ប្រភពពី CEN
Sunday, September 15, 2013
របួសធ្ងន់និងស្រាល ៣ នាក់គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូប៉ះម៉ូតូ
by Unknown
តាកែវ: ៣ នាក់រងរបួសធ្ងន់ និងស្រាល ត្រូវបានប៉ូលិសដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ប៉ះគ្នា ក្នុងទិសដៅបញ្ច្រាសគ្នា។ ហេតុការណ៍នេះបានកើតឡើង នៅតាមបណ្តោយផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូមែត្រលេខ៧៦ និង៧៧ ស្ថិតនៅភូមិផ្សាតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ កាលពីថៃ្ងទី១៤ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង១០យប់។ លោក ឆុក អេងលី អធិការក្រុងដូនកែវ បានប្រាប់អោយដឹងថា ជនរងគ្រោះមានឈ្មោះ ជៀន វណ្ណៈ ភេទប្រុស អាយុ២២ឆ្នាំ កម្មកររោងចក្រ រស់នៅភូមិជ្រោយសំរោង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ (រងរបួសធ្ងន់) បើកម៉ូតូ គូបជ្រុង និងអ្នករួមដំណើរមានឈ្មោះ មេត មិត្ត ភេទប្រុស អាយុ២០ឆ្នាំ កម្មកររោងចក្រ រស់នៅក្រុងដូនកែវ រងរបួសស្រាល។ ចំណែកជនរងគ្រោះម្នាក់ទៀតមានឈ្មោះ នង ពៅ ភេទប្រុស អាយុ២៤ឆ្នាំ ជាសិស្ស រស់នៅភូមិសំរោង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ បើកម៉ូតូគូបជ្រុង (រងរបួសធ្ងន់)។ ជនរងគ្រោះទាំង ៣ នាក់ត្រូវបានរថយន្តស្នងការដាននគរបាលខេត្តតាកែវ ដឹកយកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ៕