Tuesday, September 30, 2014

នារីម្នាក់នេះព្រោះតែចង់ល្បី សុខចិត្តស្រាតខោអាវ ថតបង្ហោះឲគេមើល



Read More...

ឈ្លើងយក្ស លេបជន្លេនស៊ីទាំងរស់ (មានVideo)


Read More...

Monday, September 29, 2014

ចង់​ល្បី និង​ប្រល័យ​ស្រី​ចិត្តឫស្យា តែ​ត្រូវ​ជាប់គុក ព្រោះ​ការ​បង្ហោះ​រូបថត​អាក្រាត​អតីត​សង្សារ​

ប្រទេស​ចិន : រឿងរ៉ាវ​ដែល​បុរស​ម្នាក់​បាន​លួច​បង្ហោះ​រូប​អតីត​សង្សារ​របស់ខ្លួនដោយសារ​កំហឹង​ពេល​នាង​សុំ​បែក​បានបញ្ចប់​នៅពេល​តុលាការ​សម្រេច​ដាក់​ឃុំ​រយៈពេល​១០​ថ្ងៃ ហើយ​តម្រូវ​ឲ្យ​ជនល្មើស​ធ្វើលិខិត​សុំទោស​ជា​សាធារណៈ​ចំពោះ​អំពើ​ពាលា អាវាសែ​ដែល​នាំ​ឲ្យ​នាង Zheng Yuan Yuan ដែល​រង​នូវ​ភាពអាម៉ាស់ សម្រេចចិត្ត​លាឈប់​ពីមុខ​តំណែង​ជា​គ្រូបង្រៀន​នៅ​មហាវិទ្យាល័យ​មួយ​។gi
​រូបភាព អាសអាភាស​ដែល​បង្ហាញ​ពី​រូប​ស្ត្រី​ម្នាក់​អាក្រាតកាយ​រួមភេទ​ជាមួយ​សង្សារ ថត​តាម​កញ្ចក់​បង្កើត​ឲ្យ​មាន​ភាព​រោលរាល​ផ្នែក​តណ្ហា ហើយ​គេ​ចាត់ទុកជា​ព្រឹត្តិការណ៍​នេះ ជា​រឿង​គួរ​ឲ្យ​ខ្មាស់អៀន​បំផុត​សម្រាប់​ប្រទេស​ចិន ដែលមាន​មន្ត្រីរាជការ​ពាក់ព័ន្ធ​រឿងអាស្រូវ នៃ​អំពើ​អាសអាភាស​។ បុរស​ម្នាក់​នោះ​មានឈ្មោះ Ma Shenke នៅពេល​ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​នៅ​ក្រុង ជី​នី​ង បាន​សារភាពថា ខ្លួន​មាន​កំហឹង​នៅពេល​នាង Zheng Yuan Yuan បាន​ចាក​ចេញពី​រូបគេ ក៏​បង្ហោះ​រូប​អាសអាភាស​ដែល​ធ្លាប់​លួងលោម​ស្នេហា​ជាមួយគ្នា ជាការ​សងសឹក​ហើយ​បន្ទាប់មក​នាង Zheng Yuan Yuan បាន​លាឈប់​ពីមុខ​តំណែង​ដោយសារ​ភាពអាម៉ាស់ និង​ការប្រមាថ​មើលងាយ​។
gi1
​នៅ ទីបំផុត​សកម្មភាព​ពាលា​អាវាសែ​របស់​ឈ្មោះ Ma Shenke ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ឈុត​រួមរក្ស​យ៉ាង​ក្តៅ​សាច់ ត្រូវបាន​ប៉ូលិស​ចាប់ឃុំខ្លួន​រយៈពេល​១០​ថ្ងៃ ហើយ​មានការ​សុំទោស​ជា​សាធារណៈ​ចំពោះ​នាង Zheng Yuan Yuan និង​សមាជិកគ្រួសារ​របស់​នា​ង ជាពិសេស​មានការ​ប៉ះប៉ូវ​ផ្នែក​អារម្មណ៍ ដើម្បី​កុំ​ឲ្យ​នាង Zheng Yuan Yuan ទទួលរង​នូវ​ការប្រមាថ​ពី​សង្គម និង​បញ្ឈប់​ការចែក​ចាយ​រូប​អាសអាភាស​នេះ​តទៅទៀត​៕gi2
ប្រភព៖ kntnews
Read More...

នារីខ្មែរម្នាក់នេះអត់ការងារធ្វើ ដោះខោអាវថតបង្ហោះតាមInternet (មានVideo)


Read More...

Tuesday, September 9, 2014

បែកធ្លាយរូបភាពបុរសម្នាក់ត្រូវបាន នារី១១នាក់ចាប់រំលោភ


Read More...

ផឹក​ស្រា​ស្រ​វឹង​ដេញ​កាប់​ប្រពន្ធ​ ​នគរបាល​ឃាត់​ខ្លួន​សួរ​នាំ​ ​ឆក់​បាន​កន្ត្រៃ​ចាក់​ក​និង​ពោះ​ខ្លួន​ឯង​របួស​ធ្ងន់​

ខេត្ត​ត្បូងឃ្មុំ​ ​៖ បុរស​ម្នាក់​បាន​ផឹក​ស្រា​ស្រ​វឹង​ ​ហើយ​ដេញ​វាយ​និង​កាប់​ប្រពន្ធ​ ​តែ​ត្រូវ​នគរបាល​ប៉ុស្តិ៍​ ​ឃាត់​ខ្លួន​យក​ទៅ​សួរ​នាំ​ ​។ ប៉ុន្តែ​ពេល​មក​ដល់​ប៉ុស្តិ៍​នគរបាល​ ​ជន​សង្ស័យ​ក៏​បាន​ឆក់​បាន​កន្ត្រៃ​ចាក់​ក​ ​និង​ពោះ​ខ្លួន​ឯង​រង​របួស​ជា​ទម្ងន់​ ​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៧ព្រឹក​ ​ថ្ងៃ​ទី​៩ ខែ​កញ្ញា​ ​ឆ្នាំ​២០១៤ នៅ​ចំណុច​ខាង​មុខ​ប៉ុស្តិ៍​ជី​គរ​ ​ស្រុក​-ខេត្ត​ត្បូងឃ្មុំ​ ​។
លោក​ ​សួ​ស​ ​ស៊ា​ង​លី​ ​អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​ ​ ​បាន​ឲ្យ​ដឹង​ថា​ ​បុរស​ដែល​ប្រើ​អំពើ​ហិង្សា​លើ​ ​ប្រពន្ធ​ ​និង​ចាក់​ខ្លួន​ឯង​នោះ​ ​មាន​ឈ្មោះ​ ​ញ៉​ ​កៀប​ ​អាយុ​៣០ឆ្នាំ​ ​រស់​នៅ​ភូមិ​រកា​ឃ្មួ​ច​ត្បូង​ ​ឃុំ​ជី​គរ​ ​ស្រុក​-ខេត្ត​ត្បូងឃ្មុំ​ ​។ លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ​មុន​ពេល​កើត​ហេតុ​ ​បុរស​ខាង​លើ​បាន​ផឹក​ស្រា​ស្រ​វឹង​ ​ហើយ​បាន​ធ្វើ​សកម្មភាព​ដេញ​វ៉ៃ​ ​និង​ដេញ​កាប់​ប្រពន្ធ​របស់​ខ្លួន​ ​កាល​ពី​ម៉ោង​៤ទៀប​ភ្លឺ​ ​។ នៅ​ពេល​ឃើញ​ដូច​នោះ​ ​សាច់​ញាតិ​បាន​ទៅ​ប្តឹ​ង​នគរបាល​ប៉ុស្តិ៍​ ​ហើយ​សមត្ថ​កិច្ច​នគរបាល​បា​ល​ប៉ុស្តិ៍​ ​បាន​ចុះ​មក​ឃាត់​ខ្លួន​ជន​សង្ស័យ​យក​ទៅ​សួរ​នាំ​ ​។ ពេល​ទៅ​ដល់​ប៉ុស្តិ៍​នគរបាល​ ​ជន​សង្ស័យ​ក៏​បាន​ឆក់​ ​កន្ត្រៃ​ ​ហើយ​រត់​ចេញ​មក​ក្រៅ​ចាក់​ក​ ​និង​ពោះ​ខ្លួន​ឯង​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ​ ​ប​ណ្តា​ល​ឲ្យ​រង​របួស​ ​ជា​ទម្ងន់​ ​។
លោក​អធិការ​បាន​បញ្ជាក់​ថា​ ​ក្រោយ​កើត​ហេតុ​ ​លោក​បាន​ប្រើ​កម្លាំង​នគរបាល​បញ្ជូន​ខ្លួន​ទៅ​ព្យាបាល​ ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស​ម្តេ​ច​ឪ​ ​ក្រុង​សួង​ ​៕



















ប្រភពពី nokorwat
Read More...

Monday, September 8, 2014

គូស្នេហ៍មួយគូនេះបឺតមាត់គ្នាយ៉ាងផ្អែម


Read More...

មានទៀតហើយគឺបង្ហោះរូបអាក្រាតតាមគេហទំព័រហ្ធេបុក

មានទៀត​​ហើយគឺបង្ហោះរូបអា​​ក្រាតតាម​គេហទំព័រហ្ធេបុកដោយ​ នារីស្រីស្អាត់មាននេះ​បានបង្ហាញ​នៅរូបអាក្រាតជាច្រើនដោយសរសេរថា​ចង់រួមរ័​ កផងដែរ៕ហើយ​តាមមិត្តអ្នក​លេងហ្​វេបុកបាន​ឲ្យដឹងផងដែរថានារី​ម្នាក់ នេះជាជនជាតិViet​namហើយក៏​ជានារីដែលប្រ​ហែលរកសុីផ្លូវភេទ​ក៏មិនដឹងដោយមានមតិ ​រិះគុនជាច្រើន​ទៅ​លើ​ទង្វើរដ៏គួ​រឲ្យ​ឥតខ្មាសដែលកំ​ពុងបំផ្លាញនៅវិបធម៍ជាតិ និងមានការចុះពត័មានគ្រប់គេហទំព័រវេបផ្សាយផងដែរ៖
10304496_537396983026827_7253509814158055637_n
10426565_537397006360158_9211217792823413936_n
10639601_537396969693495_6632013667286466324_n

10671413_537397046360154_6547792820878155928_n
Read More...

