Thursday, August 22, 2013

បុរសម្នាក់ត្រូវ ស្រ្ដីម្នាក់ដាល់មួយដៃចំកណ្ដាលមុខ ដោយសារតែធ្វើឲ្យកូនរបស់គាត់យំ (វីដេអូ)

វីដេអូខាងក្រោមនេះ បង្ហាញអំពីស្រ្ដីជាម្ដាយម្នាក់ បានដាក់អ្នកជិះក្ដារស្គីរមួយដៃចំកណ្ដាលមុខ បន្ទាប់ពីគេបានជិះទៅបុក កូនប្រុសរបស់ស្រ្ដីជាម្ដាយ ដោយអចេតនា។
បុរសជនជាតិអាមេរិកម្នាក់ កំពុងតែសម្ដែងនូវការជិះក្ដារស្គីជាមួយនឹងមិត្តរបស់គាត់ និងមានការថតជាវីដេអូផងនោះ ត្រូវបានឲ្យដឹងថា មានឈ្មោះ Warm Gravy មិនប្រយ័ត្នក៏បានជិះទៅបុកក្មេងប្រុសម្នាក់ ដែលរត់លេងនៅតាមផ្លូវ ធ្វើឲ្យក្មេងម្នាក់នោះស្រែកយំយ៉ាងខ្លាំង។ គាត់ក៏បានសួរទៅកាន់ក្មេងនោះដែរថា៖ “តើឯងមិនអីទេ ឬ ប្អូនប្រុស?”
នៅពេលនោះ មានស្ដ្រីម្នាក់ដែលជាសមាជិកនៃក្រុមគ្រួសាររបស់ក្មេង បានមកលើកក្មេងនោះឡើង ហើយបានសួរទៅកាន់លោក Gravy ថា៖ “តើលោកអត់ឃើញគេទេ ឬ បានជាជិះមកបុកបែបនេះ?” លោក Gravy ក៏បានសូមទោសទៅពួកគេ តែភ្លាមនោះ មានស្រ្ដីម្នាក់ទៀតបានចូលមក យ៉ាងកំហឹង ថែមទាំងស្រែកសួរទៅកាន់លោក Gravy ថា៖ “ឯងធ្វើឲ្យកូនយើងដួល នៅថ្ងៃខួបកំណើតរបស់គេ?” ខណៈពេលដែលកំពុងសួរ ស្រ្ដីរូបនោះក៏បានដាល់មួយដៃ ទៅកាន់មុខលោក Gravy ផងដែរ។ វីដេអូក៏ត្រូវាបានបញ្ចប់។
តើនេះគឺជាកំហុសរបស់អ្នកណា? មានអ្នកទស្សនាវីដេអូនេះជាច្រើនបាននិយាយថា ស្រ្ដីជាម្ដាយគួរតែត្រូវចាប់ខ្លួន ពីបទវាយតប់។ នៅមានអ្នកជាច្រើនទៀតបាននិយាយថា ម្ដាយគួរតែមើលកូនឲ្យបានស្រួល ព្រោះនេះមិនមែនជាកំហុសរបស់ លោក Gravy នោះទេ ស្រ្ដីម្នាក់នេះគួរតែទទួលពានរង្វាន់ ម្ដាយដ៏អន់បំផុតប្រចាំឆ្នាំ (worst mother of the year)។
សូមទស្សនាវីដេអូខាងក្រោម៖



ប្រភពពី ខ្មែរឡូត

Join Us On Facebook

Please Wait 30 Seconds...!!!Skip