វាជារឿងដ៏ចម្លែកមួយ ដែលយើងបានដកស្រង់ចេញពីកាសែតមួយ ឈ្មោះថា The Telegragh ដោយយោងទៅតាមទ្រឹស្តីរបស់លោក Mark Slater ដែលជាសាស្ត្រាចារ្យម្នាក់ក្នុងសាលា Cambridge បាននិយាយថា បទពិសោធន៍របស់គ្រូបង្រៀន ជាឥទ្ធិពលមួយដ៍ខ្លាំងក្លា ទៅកាន់សិស្សគ្រប់រូប។ គាត់បានបន្តថា គាត់អាចជួយអោយសិស្សរបស់គាត់យល់អំពីរឿងអាសអាភាស ដែលគេថត ថាវាខុសពីជីវិតពិតបែបណាខ្លះ និងមាន លក្ខណៈពិសេសបែបណាខ្លះ។ អ្វីដែលគួរអោយភ្ញាក់ផ្អើលជាងនោះទៀតនោះគឺ នៅសហរដ្ឋអាមេរិក ក្នុងសាលា Emerson Elementary School នៃរដ្ឋ California ក៏បានប្រើប្រាស់ការបង្រៀនសិស្សដូចគ្នាខាងលើដែរ។
ជាពិសេសសាលាទាំងពីរ ត្រូវបានឪពុកម្តាយ របស់សិស្សរិះគន់យ៉ាងខ្លាំង ព្រោះថាគេបានជួល porn star ដ៏ល្បីគឺនាង Sasha Grey មកបង្រៀនក្មេងៗពីចំណេះដឹងផ្លូវភេទបែបនេះ។ ដោយយោងទៅតាមកាសែត The Los Angeles Times បានអោយដឹងថា លោក នាយកសាលា Emerson Elementary School បានធ្វើការសុំទោសជាសាធារណៈ ដល់ឪពុកម្តាយសិស្សទាំងអស់ បន្ទាប់ពីមានការរិះគន់ពីពួកអាណាព្យាបាលទាំងនោះ។ តើប្រិយមិត្តយល់យ៉ាងណាចំពោះការអប់រំបែបនេះ?
ប្រភពពី News4kh