Wednesday, August 27, 2014

រូបភាព​អាក្រាត និង​ស្រើបស្រាល​របស់​នាង Zhang Wan ធ្វើ​ឲ្យ​ភ្នែក​កន្លង់​ឡើងក​ម្តៅ​ទៀតហើយ​!!

ប្រទេស​ចិន ៖ នាង Zhang Wan ដែលជា​តារា​ម៉ូ​ដែល​សិច​ស៊ី​របស់​ចិន​បាន​បញ្ចេញ​រូបភាព​ស្រើបស្រាល លាយឡំ​ជាមួយ​ទេពកោសល្យ​របស់​នាង​តាម​ប្រព័ន្ធ​អន​ឡាញ​។ កាលដែល​នាង​បង្ហាញ រូបភាព​សិច​ស៊ី​ជាច្រើន​នេះ ធ្វើ​ឲ្យ​ប្រិយមិត្ត​របស់​នាង គាំទ្រ​យ៉ាងខ្លាំង ៕

zhangwanyou52
Read More...

ញាក់សាច់! បុរសម្នាក់ត្រូវដែកមួយដើមធំបុក ធ្លុះក្បាល

ចិន៖ ខាងក្រោមនេះ គឺជាគ្រោះថ្នាក់ដ៏គួរអោយរន្ធត់មួយ ដែលបុរសវ័យចំណាស់ម្នាក់ ត្រូវបានដែកមួយដើមធំបុក ទំលុះធ្លាយក្បាលពីលើដល់ក្រោម ឃើញហើយគួរអោយ ញញើត។ បុរសរងគ្រោះមានឈ្មោះ Ho អាយុ៥០ឆ្នាំ រស់នៅទីក្រុង Leye County ខេត្ត Guangxi ប្រទេសចិន ហើយគ្រោះថ្នាក់បានកើតឡើង ដោយសារតែដែកមួយ ដើមនោះ បានធ្លាក់ពីលើមកបណ្តាលអោយធ្លុះ ក្បាលពីថ្ងាសខាងស្តាំដល់ថ្គាមខាងឆ្វេង។ ក្រោយពីរងគ្រោះថ្នាក់ លោក Ho ត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ពិតជាសំណាងខ្លាំងណាស់បន្ទាប់ពីឆ្លងកាត់ការវះកាត់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ គ្រូពេទ្យបានអោយដឹងថា លោក Ho បានរួចផុតពីគ្រោះថ្នាក់ដល់ជីវិត និងអាចជាសះស្បើយនាពេលខាងមុខទៀតផង។ វីដេអូខាងក្រោមមានលក្ខណៈសាហាវរន្ធត់ ដូច្នេះទស្សនាដោយការទទួលខុសត្រូវ។
ប្រភព Khmer-note
Man survives after getting metal bar impaled through head, Leye County, Guangxi Province, China - 21 Aug 2014
Man survives after getting metal bar impaled through head, Leye County, Guangxi Province, China - 21 Aug 2014Man survives after getting metal bar impaled through head, Leye County, Guangxi Province, China - 21 Aug 2014Man survives after getting metal bar impaled through head, Leye County, Guangxi Province, China - 21 Aug 2014
Read More...

Tuesday, August 26, 2014

តារាសំដែង Choo Ja Hyun បែក​ធ្លាយ​រូប​ស្រាត​ផ្អើល​ហ្វេសប៊ុក​


តារាសំដែង​ស្រី​ល្បីឈ្មោះ​សញ្ជាតិ​កូរ៉េ ដែល​ភាគ​ច្រើន​បង្ហាញ​វត្តមាន​នៅ​ក្នុងភាពយន្ត​ភាគចិន និងភាពយន្តខ្នាតធំ​ល្បី​ៗ​មួយ​ចំនួន​ដូចជារឿង​ Man called God និងរឿង Rose have thorn ដែល​ល្បិល្បាញ​បំផុត​កាល​ពីឆ្នាំទៅ​នោះ ត្រូវ​បាន​គេ​រាយការណ៌ថា​បានបែកថ្លាយ​រូបភាព​ស្រាត​ចំនួន​៥០សន្លឹក​នៅ​លើ​បណ្តាញ​រូបភាព Flikr និងក្រោយមកត្រូវ​គេទាញ​យក​មក​ផ្សព្វផ្សាយ​ភ្លាម​ៗ​នៅ​បណ្តាញ​ទំនាក់ទំនង​សង្ម​ម​ហ្វេសប៊ុក​។
នាង Choo Ja Hyun ជា​​តា​រា​​មួយ​រូប ក្នុង​ចំ​ណោ​ម តា​រា​​ស​ម្ដែង​​ស្រី​​​កូរ៉េ​​ជា​ច្រើន ដែល​​ទទួល​បាន ជោគជ័យ​ខ្លាំងណាស់ នៅក្នុង​ប្រទេស​ចិន។ រូប​ស្រាត​របស់​ផ្កា​កុលាប ដ៏​ស្រស់ស្អាត នាង Choo Ja Hyun បាន​វាយលុក​លើ បណ្តាញ​សង្គម ទូទាំង​ប្រ​ទេស​កូរ៉េ ហើយ​រូបភាព​ស្រាត​ចំនួន ៥៦ សន្លឹក ក៏បាន​ធ្វើ​ឲ្យ​អ្នក​និយម លេង​តាម​ប្រព័ន្ធ​អន​ឡាញ របស់​ចិន​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។

ប្រភពពី នាវា
Read More...

ឥទ្ធិពល LIKE និង COMMENT ជម្រុញអោយយុវតីរូបស្រស់ម្នាក់ ស្រាតខោអាវចោលគ្មានសល់

យោង​តាម​គេហទំព័រ​កម្សាន្ត​បរទេស​មួ​យ​ដែល​ទើប​នឹង​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​​អោយ​ដឹង​ថា យុវតីដ៏​ស្រស់​សោភាមួយ​រូប​បាន​ផុង​ខ្លួន​ដក​វិញ​សឹង​ពុំ​បាន ដោយសារ​ថត​រូប​ស្រាត​ហើយ​បង្ហោះ​ចូល​ទៅ​ក្នុង​បណ្តាញ​សង្គម​អ៉ឺនធឺណែត។

ប្រភព​ដដែល​បន្ត​ថា យុវតី​រូប​ស្រស់​នេះ​មាន​ដើម​កំណើត​ជា​ជន​ជាតិ​ចិន បច្ចុប្បន្ន​នាង​​ឈប់​សិក្សា​ ហើយ​កំពុង​បំរើការងារ​នៅក្នុង​ក្រុមហ៊ុនឯក​ជន​មួយ។

អ្វី​ដែល​​ធ្វើ​អោយ​យុវតី​នេះ​ផុង​ខ្លួន​ដក​សឹង​ពុំ​បាន​នេះ​ដោយសារ​ការ​ភ្លេច​ខ្លួន​មួយពេល ឆ្កួត​នឹង​ការ​ចង់​បាន​គេ​ចុច​ចូល​ចិត្ត​និង​បញ្ចេញ​មតិ​នៅ​ក្រោម​រូប​ថត​ខ្លួន ទើប​ធ្វើ​អោយ​នា​ងសម្រេចចិត្ត​​គ្រវែង​ខោអាវ​ដែល​គ្រប​ដណ្តប់​រាង​កាយ​នាង​ចោល​ទាំង​អស់រួច​ផ្តិត​យក​រូប​ថត អាក្រាត​កាយ​ខ្លួនឯងទុក​បង្ហោះ ដោយ​មិន​បាន​គិត​វែង​ឆ្ងាយ។

ដូច​ការ​រំពឹង​ទុក បន្ទាប់​ពី​នាង​បាន​បង្ហោះ​ត្រឹម​តែ​១៥​នាទី​ប៉ុណ្ណោះ​មាន​មនុស្ស​ជា​ច្រើន​ចុច​ចូល​ចិត្ត​និង​ចែក​ចាយ​បន្ត​យ៉ាង​ព្រោង​ព្រាត។ តែ​អ្វី​ដែល​គួរ​អោយ​ស្តាយ​នោះ​គឺ​កិត្តិយស​របស់​នាង​ត្រូវ​បាន​បោះ​ចោល​តាម​ខ្យល់​បាត់​ទៅ​ហើយ។

គួររម្លឹក​ផង​ដែរ​ថា ដើម្បី​ធ្វើ​អោយ​ខ្លួន​អោយ​ល្អ មនុស្ស​គ្រប់​រូប​មិន​ត្រឹម​ងប់ងល់់​និង​រឿង​អ្វីមួយ​នោះ​ទេ ពោល​ត្រូវ​ធ្វើ​វា​អោយ​មាន​ដែន​កំណត់។ តើ​ប្រិយមិត្ត​មាន​យោបល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​ថត​រូប​ស្រាត​រួច​បង្ហោះ​ចូល​អ៉ីនធឺណែត​យ៉ាង​ដូច្នេះ?

Read More...

