បុរសវ័យចំណាស់ អាយុ៦៣ ឆ្នាំ ដែលមានមុខរបរ ជាអ្នកធាក់ស៊ីក្លូ និង ធ្វើស្រែ បានលួងលោមក្មេងស្រីអាយុ ១២ ឆ្នាំ រួចហើយធ្វើសកម្មភាពចាប់រំលោភបាន សម្រេច នៅក្រោមដើមអំពិល ក្នុងដីឡូត៍ របស់ខ្លួន ប៉ុន្ដែ សំណាងអាក្រក់ត្រូវបាន ឪពុកក្មេងស្រីរងគ្រោះ ដែលកំពុងឡើងបេះ ផ្លែអំពិលនៅជាប់របងដីឡូត៍ របស់ជន សង្ស័យឃើញទាន់ ក៏ឈានទៅដល់ការប្ដឹង ទៅសមត្ថកិច្ច រួចហើយចុះឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១៣ វេលា ម៉ោង ៨ និង៣០នាទី ។
មុនពេលកើតហេតុ នៅវេលាម៉ោង ២រសៀល ថ្ងៃទី២៤ ខែ កក្កដា ក្មេងស្រីរងគ្រោះបានទៅលេងចៅ ស្រីរបស់ជនល្មោភកាម នៅក្នុងដីឡូត៍របស់ ជននេះ ក្រោមដើមអំពិល ហើយពេលនោះ ជនបង្កបានលួងលោម រហូតដល់ធ្វើសកម្ម ភាពចាប់រំលោភ បានសម្រេចតែម្ដង ។ បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួន ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
ពត៌មានដើម Khmerload.com