នេះគឺជារឿងមិនគួរឲ្យជឿមួយ ដែលមនុស្សធម្មតាម្នាក់ ចេះប្រើកំលាំងចិត្តរុញច្រានមនុស្ស និងរបស់របរនៅ ជុំវិញឲ្យខ្ទៀតឆ្ងាយ ដូចនៅក្នុងរឿងហូលីហ្វូដ។
នៅក្នុងហាងកាហ្វេមួយឈ្មោះថា Manhattan នៅទីក្រុងញ៉ូយក បានប្រទះឃើញស្រ្ដីម្នាក់ ចេះប្រើកំលាំងចិត្ត ដោយមានបុរសម្នាក់ បានដើរប៉ះកាហ្វេរបស់នាងឲ្យក្រពប់ ហើយនៅពេលដែលនាងខឹង ក៏បានរុញច្រានបុរសម្នាក់នោះ ទៅបោកនឹងជញ្ចាំង។ ព្រឹត្តិការណ៍នេះ បានធ្វើឲ្យមនុស្សជាច្រើន នៅក្នុងហាងកាហ្វេ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង លើសពីនេះ នៅពេលដែលនាងស្រែកយំ រូបថត និងសៀវភៅដែល នៅជាប់នឹងជញ្ចាំង បានធ្លាក់ចុះមកដីអស់រលីង រីឯមនុស្សក្នុងហាង បានរត់ចេញពី ហាងយ៉ាងលឿន។
យ៉ាងណាមិញ នេះគ្រាន់តែជាឈុតឆាកមួយ នៅក្នុងរឿងតែប៉ុណ្ណោះ តែទិដ្ឋភាពមានលក្ខណៈជាក់ស្ដែង និងអតិថិជនគឺជា មនុស្សពិតដែលចូលមកក្នុងហាង ទិញកាហ្វេ។
បើប្រិយមិត្តស្ថិតនៅក្នុងហាងកាហ្វេមួយនោះ តើប្រិយមិត្តមានអារម្មណ៍បែបណា? សូមទស្សនាវីដេអូខាងក្រោម៖
ប្រភពពី ខ្មែរឡូត