Sunday, October 13, 2013

វិធី​​​ដើម្បី​​​ជួយ​​​បង្កើន​​​ការ​​ចង​​ចាំ​​

មនុស្ស​យើង​ជាច្រើន​នាក់​តែងតែមាន​កង្វល់​ជាមួយនឹង​បញ្ហា​មានការ​ ចងចាំ​ខ្សោយ។ វា​ពិតជា​ឥទ្ធិ​ព​ដ៏​អាក្រក់​សម្រាប់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ និង​ការធ្វើការងារ។
ខាងក្រោមនេះ​គឺជា​វិធី​មួយចំនួន​ដែល​អាចជួយ​ធ្វើ​ឲ្យ​អ្នក​កាន់​តែមាន​ការចង​ចាំបាន​ល្អ ដោយ​យោងតាម​ទស្សនា​វ​ដ្តី Mag For Women
១. ប្រើ​ឧបករណ៍​ជំនួយស្មារតី
សម្ភារៈ​មួយចំនួន ជាម​ធ្យោ​បាន ដែល​អាចធ្វើ​ឲ្យ​អ្នកមាន​ការចងចាំ​បាន​យូរ។ វិធី​មួយ​នេះ​គឺជា​ញឹកញាប​តែងតែ​ត្រូវបាន​ប្រើ​ដោយ​ក្រុមសិស្ស និស្សិត​មួយចំនួន​បាន ហើយ​វា​ក៏​ទទួលបាន​ប្រសិទ្ធិភាព​ខ្ពស់​ផងដែរ។ អ្នក​ក៏​អាច​ប្រើ​និមិត្តសញ្ញា​ដើម្បី​ចំណាំ​វា​ផងដែរ។ ដើម្បី​ទទួលបាន​លិ​ទ្ធិ​ផល​កាន់តែ​ល្អ​នោះ អ្នក​គួរតែរ​កនូវ​រូបភាព​ដែលថ្មីៗ នឹង​គួរ​ឲ្យ​ចាប់អារម្មណ៍​មក​គូ​ដើម្បី​ធ្វើ​ឲ្យ​មានការ​ចងចាំ​ចំពោះ​វា​បាន ​កាន់តែ​ល្អ។
2. ការ​គេង​នៅពេល​យប់
ការ​គេង​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ខួរក្បាល និង​អាចជួយ​ធ្វើ​ឲ្យ​អ្នកមាន​ការ​សតិ​ល្អ​ឡើងវិញ។ ប្រសិនបើ​អ្នក​មិនបាន​គេង​ទេនោះ អ្នកនឹង​អាច​គ្មាន​អារម្មណ៍​ក្នុងការ​ធ្វើការ​ហើយក៏​អាច​ភ្លេច​នូវ​ រឿងផ្សេងៗដែលសំខាន់ៗផងដែរ។ វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ធ្វើ​អ្នក​មានការ​ភ្លេច​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ធ្វើ​ឲ្យ​មាន​ផល​អវិជ្ជមាន​ដល់​សកម្ម​ខួរ​របស់​អ្នក​ថែម​ទៀតផង។ ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​បាន​ថា វា​នឹង​អាចធ្វើ​ឲ្យ​សកម្មភាព​នៃ​ខួរក្បាល​របស់​អ្នកមាន​ដំណើរការ​យឺត។
៣. ជៀសវាង​ភាព​តានតឹង
ភាព​តានតឹង នឹង​ដឹកនាំ​សរីរាង្គ​អ័​រមូ​ន ដែល​លើស​ទៅក្នុង​ខួរក្បាល។ សំណង់​ប​ណ្ពោះ​អាសន្ន​នៃ​ជាលិកា​ខួរ​ខាងក្នុង គឺជា​មជ្ឈមណ្ឌល​ត្រួតពិនិត្យ សម្រាប់​ការរៀន និង​ការចងចាំ។ លទ្ធផល ដែល​អ្នកនឹង​ត្រូវ​ប្រឈម​មុខ ចំពោះ​ការបញ្ជូន​ព័ត៌មាន និង​ការចងចាំ​វា ដូច្នេះ ដើម្បី​ឱ្យមាន​ការចងចាំ​បានល្អ អ្នក​ត្រូវ​កំណត់​នូវ​ភាព​តានតឹង (Stress) កុំឱ្យ​យូរពេក និង​រក្សា​នូវ​ការ​សម្រាក​ផ្នែក​ផ្លូវចិត្ត​ឱ្យបាន​ច្រើន។
4. ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់ Exercise regularly
មិន​ត្រឹមតែ​ធ្វើឱ្យ​រាងកាយ​របស់​អ្នកមាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ  អ្នកនឹង​អាច​រំលឹក នឹងធ្វើ​ការចងចាំ​នូវ​ពត៌មាន​បាន​ឡើងវិញ។
ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ អាច​បង្កើន​លំហូរ​ឈាម និង​អុកស៊ីសែន​ទៅ​ផ្គត់ផ្គង់​ខួរក្បាល​ដែល​ជួយ​ប​ងា្ករ​នូវ​ការ​ភ្លេចភ្លាំង។
5. បរិភោគ​អាហារ​ឱ្យបាន​ត្រឹមត្រូវ
អ្នក​គួរតែ​បរិភោគ​នូវ​អាហារ​ដែលមាន​ផល​ល្អ​ចំពោះ​ខួរក្បាល​របស់​អ្នកជា​ ប្រចាំ។ សូម​ប្រាកដថា អាហារ​ដែល​អ្នក​បរិភោគ​នោះ​មិនសូវ​សំបូរ​ដោយ​ជាតិ ខ្លាញ់ និង​សារធាតុ​អូ​មេ​ហ្គា 3 ដែលនាំឱ្យ​ធាត់។ សូមកុំ​បរិភោគ​អាហារ​ទាំងនេះ​អី ព្រោះ​វា​អាច​កាត់បន្ថយ​នូវ​ការចងចាំ​របស់​អ្នក​បាន។ អ្នក​គួរតែ​បរិភោគ​ផ្លែឈើ​ឲ្យ​ច្រើន ព្រោះ​វា​មាន​សារធាតុ​ប្រឆាំងនឹង​អាចជួយ​ដល់​កោសិកា​ខួរក្បាល​ក្នុងការ​ ចងចាំ។
អ្នក​គួរតែ​បរិភោគ​នូវតែ​បៃតង​និង​ចំណី​ដែល​សំបូរ​ទៅ​វិ​តា​មីន​ព្រោះ​វា​ មាន​សារធាតុ​ការពារ។ តែ​បៃតង​អាចជួយ​ដល់​ការ​ដំណើរការ​នៃ​ចងចាំ​របស់​អ្នក។ អ្នក​គួរតែ​បរិភោគ​ស្រាក្រហម​ផង​ដែល ព្រោះ​វា​អាច​សរសៃ​ខួរ​ឈាម​ខួរក្បាល​របស់​អ្នក​កម្រើក​ឡើងវិញ និង​រត់​បាន​ស្រួល ។ អ្នក​ក៏​អាច​ត្រូវការ​វិ​តា​មិន និង​កាល់ស្យូម​នៅក្នុង​ទឹក​ផ្លែឈើ​ផងដែរ និង​អាច​ជំនួស​ដោយ​ទឹក​ផ្លែឈើផ្សេង។
6. លេង​ហ្គេម ដែល​ជំរុញ​នូវ​កម្លាំងចិត្ត
នេះ ជា​រឿង​ធម្មតា​ដែល​អ្នក​គួរតែ​ធ្វើ ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​ឧបករណ៍​លំ​ហាត់​ខួរក្បាល ។ វា​អាចជា​ការរៀន​លេង​នូវ​ឧបករណ៍ សម្ភារៈ​ដែលថ្មីៗ ឬ​ជា​ដំណោះស្រាយ​នូវ​ល្បែង​រក​ពាក្យ ( crossing word puzzles)…. វត្ថុ​ទាំងនេះ នឹង​បង្កើត​ទំនាក់​ទំនង​​ថ្មី​មួយ នៅក្នុង​ខួរក្បាល​របស់​អ្នក ហើយ​បន្ទាប់មក​ការ​ជំនួយ​ដល់​សុខភាពថ្មីៗ នឹង​ជួយ​សាង​នូវ​វិញ្ញាណ​ចងចាំ​បម្រុង​ទុក។ នេះ គឺជា​សារៈប្រយោជន៍​ដ៏​សំខាន់ នៅក្នុង​ការបង្កើត​នូវ​ការចងចាំ៕

ប្រភពមកពី Khmerstation.com
Read More...

ពង្រត់​ក្មេងស្រី​អាយុ ១៣​ឆ្នាំ​មក​រំលោភ​នៅ​ភ្នំពេញ​ទៅដល់​ផ្ទះ​វិញ​ជាប់​ខ្នោះ​

ប៉ោយប៉ែត ៖ កម្លាំង​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​ពង្រត់​ក្មេងស្រី​អាយុ ១៣ ឆ្នាំ ពី​ក្រុង​ប៉ោយប៉ែត មក​រាជធានី​ភ្នំពេញ ដើម្បី​រំលោភ​សេពសន្ថវៈ ជាច្រើន​ថ្ងៃ ពេល​ត្រឡប់ទៅផ្ទះ ឯ​ក្រុង​ប៉ោយប៉ែត​វិញ ក៏​ជួប​រឿង​ស៊យ​ធំ​។ ជនសង្ស័យ​មានឈ្មោះ ឌី វណ្ណដា ហៅ ខួច អាយុ ២១ ឆ្នាំ មក​ស្នាក់នៅ​ផ្ទះជួល នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ។
ក្មេងស្រី​ង​រងគ្រោះ​មានឈ្មោះ អ​.​ស​.​ន អាយុ​១៣​ឆ្នាំ ស្នាក់​ជាមួយ​ឪពុកម្ដាយ មាន​ទីលំនៅ ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត​។
យោងតាម​ពាក្យបណ្ដឹង របស់​ម្ដាយ​ក្មេងស្រី​រងគ្រោះ បានឱ្យដឹងថា រឿងរ៉ាវ​នេះ​កើតឡើង​ដោយសារ​ជនសង្ស័យ លួងលោម​រំលោភ និង​ចាប់ពង្រត់ ក្មេងស្រី​ដែលមាន​អាយុ ត្រឹមតែ ១៣ ឆ្នាំ កាល​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៣ ។​ ​
ជនសង្ស័យ​បាន​បបួល ក្មេងស្រី​រងគ្រោះ​ទៅលេង​ទឹក នៅ​ដុង​អារញ្ញ នៅឯ​សង្កាត់​និ​មិ​ត្ដ ក្រុង​ប៉ោយប៉ែត ក៏​បាត់​កូនស្រី​រហូត មិនឃើញ​ត្រឡប់មកផ្ទះ​វិញ​។
ក្រោយពី​បើក​ការស៊ើបអង្កេត រួចមក កម្លាំង​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត​ឈានដល់​ឃាត់ខ្លួន ជនសង្ស័យ​កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៣ ហើយ​ជនសង្ស័យ បាន​សារភាព​ទទួលកំហុស​ថា ពិតជា​បាន​ប្រ​ព្រឹ​ត្ដ​ដូច​ការចោទប្រកាន់ និង​បាន​រួមរ័ក​ជាមួយគ្នា ជាច្រើន​ដង​ឯណោះ ៕​

ប្រភពពី Khmerangkor
Read More...

