បច្ចុប្បន្នចិនកំពុងតែអភិវឌ្ឍន៍ផលិតនាវាមុជទឹកកដើរដោយថាមពលបរមាណូ Type 096 ដោយបំពាក់ប្រព័ន្ធកាំជ្រួចមីស៊ីលឆ្លងទ្វីបរយៈចម្ងាយឆ្ងាយ JL-3 អាចវាយប្រហារទៅលើគោលដៅនានាក្នុងទឹកដីអាមេរិក ។សារព័ត៌មានវ៉ាស៊ីនតោនថាមស៍ ដកស្រង់របាយការណ៍របស់ក្រុមចារកម្ម និងឯកទេសស្រាវជ្រាវពីនាវាមុជទឹក របស់ចិនបានឱ្យដឹងថា នាវាមុជទឹកដើរ ដោយថាមពលបរមាណូរបស់កម្លាំង ទាហានជើងទឹក អាចបំពាក់កាំជ្រួច មីស៊ីលបាញ់ពីទីក្នុងទឹកចេញទៅលើគោលដៅនានា ។ នាវាមុជទឹកដ៏ទំនើប នេះនឹងធ្វើការសាកល្បងនៅឆ្នាំ២០១៤ ។
បច្ចុប្បន្នចិនមាននាវាមុជទឹកដើរ ដោយថាមពលបរមាណូ៣គ្រឿង ដែល កំពុងកាំជ្រួចមីស៊ីលប្រភេទ Type 094 ក្នុងនាវានីមួយៗអាចបំពាក់មីស៊ីល JL-2 បាន១២គ្រាប់ ។ នៅពេលដែលនាវាមុជ ទឹកដើរដោយថាមពលបរមាណូចាប់ផ្ដើម បេសកកម្មយាមល្បាតនៅឆ្នាំ២០១៤ នោះ នឹងក្លាយទៅជានាវាមុជទឹកយុទ្ធ សាស្ដ្រមានកាំជ្រួចមីស៊ីលបំពាក់ក្បាល គ្រាប់បរមាណូដំបូងគេបង្អស់របស់ចិន បំពេញប្រតិបត្ដិការនៅសមុទ្រជ្រៅ និង ឆ្ងាយពីដីគោក ។
អ្នកឯកទេសស្ដីពីចិន លោកម៉ាកស្ដុក របស់កម្លាំងទាហានអាមេរិកបានបញ្ជាក់ ថា ការដែលចិនដាក់ឱ្យប្រើប្រាស់នាវា មុជទឹកបំពាក់ដោយគ្រាប់បរមាណូ មិន មែនជារឿងចម្លែកធ្វើឱ្យមនុស្សគ្រប់រូប ភ្ញាក់ផ្អើលនោះឡើយ ។ លោកស្ដុក បញ្ជាក់ទៀតថា “បញ្ហាធំនាពេលនេះ នោះគឺនាវាមុជទឹកនោះបានដាក់គម្លាត ទៅលើប្រទេសណា និងចំនួនក្បាលគ្រាប់ បរមាណូ”។ លោកបន្ដទៀតថា សកម្ម ភាពរបស់ចិនគឺជាការត្រៀមលក្ខណៈធ្វើ សង្គ្រាម និងការពារតែប៉ុណ្ណោះ ។
តាមរបាយការណ៍របស់ក្រសួងសន្ដិ សុខជាតិអាមេរិកបានឱ្យដឹងថា ក្នុងរយៈ ពេល១០ឆ្នាំខាងមុខ ចិននឹងផលិតបាន នាវាមុជទឹកបំពាក់កាំជ្រួចមីស៊ីលយុទ្ធ សាស្ដ្របានរហូតដល់៨គ្រឿងប្រភេទ Type 096 ហើយនាវាមុជទឹកទាំងនោះ អាចបំពាក់កាំជ្រួចមីស៊ីលបរមាណូ JL-3 រហូតដល់ទៅ២៤គ្រាប់ ៕
ដកស្រង់ចេញពី CambodiaPage