ប្រភពពី Khmer-note
Saturday, September 7, 2013
វីដេអូ៖ រថយន្តកុងទឺន័របុករះពេញទំហឹង ធ្វើអោយមនុស្សជាង២០នាក់ស្លាប់
by Unknown
យ៉ាងហោចណាស់ មានមនុស្ស២៧នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែគ្រោះ ថ្នាក់ចរាចរណ៍ ក៏គួរអោយរន្ធត់ មួយនៅក្នុងទីក្រុង Durban អាហ្វ្រិកខាងត្បូង។ គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើង នៅល្ងាចថ្ងៃព្រហស្បតិ៍ ហើយមូលហេតុនៃគ្រោះថ្នាក់ នេះគឺដោយសារតែ រថយន្តកុងទឺន័រដំធំ ដែលជារថយន្តបង្ករបានបើក រំលោភភ្លើងសញ្ញាចរាចរណ៍ ដោយសារតែរថយន្តកុងទឺន័រ នោះខូចហ្វ្រាំងមិនអាចបញ្ចប់បាន ទើបធ្វើអោយកុងទឺន័រ បុករះរថយន្តតូចៗ ជាច្រើនពេញទំហឹងតែម្តង។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះបានបណ្តាល អោយមនុស្ស២៧នាក់ស្លាប់បាត់បង់ជីវិត ហើយជាច្រើននាក់ ទៀតរងរបួសធ្ងន់ស្រាល។ ទស្សនាហេតុការណ៍ដ៏គួរអោយ តក់ស្លុតនេះទាំងអស់គ្នា៖
ប្រភពពី Khmer-note
ប្រភពពី Khmer-note