កុំព្យូទ័រ​យួរដៃ​អាច​ជះ​ឥទ្ធិពល​ដល់​ភាព​មាន​កូន​របស់​អ្នក​

ចាប់ពី​ពេល​ត​នេះ​ទៅ នៅពេលណា​ដែល​អ្នកនឹង​គិត​ពី​ការដាក់​កុំព្យូទ័រ​យួរដៃ​នៅ​លើ​ភ្លៅ​របស់​អ្នក សូម​ធ្វើការ ពិចារណា​អំពី​វា​អោយបាន​ពីរដង​។ វា​ត្រូវ​ដូច្នេះ​នោះ​គឺ ដោយសារតែ​ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញថា កំដៅ​ដែល បញ្ចេញ​ពី​កុំព្យូទ័រ​យួរដៃ អាច​មាន​ឥទ្ធិពល​ដល់​ភាព​មាន​កូន​របស់​អ្នក ។
ការពិត​ដែល​ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​
អត្ថបទ​មួយ​នៅក្នុង WebMD បាន​រាយការណ៍ ដោយ​យោង​ទៅតាម​អ្នកសិក្សា​ស្រាវជ្រាវ​មួយ​ក្រុម​នៅក្នុង  សហរដ្ឋអាមេរិក​ថា កំដៅ​ដែល​ត្រូវបាន​បង្កើត​ដោយ​កុំព្យូទ័រ​យួរដៃ បាន​ក្លាយ​ជា​ភាព​គំរាមកំហែង​ដល់​សម្ថ​ភាព​មាន កូន​របស់​មនុស្ស​ប្រុស​ទាំងឡាយណា ដែល​ដាក់​ម៉ាស៊ីន​មួយ​នេះ​នៅលើ​ភ្លៅ​របស់​ពួកគេ ។​
សាស្រា្តចារ្យ យ៉េ​ហ្វីម ស្យេ​ន​ឃី​ន ( Yefim Sheynkin )​ដែល​ជា​អ្នកដឹកនាំ​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ​បាន និយាយថា ការធ្វើការ​ជាមួយ​កុំព្យូទ័រ​យួរដៃ នៅក្នុង​ស្ថានភាព​នោះ គឺ​អាច​បណ្តាលអោយ កំដៅ​នៃ​ពងស្វាស​កើន ឡើង​ជា​ខ្លាំង ដែល​វា​ជា​លទ្ធផល​នៃ​ការ​ប៉ះ​ទៅ​នឹង​កំដៅ និង ឥទ្ធិពល​ទំនាក់ទំនង​ទៅ​នឹង​ឥរិយាបថ​នេះ ។​
ជា​ការពិត​មេ​ជីវិត​ឈ្មោល​ដែល​ស្ថិតនៅ​ក្នុង​ស្រោម​ពងស្វាស ត្រូវបាន​ផលិត​នៅក្នុង​ពងស្វាស​។ រីឯ ស្រោម ពងស្វាស​គឺ​ស្ថិតនៅ​ផ្នែក​ខាងក្រៅ​នៃ​រាងកាយ ។ ជា​លទ្ធផល វា​គឺ​ហាក់​នឹង​ងាយ​រងគ្រោះ​ទៅនឹង កំដៅ​នៅ​ខាង ក្រៅ​ជាង អូវែ​របស់​មនុស្ស​ស្រី ។ ជា​មូលដ្ឋាន សំរាប់​ហេតុផល​នេះ អូវែ​របស់​ស្ត្រី គឺ​ហាក់ដូចជា​មិនសូវ​ងាយ នឹង ទទួលរង​ផល​ប៉ះពាល់​ពី កំដៅ​ដែល​បញ្ចេញ​ពី​កុំព្យូទ័រ​យួរដៃ​នេះ​ទេ ។​
ការសិក្សា​ស្រាវជ្រាវ​ក៏​បាន​បង្ហាញ​ទៀត​ផង​ដែរ​ថា ការកើនឡើង​កំដៅ​នៅក្នុង​ពងស្វាស គឺ​មាន​ទំនាក់ទំនង យ៉ាង​ជិតស្និទ្ធ​ទៅនឹង គុណភាព​អន់​ខ្សោយ​នៃ​មេ​ជីវិត​ឈ្មោល ។ នេះ​ជា​ហេតុផល​ដ៏​ពិតប្រាកដ សំរាប់​អ្នកជំនាញ ផ្នែក​សិក្សា​ពី​ភាព​មានកូន ណែនាំ​ពី​ការ​ស្ថិតនៅ​អោយ​ឆ្ងាយ​ពី ភួយ​អគ្គិសនី​, គ្រែ​ទឹក​ដែល​មាន​កំដៅ ឬ ការ​ស្លៀក ខោស្លីប​តឹង​ណែន នៅពេលណា​ដែល​អ្នក​កំពុង​ព្យាយាម​មានកូន​នោះ ។ កត្តា​ទាំង​នេះ តែងតែ​អាចបង្កើត​កំដៅ បន្ថែម​នៅ​ជុំវិញ​ពងស្វាស ៕

ប្រភពមកពី health.com.kh
Read More...

តើ​ស្ត្រី​ទទួល​បាន​ប្រយោជន៍​អ្វីខ្លះ​ពី​ការ​រួមភេទ​?

អ្វី​ដែល​សប្បាយ​ច្រើនជាង​ភាពស្រណុកសុខស្រួល​ខាង​រាងកាយ​ទៀតនោះការ​រួមភេទ​ពិតជា​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ស្ត្រី​ច្រើន​។ ជាមួយនឹង​សកម្មភាព​រួម​ភេទ បម្រែបម្រួល​ខាង​ផ្លូវកាយ និង​ផ្លូវ​ចិត្ត​ជា​ច្រើន​នឹង​ត្រូវ​ធ្វើឡើង​ក្នុង​រាងកាយ ហើយ​សកម្មភាព​ទាំងនេះ​ផ្តល់​ផល​វិជ្ជា​មាន​ទាំង​បុរស និង​ស្ត្រី។ ការសិក្សា​មួយ​ដែល​ធ្វើឡើង​ដោយ​អ្នកវិទ្យាសាស្ត្រ​របស់​កម្ម​វិធី​សុខភាព​ស្ត្រី (Women’s Health Programme) នៅឯ​សាកលវិទ្យាល័យ​Monash នៅ​អូស្ត្រាលី​បាន​បង្ហាញអោយឃើញថា ស្ត្រី​ដែល​រួមភេទ​តិចជាង​ពីរ​ដង​ក្នុង​មួយ​ខែ​ងាយ​នឹង​មាន​ជំងឺ​ណាស់​។​

​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ស្ត្រី​អាច​ទទួលបាន​៖
  • បន្ធូរ​អារម្មណ៍​ជាមួយ​ការ​រួមភេទ​៖ នេះ​គឺជា​ការពិត​ដែល​មាន​លក្ខណៈ​ជាក់ស្តែង​បំផុត​។ មនុស្ស​មួយចំនួន​យល់​ស្រប​ថា ការ​រួមភេទ​មាន​ឥទ្ធិពល​ជួយ​អោយ​អ្នក​បន្ធូរ​អារម្មណ៍​បាន​ច្រើន​រហូត​ដល់ ១០​ដង​ដូច​ការប្រើ​ថ្នាំ​សន្តំ​ដែរ​។​
  • ការ​រួមភេទ​ធ្វើអោយ​ស្ត្រី​មើល​ទៅ​កាន់តែ​ស្អាត​៖ មាន​អ័រម៉ូន​ពីរ​ប្រភេទ​ដែល​បញ្ចេញ​ក្នុង​រាងកាយ​ពេល​រួមភេទ ដែល​ជាហេតុ​ធ្វើអោយ​ស្ត្រី​កាន់តែ​ស្រស់​ស្អាត​ជា​ង​មុន​។ អ័រម៉ូន Oestrogen ក៏​មាន​វត្តមាន​ក្នុង​ចំណោម​អ័រម៉ូន​ទាំងពីរ​នោះដែរ​។ វា​ធ្វើអោយ​ស្បែក​ស្ត្រី​កាន់តែ​រលោង និង​សក់​កាន់តែ​ភ្លើង​ថ្លា​។ ការ​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជួយ​បង្កើន​កម្រិត​នៃ​ប្រតិកម្ម​សារធាតុ​គីមី​ក្នុង​រាងកាយ ប៉ុន្តែ​វា​ជា​ប្រតិកម្ម​ដែល​ផ្តល់​ផល​វិជ្ជមាន​ដល់​រូបសម្បត្តិ​របស់​មនុស្ស​ស្រី​តែប៉ុណ្ណោះ​។ ពេល​នោះ​នឹង​មាន​ភាព​ទាក់ទាញ​កាន់តែខ្លាំង​កាលណា​ប្រតិកម្ម​ធាតុគីមី​នេះ​កើតឡើង​ច្រើន​ក្នុង​រាងកាយ​។​
  • ការ​រួមភេទ​ជួយ​សម្រក​ទម្ងន់​៖ តាម​ការពិសោធន៍​ជាមួយនឹង​ក្បាច់​រួមភេទ​ជាច្រើន​អាច​ក្លាយទៅជា​មធ្យោបាយ​ដ៏​ល្អ​មួយ​សម្រាប់​ការ​សម្រក​ទម្ងន់​។ ការព្យាយាម​អ្វីដែល​ថ្មីៗ​, ក្បាច់​ថ្មី និង​ស្ទីល​ថ្មីៗ​សម្រាប់​ការ​រួមភេទ​ប្រហែល​គ្រាន់តែ​ជា​សកម្មភាព​ល្បួង​អ្នក​ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ការ​រួមភេទ​នោះ​កាន់តែ​សកម្ម​ប៉ុណ្ណោះ​!
  • កីឡា​សិច​៖ ការ​រួមភេទ​គឺជា​កីឡា​មួយ​ប្រភេទ​ដោយ​គ្រាន់​តែ​អ្នក​ធ្វើ​វា​អោយមាន​សុវត្ថិភាព​ទៅបាន​ហើយ​។ ការ​បណ្តោយ​អោយ​រួមភេទ​តាមចិត្ត​អាច​ក្លាយទៅជា​កីឡា​ដ៏​ល្អ​បំផុត ប៉ុន្តែ​អ្នក​ត្រូវ​ប្រាកដថា​កីឡា​ដែល​អ្នកលេង​មួយ​នេះ​មាន​ការការពារ​បាន​ត្រឹមត្រូវ​ហើយ​។ គ្រប់​សាច់ដុំ​ទាំងអស់​ក្នុង​រាងកាយ​ត្រូវបាន​រឹត​យ៉ាង​តឹង​ក្នុងពេល​រួមភេទ ហើយ​ការ​រឹត​សាច់ដុំ​នេះ​គឺជា​រឿង​ដ៏​ល្អ​សម្រាប់​សុខភាព​។​
  • សុខភាព​ស្បែក និង​ការ​រួមភេទ​៖ ការ​រួមភេទ​ធ្វើអោយ​បែក​ញើស ហើយ​វា​អាច​ជួយ​សម្អាតរ​ន្ធ​ញើស និង​ធ្វើអោយ​វា​មាន​ភាពស្រស់ស្អាត​ទៀតផង​។ មិនតែប៉ុណ្ណោះ ការ​រួមភេទ​ដោយ​គ្មាន​ភាព​តក់ក្រហល់​មាន​ទំនាក់ទំនង​គ្នា​នឹង​ការកាត់បន្ថយ​ជំងឺ​រលាក​ស្បែក​, កន្តួល​រមាស់ និង​ការដាក់​សម្ពាធ​លើ​ស្បែក​។​
  • ការ​រួមភេទ​ជួយ​ព្យាបាល​ជំងឺ​បាក់​ទឹកចិត្ត​៖ អ័រម៉ូន Oestrogen និង Endorphins នឹង​ត្រូវ​បញ្ចេញ​ក្នុង​រាងកាយ​ក្នុងពេល​រួមផេទ​ដើម្បី​ជួយ​បំបាត់អា​ការៈបាក់ទឹក​ចិត្តភ្លាមៗ​បាន​។ វា​មាន​ប្រសិទ្ធភាព​ណាស់​ទោះ​បី​ជា​មនុស្ស​ម្នាក់​នោះ​មាន​បញ្ហា​បាក់​ទឹកចិត្ត​ឥតឈប់ឈរ និង​ខ្លាំងក្លា​ក៏ដោយ​។​
  • បំបាត់​ការឈឺ​ក្បាល​៖ ការរួម​ភេទ​អាច​ជួយ​បន្ធូរ​សម្ពាធ​ក្នុង​សរសៃប្រសាទ​ដែល​ទៅ​បញ្ជា​ខួរក្បាល​។ ការ​ដែល​មាន​សម្ពាធ​ក្នុង​សរសៃប្រសាទ​ច្រើនតែ​បណ្តាលមកពី​ការឈឺ​ក្បាល​។​

