យោងតាមវេជ្ជបណ្ឌិត Mervyn Patterson ឯកទេសខាងព្យាបាលជំងឺស្បែក បានឱ្យដឹងថា កាមតម្រេកបានបង្កើននូវលំហូរឈាម ទៅកាន់ស្បែកដោយការជួយដាស់ ប្រព័ន្ធប្រសាទ Parasympathetic ធ្វើឱ្យបណ្តាសរសៃឈាម ក្នុងស្បែកបើកធំ បង្កើតបានភាពក្រហមស្រស់បំព្រង។ ក្នុងដំណាក់កាលនេះ រាងកាយបានបញ្ចេញនូវ DHEA ដែលជាអ័រម៉ូនស្តេរ៉ូអ៊ីដ ប្រឆាំងភាពចាស់ទៅតាមអាយុ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឱ្យអ្នកមើលទៅក្មេងជាងវ័យ ។ ការឈានដល់កាមតម្រេក ក៏អាចជួយការពារជំងឺបេះដូងផងដែរ ។
វេជ្ជបណ្ឌិត Lisa Turner គ្រូបង្ហាត់កាមតម្រេកដំបូងគេ របស់អង់គ្លេសនិយាយថា ប្រសិនជា អ្នកមិនចង់ឱ្យមានជំងឺគាំងបេះដូងទេ អ្នកត្រូវតែមានកាមតម្រេក ។ការសិក្សាមួយនៅ ប្រទេសអ៊ីស្រាអែលបានរកឃើញថា ស្ត្រីដែលមានកាមតម្រេក តិចតួចជួបអត្រាគ្រោះថ្នាក់ ដោយជំងឺបេះដូងខ្ពស់ ផ្ទុយមកវិញស្ត្រីមានកម្រេកខ្ពស់ អត្រាគ្រោះថ្នាក់ដោយជំងឺនេះមានទាប។ ដោយឡែកសម្រាប់បុរសវិញ ក្នុងខណៈដែលទឹកកាម ត្រូវបានបាញ់ចេញ នៅពេលឈានដល់កាមតម្រេក ក្រពេញប្រូស្តាតរបស់គេ ត្រូវបានសំអាតយ៉ាងស្អាត ។ និយាយជារួម ការរួមភេទទៀងទាត់ ចំពោះបុរសគឺពិតជាសំខាន់ ដ្បិតវានឹងជួយទប់ស្កាត់ មហារីកប្រូស្តាតនៅពេលក្រោយក្នុងជីវិត ។
ដោយឡែកលោក Ashley Grossman សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ University of Oxford បាននិយាយថា អំឡុងការឈានដល់កាមតម្រេក ខួរក្បាលបានបញ្ចេញនូវល្បាយ Endorphin ដែលជាសារធាតុគីមី បញ្ចេញដោយខួរក្បាល ដើម្បីកាត់បន្ថយការឈឺចាប់ និងជួយឱ្យអ្នកមានថាមពល រួមនឹង serotonin ដែលជាសារធាតុគីមី ជួយឱ្យអ្នកធូរអារម្មណ៍និងរីករាយ ។ បន្ថែមពីលើនេះទៀត Prolactin ជាអ័រម៉ូនប៉ិបទីត ដែលជួយឱ្យយើងចុះត្រជាក់ និងស្ងប់ក៏ត្រូវបានបញ្ចេញមកដែរ ៕
ប្រភពពី watphnom