​គ្រោះ​ថ្នាក់​ក្នុង​តំបន់​នោះ​ក៏​បាន​ថយ​ចុះ​ពិត​មែន​។
គួរ​ឲ្យ​សរសើរ​លោក​យាយ​Lin Chen ​ខ្លាំង​ណាស់​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ដ៏​មាន​ប្រសិទ្ធភាព​នេះ​ និង​អាច​ជួយ​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ដោយ​សារ​ការ​បើក​បរ​​បន្ថយ​​ល្បឿន​៕

ប្រភពពី nob70

Join Us On Facebook

Please Wait 30 Seconds...!!!Skip