​ការស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Monash បានអោយដឹងថា អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដែល​ស្ត្រី​អាច​ទទួលបាន​ពី​ការ​រួមភេទ​គឺ​អាស្រ័យ​ទៅលើ​ភាព​ស្រើបស្រាល​ដល់​កំពូល​ក្នុងពេល​រួមភេទ​។  មានន័យ​ថា ស្ត្រី​គួរតែ​ឈាន​ដល់​ចំណុចកំពូល​នៃ​ការ​រួមភេទ​ដ៏​ស្រណុក​សុខ​ស្រួល​មួយ​ដើម្បី​អាច​ទទួលបាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ភាគច្រើន​បាន​៕
ប្រភពមកពី​ health.com.kh

Read More...

អតីត​​ក្មេង​វត្ត​អភិវឌ្ឍ​ខ្លួន​ជា​នាយក​ក្រុមហ៊ុន​មាន​​ចំណូល​ ៦ ម៉ឺន​ដុល្លារ​ ក្នុង​មួយ​ខែ

ស្ថិត​នៅ​លើ​ទីតាំង​មួយ​កន្លែង​​ក្បែរ​វត្ត​សំរោង​អណ្ដែត ក្នុងសង្កាត់ភ្នំពេញថ្មី ​ជាយ​រាជ​ធានី​ភ្នំពេញ​ ឃ្លាំង​ស្តុក​​ទំនិញ​មួយ​ត្រូវ​​បាន​សាង​សង់​​ដោយ មាន​​ដំបូល​​ប្រក់​ស័ង្កសី​ ក្នុង​ទំហំ​​ប្រមាណ​ ១៥​ គុណ​ ២៥ ម៉ែត្រ។ ​នៅ​ក្នុង​ឃ្លាំង​នេះ​​មិត្ត​យុវវ័យ​នឹង​ឃើញ​​​ទូរ​​កុង​តឺន័រ​កក​​ពីរ​ត្រូវ​បាន​ដាក់​តម្រៀប​ក្បែរ​ៗ​​គ្នា​។ ទូរ​​កុង​តឺន័​​នេះ​​គឺ​សម្រាប់​ក្លាសេ​​​ត្រី​សាលម៉ុន និងត្រីធូណា។
លោក​ ម៉ៅ​ វុត្ថា​ ដែល​ដើម​ឡើយ​​គឺ​ជា​អតីត​ក្មេង​វត្ត​​រស់​នៅ​វត្ត​បទុមវតី​​ជាង​ ១០​ ឆ្នាំ​មក​នោះ​ បច្ចុប្បន្ន គឺ​ជា​អ្នកគ្រប់គ្រង​​ឃ្លាំង  និង​​ជា​នាយក​ក្រុមហ៊ុន​ Ks Seastar Co. Ltd ​ ដែល​​បាន​នាំ​ចូល​ត្រី​ទាំង​នេះ​​ពី​បរទេស។
តើ​លោក​មាន​ប្រវត្តិ​តស៊ូ​យ៉ាង​ណា​ទម្រាំ​មាន​​ថ្ងៃ​នេះ​?



ក្នុង​វ័យ​ ៣៣ ឆ្នាំ​​ លោក​ម៉ៅ​ វុត្ថា មាន​ស្រុក​កំណើត​ នៅ​ភូមិ ​ដាំស្ពៃ ​សង្កាត់​ស្លាកែត​ ក្រុង​-ខេត្ត​បាត់​ដំបង ​និង​ជា​កូន​កំព្រា​ឪពុក​តាំង​ពី​កុមារភាព។​
ជា​យុវជន​រស់​នៅ​ទី​ជនបទ​លោក ​ម៉ៅ វុត្ថា​​ ក៏​​មិន​ខុស​គ្នា​អ្វីពី​ ​យុវជន​ដ៏​ទៃ​ ​នោះ​ទេ។​ លោក​ ​​បាន​ ជួយ​កិច្ច​ការងារ​ធ្វើ​ស្រែ​ចម្ការ និងការងារផ្ទះ​ម្ដាយ ហើយ​ឆ្លៀត​ពេល​ទំនេរ​ខិត​ខំ​​សិក្សា​ ព្រោះ​លោក​គឺ​ជា​ក្តី​សង្ឃឹម​​ចុងក្រោយ​របស់​អ្នក​​ម្ដាយ​ ដោយ​សារ​​​​ជា​​កូន​ទោល​ក្នុង​គ្រួសារ​​។
នៅ​ឆ្នាំ​១៩៩៧ លោក​បាន​ចាក​ចេញ​​ពី​ទី​កន្លែង​កំណើត​ និង​អ្នក​ម្ដាយ​ជា​ទី​គោរព​ មក​បន្ត​កា​សិក្សា​​ ក្នុង​រាជ​ធានី​ភ្នំពេញ​ ដោយ​សុំ​កុដិព្រះសង្ឃ​នៅ​វត្ត​វត្តបទុមវតី​ ស្នាក់​អាស្រ័យ​ ដើម្បី​​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ ភ្នំពេញ​​ លើ​មុខ​វិជ្ជា​អក្សរ​សាស្ត្រ​ខ្មែរ​ ​​បន្ទាប់​ពី​​​​លោក​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​បាក់​ឌុប​។​​
លោក​ ម៉ៅ​ វុត្ថា​ បាន​រៀបរាប់​ថា​ ៖ “​​ដូច​លោក​ដឹង​ស្រាប់​ហើយ​ការ​ស្នាក់​នៅ​​​ ក្នុង​វត្ត​​​មិន​​​មាន​ភាព​ងាយ​ស្រួល​ប៉ុន្មាន​​ទេ​ តែ​ធ្វើ​ម៉េច​ យើង​​ជា​កូន​អ្នក​ក្រី​ក្រ​ត្រូវ​តែ​តស៊ូ។​​ ហើយ​ថ្ងៃ​ខ្លះ​ពេល​​ទៅ​សាកលវិទ្យាល័យ ​ខ្ញុំ​​​ត្រូវ​ដើរ​​ក៏​មាន​ដែរ​​”។​
តស៊ូ​រហូត​ទទួលបាន​​បរិញ្ញាបត្រ​អក្សរ​សាស្ត្រ​ខ្មែរ​​  លោកបានបន្តការសិក្សាកម្រិត​បរិញ្ញាបត្រ​បន្ថែមទៀតលើផ្នែក​អក្សរ​សាស្ត្រ​អង់គ្លេស​​នៅ​វិទ្យាស្ថាន​ភាសា​បរទេស​ និង​​​ផ្នែក​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​នៅ​ដេប៉ាឌីម៉ង់​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​ និង​សារគមាគមន៍​ នៃ​​​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។
ឆ្លៀតពេលទំនេរពីការសិក្សា លោក​​បាន​ធ្វើការងារ​ក្រៅ​ម៉ោង​នៅ​ស្ថានីយ​ទូរទស្សន៍ CTN ក្រសួង​កិច្ច​ការ​នារី  ​ ក្រោយមកលោកបានបម្រើ​ការងារជាបុគ្គលិក​នៅ​មណ្ឌល​ព័ត៌មាន ស្ត្រី​​កម្ពុជា​ នៅ​សាលា​ក្តី​ខ្មែរក្រហម​ ​​នៅ​អង្គការ​យុវ​តារា​កម្ពុជា​ ដែល​ផ្ដោត​សំខាន់​​ទៅ​​លើ​យុវជន​ និង​ការ​អភិវឌ្ឍ​សហគមន៍​  និង​ធ្វើ​ជា​អ្នក​ប្រឹក្សា​ឯករាជ្យ ក្នុង​រយៈ​ពេល​ខ្លី។


