យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជនជាតិបារាំងពីរនាក់ ត្រូវបានប៉ូលីសឃាត់ខ្លួន បន្ទាប់ពីពួកគេទាំងពីរ ស្រវឹងស្រាជោកជាំ ហើយបាននាំគ្នា អាំងសាច់ប៊ីប៊ីឃ្យូ នៅក្នុងចំណតរថយន្ត ស្ថិតក្នុងតំបន់ Britanny ភាគខាងជើងប្រទេសបារាំង បណ្តាលឲ្យភ្លើងឆាបឆេះរថយន្ត អស់ជាច្រើនគ្រឿង និងមនុស្សចំនួន ជាង ១៥០០នាក់ បានភ័យរត់រកកន្លែង សុវត្ថិភាពរៀងៗខ្លួន។
បើតាមសម្តី ប៉ូលីសបានឲ្យដឹងថា ខណៈពេលដែលពួកគេទាំងពីរនាក់ កំពុងអាំងសាច់ប៊ីប៊ីឃ្យូ ពេលនោះភ្លើងក៏ចាប់ផ្តើមឆេះស្មៅ និងរាលដាលដល់រថយន្ត ដែលចតក្បែរនោះ បណ្តាលឲ្យឆាបឆេះ និងខូតខាត រថយន្តទាំងស្រុង ចំនួន ៦៤គ្រឿងឯណោះ ហើយថែមទាំងបង្កឲ្យមាន ផ្សែងខ្មៅខ្លាំង ដូចឆេះព្រៃអីចឹង។ ទោះបីជាយ៉ាងនេះក៏ដោយ ក្រុមអ្នកពន្លត់អគ្គីភ័យ ក៏បានមកដល់ កន្លែងកើតហេតុ បន្ទាប់ពីហេតុការណ៏ នេះបានកើតឡើងបន្តិច ចំនែកឯជនបង្កហេតុទាំងពីរ ត្រូវបានប៉ូលីស ឃាត់ខ្លួនភ្លាមៗតែម្តង។ យ៉ាងណាមិញ ជនបង្កហេតុជនជាតិ បារាំងទាំងពីរនាក់នោះ ត្រូវតុលាការផ្តន្ទាទោស ឲ្យជាប់គុករយៈពេល ២ឆ្នាំ៕