Sunday, October 13, 2013

ផ្ទះថ្ម​ប្រក់​ស័ង្កសី​១ខ្នងត្រូវ​ទឹក​ជន់​លិច ​​បាក់​ស្រុត​ចូល​ទឹក​ស្ទឹងព្រែក​ត្នោតបាត់

រាជធានីភ្នំពេញ ៖ ផ្ទះ១ខ្នងទំហំ៩ម៉ែត្រគុណ៥ម៉ែត្រ សង់ពីថ្មប្រក់ស័ង្កសីនៅ លើដីទើបចាក់ថ្មីៗ ហើយមិនបានបុកគ្រឹះឱ្យបាន ត្រឹមត្រូវជាមុននោះត្រូវ ទឹកជំនន់ជន់លិច និងហូរច្រោះដាច់ដី បណ្តាលឱ្យស្រុត រួចរលំធ្លាក់ចូលទៅ ក្នុងទឹកស្ទឹងបាត់ កាលពីវេលាម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី១១ តុលា ២០១៣ ស្ថិតនៅជាប់មាត់ស្ទឹងព្រែកត្នោត ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ តែមិនបណ្តាលឱ្យម្ចាស់ផ្ទះរងរបួស ឬស្លាប់ទេ។

ស្ត្រីជាម្ចាស់ផ្ទះបានឱ្យដឹងថា នៅប៉ុន្មានថ្ងៃមុនពេលកើតហេតុ ទឹកនៅក្នុងស្ទឹងព្រែកត្នោត ឡើងជន់លិចផ្ទះ របស់នាងយូរថ្ងៃដែរហើយ ហើយពេលស្រកទៅវិញ នាងបានឃើញស្នាម ទឹកហូរច្រោះធ្វើឱ្យនាង និងក្រុមគ្រួសារចេះតែមានការ ព្រួយបារម្ភខ្លាចមានការបាក់ស្រុតដែរ ព្រោះផ្ទះនេះសង់ឡើងនៅលើដីទើបចាក់ថ្មី ម្យ៉ាងទៀតអត់មានបុកគ្រឹះឱ្យរឹងមាំទេ ។

លុះនៅថ្ងៃកើតហេតុនៅសុខៗស្រាប់តែផ្ទះ របស់នាងញ័ររង្គើយោលទៅយោល មកដូចរញ្ជួយដី ដោយឃើញសភាពមិនស្រួលនាង និងក្រុមគ្រួសារបាននាំគ្នារត់ចេញ ពីក្នុងផ្ទះទាំងព្រលឹងចុងសក់ ដោយមិនបានប្រមូលយក ទ្រព្យសម្បត្តិក្នុងផ្ទះចេញទាន់ពេលទេ គ្រាន់តែចេញផុតបន្តិចស្រាប់តែ ផ្ទះរលំធ្លាក់ចូលទៅក្នុង ទឹកស្ទឹងទាំងកម្រោលតែម្តង៕





ប្រភពពី កោះសន្តិភាព

Join Us On Facebook

Please Wait 30 Seconds...!!!Skip