លោក វុត្ថា ក្នុង​​ទូរ​​កុង​តឺន័​​នេះ​​គឺ​សម្រាប់​ក្លាសេ​​​ត្រី


រហូត​ដល់​ឆ្នាំ​២០១២​ ​​តាមរយៈការណែនាំរបស់មិត្តភក្តិឲ្យស្គាល់គ្នាជាមួយពាណិជ្ជករជនជាតិ ស៊ុយអែតម្នាក់ដែលមាន រោងចក្រកែច្នៃត្រីសាលម៉ុន នៅ ក្រុងបាងកក  លោកក៏​បានក្តោប​យក​ឱកាស​ និង​ប្រឡូក​​ចូល​ក្នុង​វិស័យអាជីវកម្ម ដោយធ្វើជាអ្នក​ផ្គត់​ផ្គង់ត្រី​ ក្នុង​ទីផ្សារ​កម្ពុជា។
​ក្រោយពេលបានបំពេញការងារសិក្សានៅរោងចក្រក្នុងក្រុងបាងកក និងធ្វើការ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ ស៊ីជម្រៅលើគូប្រជែងនានាជាពិសេសទាក់ទងនឹងតម្លៃ ការវេចខ្ចប់ ការថែរក្សាទុក​ត្រី និង​ការ​ដឹក​ជញ្ជូន​ លោកបានធ្វើអាជីវកម្មនេះមានដំណើរការយ៉ាងរលូននៅកម្ពុជា។​
“ត្រី ដែល​​ក្រុមហ៊ុនរបស់​ខ្ញុំ​នាំ​ចូល​មាន​ពី​រ​ប្រភេទ​ ក្នុង​នោះ​មានត្រី​សាលម៉ុន និង​ត្រី​ធូណា​បើនិយាយ​អំពី​ត្រី​​សាលម៉ុន ​ គេ​អាច​ចាត់​ទុក​ថា​ជា​ស្តេច​ត្រី​មួយ​ប្រភេទ​ ដែល​ផ្តល់​ជីវជាតិ​​ល្អ​បំផុត​សម្រាប់​សុខភាព​ ដោយ​សារ​វាមាន​សារធាតុ​ អូម៉េហ្គា៣ និងប្រូតេអ៊ីន​ច្រើន​ ជួយ​ដល់​សុខភាព​​ពិសេស​បេះដូង។ គេនិយមបរិភោគត្រីទាំងពីរប្រភេទនេះឆៅ តាមជនជាតិជប៉ុន ប៉ុន្តែ​គេ​ក៏​អាច​ចម្អិន​តាម​បែប​ម្ហូប​អាហារ​នានា​ប្រកប​ដោយ​ឱជារស​ សម្រាប់​បរិភោគ​ផង​ដែរ”។ ​នេះ​គឺ​ជាការ​លើក​ឡើង​របស់​លោក ម៉ៅ វុត្ថា ។
​លោក​បាន​បន្ថែម​​ថា ​ត្រី​ទាំង​អស់​​នេះ​ដឹក​មក​តាម​យន្តហោះ​បើ​ជា​ប្រភេទ​ស្រស់​ឬក្លាស្សេ ​និង​​តាម​​កប៉ាល់​ទឹក​បើ​ជា​ប្រភេទ​កក​ ​ព្រម​ទាំង​ចែក​ចាយ​បន្ត​ដល់​ក្រុមហ៊ុន ​និង​ផ្សារ​ទំនើប​នានា​។​ មក​ដល់​ពេល​នេះ​ការ​បញ្ជាទិញ​​ត្រី​ពី​អតិថិជន​ កាន់​តែ​មាន​ការ​កើន​ឡើង​ជា​លំដាប់។​ជាក់​ស្ដែង​ពេល​ ចាប់​បើក​ដំណើរ​ការ​ដំបូង​​ក្រុមហ៊ុន​លក់​​អស់​ត្រឹម​២០ កេស(១កេស​ស្នើ​ នឹង​២០​គីឡូ​ក្រាម)​ប៉ុណ្ណោះ ​តែ​​បច្ចុប្បន្ន​បាន​កើន​ឡើង​ រហូតដល់​ ៦០ កេស ជា​ប្រភេទ​ត្រី​ស្រស់​ និង​ត្រី​កក​ជិត ២ តោន ក្នុង​មួយ​សប្ដាហ៍​។ លោក​ថា មាន​មូល​ហេតុ​ពីរ​ ដែល​ធ្វើ​ឲ្យ​ការ​បញ្ជាទិញ​មាន​ការ​​កើន​ឡើង​ គឺ​ ទី១ គុណ​ភាព​ត្រី​ល្អ​ ​ដោយ​សារ​ការ​រក្សាទុក​តាម​លក្ខណៈ​បច្ចេកទេស​ ទី២ ជាមួយ​នឹង​កម្រិត​ជីវភាព​ប្រជាពលរដ្ឋ​ល្អ​ប្រសើរ ​និង​ការ​យល់​ដឹង​ពី​សុវត្ថិភាព​ចំណី​អាហារ ​ពួក​គេ​ជ្រើស​រើស​យក​អាហារ​ណា​ដែល​ផ្ដល់​ប្រយោជន៍​ដល់​សុខភាព។​​
បច្ចុប្បន្ន លោក ម៉ៅ​ វុត្ថា វ័យ ៣៣ ឆ្នាំ​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​ចូល​ត្រី​ មាន​​ប្រភព​ពី​​​ប្រទេស​ ន័រវេ និង​ប្រទេស​ឥណ្ឌូនេស៊ី ​កំពុង ​ទទួល​បាន​​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​​ពី​សំណាក់​អតិថិជន​​។​ក្រុមហ៊ុន​លោក​ ទទួល​បាន​​​​ប្រាក់​ចំណូល​​ក្នុង​រង្វង់​៥​ ទៅ​​ ៦ ម៉ឺនដុល្លារ​ ក្នុង​មួយ​ខែ។



យុទ្ធសាស្រ្ត​របស់​ក្រុម​ហ៊ុន ទៅ​ថ្ងៃ​អនាគត​ នឹង​បន្តកែ​ច្នៃម្ហូបឆ្អិនស្រាប់ និង​​ធ្វើ​ជា​ប្រហិត​​ ដើម្បី​​បម្រើ​ដល់​​អតិថិជន ព្រោះ​បច្ចុប្បន្នក្រុមហ៊ុន​ មាន​ចុង​ភៅស្រាប់។ ​ក្រុមហ៊ុន​នឹង​ផ្ដល់​ឱកាស​អាជីវកម្ម​ដល់​ប្រជាពលរដ្ឋ​គ្រប់​គ្នា ដែលមាន​បំណង​យក​ ​ម្ហូប​ឆ្អិន​ស្រាប់​ទៅ​​លក់​បន្ត ដោយ​ក្រុមហ៊ុន​មាន​រទេះ​រុញ​ផ្ដល់​ជូន​។​ មិន​ត្រឹម​ប៉ុណ្ណឹង​​ទៅ​ថ្ងៃ​អនាគត​ លោកក៏​គ្រោង​រៀប​ចំ​សង្វាក់​ផលិត​កម្ម​កែ​ច្នៃ​ផលិត​ផល​ត្រី​សាលម៉ុន​ដើម្បី ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ។
លោក ​ម៉ៅ វុត្ថា​ ​បាន​រៀប​រាប់​ថា​ ថ្វី​ត្បិត​លោក​​​បាន​​ធ្វើ​ការងារ​សង្គម​ជាង ១០ ឆ្នាំ​​ក៏​ពិត​មែន​​តែ​បំណង​ប្រាថ្នា​ពិត​ប្រាកដ​​របស់​លោក​គឺ​​​ការ​រក​ស៊ី ​​ ព្រោះ​ការ​បង្កើត​មុខ​របរ​​នឹង​អាច​ជួយ​មនុស្ស​​បាន​ច្រើន​គ្នា។ ​ម្យ៉ាង​ការ​បង្កើត​មុខ​របរ​នេះ​ក៏​​ជា​ចំណុច​ដក​បទ​ពិសោធន៍​ពិត​ ​និង​​ការ​ធ្វើ​តេស្តទៅ​លើ​សមត្ថ​ភាព​របស់​យើង​ផង​ដែរ។
​លោក​​បាន​បន្ថែម​​ថា​ កត្តា​ ដែល​នាំ​ឲ្យ​លោក​ខិត​ខំ​ប្រឹង​ប្រែង​ដូច​សព្វ​ថ្ងៃ​ ដោយ​សារ​​​​លោក​ចង់​​ផ្លាស់​ប្តូរ​ជីវិត​របស់​ខ្លួន​ឯង​ឲ្យ​មាន​​ភាព​ល្អ​ ប្រសើរ​​ ពិសេស​គឺ​តប​ស្នង​សង​គុណ​អ្នក​​ម្ដាយ​ ដែល​​បាន​ខិត​ប្រឹង​ប្រែង​គ្រប់​បែប​យ៉ាង​ដើម្បី​ចិញ្ចឹម​បី​បាច់​លោក​​ឲ្យ​ មាន​អនាគត។​​​ លោក​​ថា​៖ “​ខ្ញុំ​នៅ​តែ​ចាំ​មិន​ភ្លេច​ គ្រា​ដែល​ម្ដាយ​​ខ្ញុំ​ជិះ​ឡាន​នៅ​​បាំង​ក្រោយ​​ ដែល​មាន​តម្លៃ​ថោក​ ពី​បាត់​ដំបង​មក​ភ្នំពេញ​​ ដើម្បី​មក​​លេង​កូន​​នៅ​វត្ត​​ ហើយ​ឆ្លៀត​ដាក់​​របស់​របរ​ខ្លះ​ៗ​យក​មក​លក់​នៅ​ភ្នំពេញ​​”។
ជា​ទី​បញ្ចប់​ លោក​ ម៉ៅ​ វុត្ថា​ បាន​ផ្តាំ​ផ្ញើ​ទៅ​យុវជន​ថា ​ត្រូវមានគោលដៅពិត​ប្រាកដ​ក្នុង​ចិត្ត​ និង​ប្រកាន់​​គោល​ជំហរ​មិន​បោះ​បង់។​ បើប្រកបអាជីវកម្ម ដែលមានគូរប្រជែងត្រូវ​ដឹង​ពី​ចំណុច​ខ្លាំង​ ចំណុច​ខ្សោយ​ របស់យើង និងគេ។ ត្រូវ​ដុស​ខាត់​ព្រលឹង​ ឆន្ទៈ​ និង​ទស្សនៈវិស័យ​របស់​ខ្លួន​តាម​​រយៈ​​ការ​កំណត់​គោល​ដៅ​ខ្លីៗ ហើយ​ប្រឹង​ប្រែង​ឲ្យ​អស់​លទ្ធ​ភាព​ ដូច​សុភាសិត​ខ្មែរ​ពោល​ថា​ ព្យាយាម​គង់​អី​នឹង​បាន​សម្រេច៕
តើ​មិត្ត​យុវវ័យ​យល់​យ៉ាង​ណា​ដែរ?

ប្រភពមកពី Sabay.com.kh
Read More...

