ភ្នំពេញ: តារាសម្តែងវ័យក្មេង ទទួលភាពល្បីតាមរយៈ ការបញ្ចេញសាច់សិចស៊ី កញ្ញា លីឡា ត្រូវបានទស្សនិកជន និងស្រទាប់យុវវ័យមាន កោតសរសើរពីមាត់មួយទៅមាត់ គ្រប់ៗគ្នាថា នាងពូកែសម្តែង ធ្វើចរិកបែបក្រមិចក្រមើម ឆ្នាស់ឆ្នើមគួរឲ្យគ្រឺតខ្នាញ់ ជាមួយនឹងភាពសិចស៊ី គ្មានដែនកំណត់។ មិនតែប៉ុណ្ណោះ សម្រស់ដ៏ស្រស់សោភារបស់ តារាសម្តែងវ័យក្មេង សម្បូរមន្តស្នេហ៍រូបនេះ ក៏ត្រូវបានគេសរសើរថា ស្រស់ស្អាត និងសិចស៊ីគ្រប់ៗគ្នាលើបណ្តាញហ្វេសប៊ុក កាលពីពេលថ្មីៗនេះ។ ជាក់ស្តែងនៅលើបណ្តាញ សង្គមហ្វេសប៊ុករបស់ កញ្ញា លីឡា ត្រូវបានទស្សនិកជន និងស្រទាប់យុវវ័យនិយមប្រើប្រាស់ បណ្តាញមួយនេះមើលឃើញថា រូបភាពរបស់នាង ដែលបានបង្ហោះទាំងអស់ គឺសុទ្ធសឹងតែជា រូបសិចស៊ីធ្វើឲ្យមនុស្សប្រុសៗ ឃើញហើយ ក៏លង់នឹងសម្រស់ជាមួយភាពសិចស៊ីរបស់នាង ។ ទាំងនេះ ក៏ដោយសារតែនាង សម្តែងបានគ្រប់បែបយ៉ាង មិនថាសិចស៊ីខើចលើខើច ក្រោមយ៉ាងណានោះទេ គឺនាងហ៊ានសម្តែងបានទាំងអស់ ដោយមិនខ្លាចការរិះគន់ពីមហាជនឡើយ។ បើទោះបីជាការឈាន ជើងចូលប្រឡូកក្នុងអាជីព សិល្បៈរបស់កញ្ញា លីឡា មានរយៈតិចឆ្នាំក៏ដោយ ប៉ុន្តែបើមើលពីទេពកោសល្យ និងប្រជាប្រិយភាពរបស់នាងវិញ ហាក់មិនចាញ់រៀមច្បងមុនៗប៉ុន្មានឡើយ។ ទោះជាយ៉ាងណា មកទល់ពេលនេះ តារាសម្តែងវ័យក្មេង និយមសម្ញែងដើមទ្រូង កញ្ញា លីឡា រូបនេះ មិនទាន់មានបណ្តាញ ព័ត៌មានណាមួយ ធ្វើការរិះគន់មកលើនាង ឲ្យនាងក្តៅស្លឹកត្រចៀកនោះទេ ព្រោះតែការស្លៀកពាក់ បែបសិចស៊ីរបស់នាង គឺនៅមានកម្រិតនៅឡើយ។ យើងសង្កេតឃើញថា ទាំងការស្លៀកពាក់ នៅក្នុងការសម្តែងខារ៉ាអូខេបទចម្រៀង ទាំងការស្លៀកពាក់នៅខាងក្រៅ មហាជនតែងតែថា ស្រីស្រស់ លីឡា គឺនិយមស្លៀក ពាក់បែបសិចស៊ី ដែលមើលទៅគួរឲ្យក្រឺតក្នាញ់ដល់អារម្មណ៍បុរស ដែលតែងតែលួចចាប់ចិត្ត ប្រតិព័ទ្ធលើរូបនាង។
ប្រភពពី cen