Saturday, October 12, 2013

ប៉ូលិស​ខណ្ឌ​មាន​ជ័យ​ឃាត់ខ្លួន​ប្តី​ស្ត្រី​ដែល​ត្រូវ​គេ​អារក​សម្លាប់​នៅ​ច្បារ​អំពៅ​ ​ សង្ស័យ​ជា​ជន​ដៃ​ដល់​

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ខណ្ឌ​មាន​ជ័យ​ដឹក​នាំ​ដោយ​លោក​ហ៊ី ណារិន អធិការ​នគរ​បាល​ខណ្ឌ​មាន​ជ័យធ្វើ​ការ​ស្រាវ​ជ្រាវ និង​​ឃាត់​ខ្លួននៅ​វេលា​ម៉ោង​១០ និង​៣០នាទី​ព្រឹក​ ថ្ងៃ​ទី​១៣ តុលា ២០១៣ នេះ​ ដោយ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ឃាត​កម្ម​​អារ.ក​សម្លាប់​ស្ត្រី​​ម្នាក់​ដែល​គេ​ស្គាល់​ថា​ ជា​កូន​ប្រសារ​ថៅ​កែ​សំណង់​ម្នាក់​នៅ​សង្កាត់​ច្បារ​អំពៅ​ ​។
​បុរស​សង្ស័យ​រូប​នេះ​ត្រូវ​ប៉ូលិស​ឱ្យ​ដឹង​ថា ជា​ប្តី​ស្ត្រី​រង​គ្រោះ។ ចំពោះ​មូលហេតុ​នៃ​ការ​សម្លាប់នេះត្រូវ​ប៉ូលិស​ឱ្យ​ដឹង​ថាសង្ស័យ​ពាក់​ព័ន្ធរឿង​ស្នេហា​ត្រីកោណ។
បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​ប៉ូលិសនាំ​ទៅ​អធិការ​ដ្ឋាននគរបាល​ខណ្ឌ​មានជ័យ​ដើម្បី​ធ្វើការ​សាកសួរ។
គួររំលឹកផងដែរថា កាល​ពី​​​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​​ ថ្ងៃ​ទី​១០ តុលា​ ស្ត្រី​ម្នាក់​​ស្លាប់​បាត់​បង់​ជីវិត​យ៉ាង​អាណោច​អា​ធ័ម​​បំផុត​ដោយ​អំពើ​​អារ.ក​សម្លាប់​ នៅ​ក្នុង​បន្ទប់​ផ្ទះ​ឈើ​របស់​ខ្លួន​ជាន់​ទី​១​ គឺ​ផ្ទះ​លេខ​២៦៨​ ក្រុម​ទី​១៨​ ​ផ្លូវ​លេខ​៦៤៤​ ភូមិ​ដើម​មា៉ក់​ឃ្លើ​ សង្កាត់​ច្បារ​អំពៅ​ទី​១​ ខណ្ឌ​មាន
​ជ័យ​ ។
ស្ត្រី​រង​គ្រោះ​ឈ្មោះ​ ហួ៊រ​ លី​ជួរ​ អាយុ​៣៤​ឆ្នាំ​ ជា​កូន​ប្រសារ​ថៅ​កែ​សំណង់​ម្នាក់​នៅ​សង្កាត់​ច្បារ​អំពៅ​ ដែល​បុរស​ជា​ប្តី​មាន​មុខ​របរ​ជា​អ្នក​បើក​អីុន​ធើរ​ណិត​ ​។


ប្រភពមកពី កោះសន្តិភាព



Join Us On Facebook

Please Wait 30 Seconds...!!!Skip