ឃុំមេម៉ង និងឃុំចុងផ្លាស់ ក្នុងខេត្តមណ្ឌលគីរី រងការខូចខាត យ៉ាងធ្ងន់ធ្ងរ

មណ្ឌលគិរី ៖ ប្រជាពលរដ្ឋនៅឃុំចំនួនពីរ នៅក្នុងទីរួមខេត្តមណ្ឌលគិរីទាំងមូល ក្រោយពីមានការផ្សព្វផ្សាយតាមរយៈទូរទស្សន៍ កាសែត គេហទំព័រ អំពីបញ្ហាផ្លូវលំមួយខ្សែ ប្រវែងប្រមាណជាង៤០គីឡូម៉ែត្រ ចាប់ពីក្រុងសែនមនោរម្យ ឆ្ពោះទៅដល់ឃុំពីរ គឺឃុំមេម៉ង និងឃុំចុងផ្លាស់ នៅក្នុងស្រុកកែវសីមាថា បាននិងកំពុងតែរងនូវការខូចខាតធ្ងន់ទៅៗ ខណៈដែលមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរីបានឈូសឆាយ និងត្រាសសេរួចរាល់ហើយ បានផ្អាកដំណើរការទៅវិញនោះ ។ រហូតមកដល់សព្វថ្ងៃនេះ ប្រជាពលរដ្ឋ រស់នៅឃុំ ទាំងពីរខាងលើ បាន និងកំពុងទន្ទឹងរង់ចាំមើល ចំណាត់ការនានា រវាងអាជ្ញាធរខេត្ត និងមន្ទីរអភិវឌ្ឍន៍ជន បទ ខេត្តអាចសម្រួល និងជួយធ្វើផ្លូវជូនពួកគាត់ ក្នុងការធ្វើចរាចរណ៍ដែរឬទេ ? ។
មន្ត្រីរាជការមួយចំនួន នៅក្នុងខេត្តមណ្ឌលគិរី បានចោទប្រកាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បាន និងកំពុងបណ្តែតបណ្តោយ ឲ្យក្រុមហ៊ុនឯកជនមួយ នៅក្នុងខេត្តមណ្ឌលគិរី ហាក់បីដូចជា ធ្វើថ្លូវគ្មានគ្រឿង ចាក់គ្រប់គ្រាន់ និងស្ថាបនាខ្វះបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ក្នុងការសាងសង់ ។
ប្រភពព័ត៌មានខាងលើ បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងការស្ថាបនាផ្លូវលំមួយខ្សែនេះ ថវិការបស់ជាតិបាន ចំណាយអស់មិនតិចជាង បីរយលានរៀលនោះទេ ក្នុងមួយឆ្នាំៗ ហើយពួកគាត់នៅតែចោទប្រកាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្ថាបនា និងកសាងផ្លូវលំមួយចំនួន នៅក្នុងខេត្តមណ្ឌលគិរី រួមមានផ្លូវ ពូជ្រៃ កោះញែក ។ល។ ហាក់បីដូចមានភាពអាថ៌កំបាំង និងគ្មានបទដ្ឋានបច្ចេកទេស គ្រប់គ្រាន់ក្នុងការ ស្ថាបនាសាងសង់ផ្លូវ  ។ បន្ទាប់ពីប្រជាពលរដ្ឋបានជ្រាបព័ត៌មាន និងបានស្ដាប់ការខ្សិបដាក់ត្រជៀកគ្នាថា ជាតិបានចំណាយថវិការាប់ពាន់លានរៀល ដើម្បីស្ថាបនា និងសាងសង់ផ្លូវលំទាំងអស់ខាងលើនោះ ពួក គាត់បានសម្តែងនូវខកចិត្តយ៉ាងខ្លាំង ចំពោះលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ដែលបានសាងសងផ្លូវ គ្មានគុណភាពបែបនេះ ។ ប្រជាពលរដ្ឋ និង មជ្ឈដ្ឋាននានាបានទន្ទឹង និងរង់ចាំមើលថា តើមានដែរឬទេ ការចុះត្រួតពិនិត្យ ពីអាជ្ញាធរខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទ ព្រមទាំងក្រសួងអភិវឌ្ឍន៍ជនបទ ចំពោះការ ស្ថាបនា និងសាងសង់ផ្លូវលំនានាក្នុងខេត្តនេះ  ។
លោក យន់ សារោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ អ្នកយកព័ត៌មានដើមអម្ពិលមិនអាចទាក់ទងបានទេ នា ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៣ នេះ ។ នាពេលកន្លងមកថ្មីៗនេះ សាលាខេត្តមណ្ឌលគិរី បានបើកិច្ច ប្រជុំស្តីអំពីបញ្ហានេះដែរ នេះបើតាមការឲ្យដឹង ពីមន្ត្រីសាលាខេត្តមណ្ឌលគិរី  តែសុំមិនបញ្ចេញឈ្មោះ ។  មជ្ឈដ្ឋាននានា ជាពិសេសប្រជាពលរដ្ឋមួយចំនួនទៀត បានលើកឡើងថា ប្រហែលជាមានការត្រូវរ៉ូវគ្នាជា លក្ខណៈប្រព័ន្ធហើយ បានជាស្ងាត់ៗបែបនេះ ៕

ប្រភពមកពី dap-news.com

Read More...

ពលរដ្ឋភូមិគៀនជ្រៃ ផ្អើលមើលក្តាមចម្លែក លើស្នូកមានរូប ក្បាលមនុស្សស្រី (មានវីដេអូ)

កំពង់ចាម៖ ប្រជាពលរដ្ឋ បាននាំគ្នាផ្អើលតៗគ្នា ទៅមើលក្តាមចម្លែកមួយដែលនៅលើស្នូក មានរូបដូចជាក្បាល មនុស្ស មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋបាននាំគ្នាអុជធូបសុំសេចក្តីសុខ ពីសត្វក្តាមនោះផងដែរ។
ក្តាមមួយនេះ ត្រូវបានលោក ភួង ពៅ អាយុ ៥០ឆ្នាំ ប្រទះឃើញនៅក្រោមផ្ទះរបស់ខ្លួន កាលពីព្រឹកថ្ងៃទី១១ ខែ តុលា ឆ្នាំ២០១៣ នៅភូមិគៀនជ្រៃក្នុង ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ រហូតដល់ថ្ងៃទី១៣ ខែ តុលា មានប្រជាពលរដ្ឋជាច្រើនផ្អើលទៅមើល ក្រោយពេលបានឮតៗគ្នាថា ក្តាមនេះ មានរូបក្បាលមនុស្សស្រីលើ ស្នូកចេះបើកភ្នែក។
លោក ភួង ពៅ ជាម្ចាស់ផ្ទះ បានអះអាងថា កាលពីព្រឹកថ្ងៃទី១១ ខែតុលា រូបលោកបានឃើញសត្វក្តាមនោះវៀរ មកក្រោមផ្ទះរបស់ខ្លួន ដោយឃើញក្តាមនោះ មានរូបចម្លែក ដោយមានក្បាលមនុស្សស្រីលើស្នូក គាត់ក៏ចាប់ក្តាម នោះទុកមើល។ ប៉ុន្តែក្រោយមក ក៏មានការអុជធូបសុំឲ្យរូបនៅលើស្នូកក្តាមបើកភ្នែក ស្រាប់រូបមនុស្សលើស្នូក ក្តាមបានបើកភ្នែក ហេតុដូច្នេះហើយ ទើបមានការផ្អើលមើលតៗគ្នា។
លោក ភួង ពៅ បានឲ្យដឹងទៀតថា ជាមួយនិងការមកចង់ឃើញរបស់ប្រជាពលរដ្ឋ ក្នុងនោះ ក៏មានប្រជាពលរដ្ឋ ខ្លះ បានអុជធូបសុំសេចក្តីសុខ និងបានដាក់ជាដង្វាយ ៣០០ ទៅ៥០០រៀលផងដែរ។
លោក ពៅ ឲ្យដឹងទៀតថា លោកបានរក្សាទុកសត្វក្តាមចម្លែកនេះ ដាក់ក្នុងចានដែក ហើយកូនៗរបស់គាត់ ដាក់ បាយឲ្យជាចំណី៕



Read More...

វត្ត​បាកាន​ផ្តល់​អង្ករ​១តោន មី៥០កេស​ជូន​សាខា​កាក​បាទ​ក្រហម​ដើម្បី​ជួយ​ជនរង​គ្រោះ​ដោយ​ទឹក​ជំនន់

ខេត្ត​ពោធិ៍សាត់​ ៖ ព្រះ​តេជ​គុណ​ឡាយកន ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​បាកាន​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ តុលា ២០១៣ បាន​នាំ​យក​អង្ករ​ចំនួន​១តោន និង​មី​៥០​កេស​ផ្តល់​ជូន​ សាខា​កាក​បាទ​ក្រហម​កម្ពុជា​ ខេត្ត​ពោធិ៍សាត់ដើម្បី​ ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​។
លោក​វ៉ាន់ ហ៊ាង នាយក​ប្រតិ​បត្តិ​សាខាកា​ក​បាទ​ក្រហម​ កម្ពុជា​ខេត្ត​ពោធិ៍​សាត់​បាន​ថ្លែង​ អំណរ​ព្រះ​គុណ​ដល់​ព្រះ​តេជ​គុណ​ឡាយ កន ដែល​បាន​នាំ​យក​អង្ករ និង​មី​មក​ផ្តល់​ជូន​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​។
លោក​ឱ្យ​ដឹង​ទៀតថា អំណោយ​ទាំង​នេះ​លោក​នឹង​ចាត់​ចែង​ ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​គ្រប់​ប្រភេទ​ ពិសេស​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ខ្យល់​ព្យុះ​ ភ្លើង​ឆេះ​ផ្ទះ គ្រោះ​រាំង​ស្ងួត​ជា​ដើម​៕

ប្រភពមកពី កោះសន្តិភាព
Read More...

វាយ​ប្រហារបង្ហូរឈាម​ថ្មី​នៅ​ភាគ​ខាង​ជើង​ក្រុង​បាដាដ​

ប្រភព​ព័ត៌​មាន​ប៉ូលិស​ និង​​មន្ទីរពេទ្យ​រាយ​ការណ៍ថា​ រថយន្ត​បង្កប់​គ្រឿង​ផ្ទុះ​មួយ​បាន​ផ្ទុះ​កាល​ពី​ថ្ងៃ​ទី​១២ តុលា​ នា​វេលា​ល្ងាចក្នុង​វិថី​មាន​មនុស្ស​ច្រើន​កុះ​ករ​មួយ​នៃ​ទីក្រុង​សាម៉ារ៉ា​ភាគ​ខាង​ជើង​ក្រុង​បាដាដ​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​១២​នាក់ ។​ ការវាយ​ប្រហារ​​នេះ​កើត​មាន​ពេល​ប្រជាជន​លើក​គ្នា​ទិញ​របស់​របរ​មុន​ពេល​បុណ្យ​ AID AL-ADHA ជា​បុណ្យ​ធំ​មួយ​របស់​អ៊ិស្លាម​គ្រោងធ្វើ​នាថ្ងៃទី​១៥ តុលា​ ក៏​បណ្តាល​ឱ្យ​មនុស្ស​១៣​នាក់​ត្រូវរបួស​ផងដែរ ។​
អំពើ​ហិង្សា​ពិសេស​រវាង​សហ​គមន៍​ស៊ុន​នីត​ និង​ស៊ីអ៊ីត​​មាន​ការ​កើន​ឡើងខ្ពស់​តាំង​ពីដើម​ឆ្នាំ​២០១៣ នេះ​មក​នៅអ៊ីរ៉ាក់​ គឺ​ដល់​កម្រិត​មួយ​ដូច​​កាល​ពី​ក្នុងឆ្នាំ​២០០៨ ជាមួយតុល្យ​ការ​អ្នក​ស្លាប់​ក្នុង​មួយ​ខែៗ​រវាង​ពី​៨០០​ ទៅ​១.០០០​នាក់ ។​ អំពើ​​ហិង្សាបណ្តាល​ឱ្យ​មនុស្សស្លាប់​ជាង​២៣០​នាក់​ចាប់​តាំងពី​ដើម​ខែ​តុលា​មក​ និង​ជាង​៤.៩០០​នាក់​តាំងពី​ដើម​ឆ្នាំ ។​ សម្រាប់​ខែ​កញ្ញា​មួយ​ អ.ស.ប​ រៀបរាប់​ពី​ចំនួន​អ្នក​ស្លាប់​ថា​ មាន​ជិត​១.០០០​នាក់​ ហើយអ្នក​របួស​មាន​ជាង​២.១០០​នាក់​ ៕​

ប្រភពពី កោះសន្តិភាព
Read More...

ផ្ទះថ្ម​ប្រក់​ស័ង្កសី​១ខ្នងត្រូវ​ទឹក​ជន់​លិច ​​បាក់​ស្រុត​ចូល​ទឹក​ស្ទឹងព្រែក​ត្នោតបាត់

រាជធានីភ្នំពេញ ៖ ផ្ទះ១ខ្នងទំហំ៩ម៉ែត្រគុណ៥ម៉ែត្រ សង់ពីថ្មប្រក់ស័ង្កសីនៅ លើដីទើបចាក់ថ្មីៗ ហើយមិនបានបុកគ្រឹះឱ្យបាន ត្រឹមត្រូវជាមុននោះត្រូវ ទឹកជំនន់ជន់លិច និងហូរច្រោះដាច់ដី បណ្តាលឱ្យស្រុត រួចរលំធ្លាក់ចូលទៅ ក្នុងទឹកស្ទឹងបាត់ កាលពីវេលាម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី១១ តុលា ២០១៣ ស្ថិតនៅជាប់មាត់ស្ទឹងព្រែកត្នោត ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ តែមិនបណ្តាលឱ្យម្ចាស់ផ្ទះរងរបួស ឬស្លាប់ទេ។

ស្ត្រីជាម្ចាស់ផ្ទះបានឱ្យដឹងថា នៅប៉ុន្មានថ្ងៃមុនពេលកើតហេតុ ទឹកនៅក្នុងស្ទឹងព្រែកត្នោត ឡើងជន់លិចផ្ទះ របស់នាងយូរថ្ងៃដែរហើយ ហើយពេលស្រកទៅវិញ នាងបានឃើញស្នាម ទឹកហូរច្រោះធ្វើឱ្យនាង និងក្រុមគ្រួសារចេះតែមានការ ព្រួយបារម្ភខ្លាចមានការបាក់ស្រុតដែរ ព្រោះផ្ទះនេះសង់ឡើងនៅលើដីទើបចាក់ថ្មី ម្យ៉ាងទៀតអត់មានបុកគ្រឹះឱ្យរឹងមាំទេ ។

លុះនៅថ្ងៃកើតហេតុនៅសុខៗស្រាប់តែផ្ទះ របស់នាងញ័ររង្គើយោលទៅយោល មកដូចរញ្ជួយដី ដោយឃើញសភាពមិនស្រួលនាង និងក្រុមគ្រួសារបាននាំគ្នារត់ចេញ ពីក្នុងផ្ទះទាំងព្រលឹងចុងសក់ ដោយមិនបានប្រមូលយក ទ្រព្យសម្បត្តិក្នុងផ្ទះចេញទាន់ពេលទេ គ្រាន់តែចេញផុតបន្តិចស្រាប់តែ ផ្ទះរលំធ្លាក់ចូលទៅក្នុង ទឹកស្ទឹងទាំងកម្រោលតែម្តង៕





ប្រភពពី កោះសន្តិភាព
Read More...

Saturday, October 12, 2013

ប៉ូលិស​ខណ្ឌ​មាន​ជ័យ​ឃាត់ខ្លួន​ប្តី​ស្ត្រី​ដែល​ត្រូវ​គេ​អារក​សម្លាប់​នៅ​ច្បារ​អំពៅ​ ​ សង្ស័យ​ជា​ជន​ដៃ​ដល់​

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ខណ្ឌ​មាន​ជ័យ​ដឹក​នាំ​ដោយ​លោក​ហ៊ី ណារិន អធិការ​នគរ​បាល​ខណ្ឌ​មាន​ជ័យធ្វើ​ការ​ស្រាវ​ជ្រាវ និង​​ឃាត់​ខ្លួននៅ​វេលា​ម៉ោង​១០ និង​៣០នាទី​ព្រឹក​ ថ្ងៃ​ទី​១៣ តុលា ២០១៣ នេះ​ ដោយ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ឃាត​កម្ម​​អារ.ក​សម្លាប់​ស្ត្រី​​ម្នាក់​ដែល​គេ​ស្គាល់​ថា​ ជា​កូន​ប្រសារ​ថៅ​កែ​សំណង់​ម្នាក់​នៅ​សង្កាត់​ច្បារ​អំពៅ​ ​។
​បុរស​សង្ស័យ​រូប​នេះ​ត្រូវ​ប៉ូលិស​ឱ្យ​ដឹង​ថា ជា​ប្តី​ស្ត្រី​រង​គ្រោះ។ ចំពោះ​មូលហេតុ​នៃ​ការ​សម្លាប់នេះត្រូវ​ប៉ូលិស​ឱ្យ​ដឹង​ថាសង្ស័យ​ពាក់​ព័ន្ធរឿង​ស្នេហា​ត្រីកោណ។
បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​ប៉ូលិសនាំ​ទៅ​អធិការ​ដ្ឋាននគរបាល​ខណ្ឌ​មានជ័យ​ដើម្បី​ធ្វើការ​សាកសួរ។
គួររំលឹកផងដែរថា កាល​ពី​​​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​​ ថ្ងៃ​ទី​១០ តុលា​ ស្ត្រី​ម្នាក់​​ស្លាប់​បាត់​បង់​ជីវិត​យ៉ាង​អាណោច​អា​ធ័ម​​បំផុត​ដោយ​អំពើ​​អារ.ក​សម្លាប់​ នៅ​ក្នុង​បន្ទប់​ផ្ទះ​ឈើ​របស់​ខ្លួន​ជាន់​ទី​១​ គឺ​ផ្ទះ​លេខ​២៦៨​ ក្រុម​ទី​១៨​ ​ផ្លូវ​លេខ​៦៤៤​ ភូមិ​ដើម​មា៉ក់​ឃ្លើ​ សង្កាត់​ច្បារ​អំពៅ​ទី​១​ ខណ្ឌ​មាន
​ជ័យ​ ។
ស្ត្រី​រង​គ្រោះ​ឈ្មោះ​ ហួ៊រ​ លី​ជួរ​ អាយុ​៣៤​ឆ្នាំ​ ជា​កូន​ប្រសារ​ថៅ​កែ​សំណង់​ម្នាក់​នៅ​សង្កាត់​ច្បារ​អំពៅ​ ដែល​បុរស​ជា​ប្តី​មាន​មុខ​របរ​ជា​អ្នក​បើក​អីុន​ធើរ​ណិត​ ​។


ប្រភពមកពី កោះសន្តិភាព


Read More...

ក្មេងសិស្សសាលា អោបគ្នានៅទីសាធារណ ជាងកន្លះម៉ោង

សឹង្ហបូរី៖ គូស្នេហ៍ វ័យក្មេងមួយគូ បានឈរអោយគ្នាយ៉ាងជិតស្និត នៅសួនច្បារ sky garden អស់ជាងកន្លះម៉ោង។ តាមប្រភពពត៌មានបានអោយដឹងថា គូស្នេហ៍វ័យក្មេង មួយគូនេះ ស្លៀកពាក់ឯកសណ្ឋាន ជាសិស្ស សាលា ហើយមិនខ្លាចក្រែង រឺ ខ្មាស់អៀនអ្នកដទៃ ឡើយ។ តាមសំដីមិត្តភក្រ័ របស់ពួកគេ បាននិយាយថា ពេលឃើញពួកគេ ឈរអោយគ្នា យ៉ាងស្និតស្នាល មិនព្រមលែង ទើបគេថត យករូបភាព អ្នកទាំង២នោះ តែម្តងទៅ។ តាមសំដីអ្នកថតរូបនោះ បាននិយាយថា គេបានឃើញអ្នកទាំង២នោះ ឈរអោបគ្នាតាំង ពីម៉ោង ៣និង២៥នាទីល្ងាច មកម្លេះ លុះដល់ម៉ោង ៣និង៥៥នាទី ល្ងាចហើយពួកគេនៅតែ មិនលែងគ្នាទៀត ទើបគេមិននៅចាំមើល ព្រោះថា វាមានរយៈពេលយូរពេក។ ក្នុងនោះក៍មាការ រិះគន់ថា គូស្នេហ៍មួយគូ នេះមិនគួរធ្វើរឿង បែបនេះនៅតាមទីសាធារណ ឡើយព្រោះថា ពួកគេកំពុងតែ ស្លៀកពាក់ជាឯកសណ្ឋានសិស្សសាលា៕


ប្រភពពី khmer-note


Read More...

នគរបាលវរៈព្រំដែន ៨១៧ ឃាត់ពលករ​ ១៣ នាក់បម្រុងឆ្លងដែនខុសច្បាប់អប់រំរួចឲ្យត្រឡប់ទៅផ្ទះវិញ

បាត់ដំបង៖ កម្លាំងនគរបាលល្បាតប៉ុស្តិ៍គីឡូលេខ៩ របស់វរៈការពារព្រំដែន ៨១៧ ឃាត់ខ្លួនពលករស្រី-ប្រុស១៣ នាក់បម្រុងឆ្លងដែនខុសច្បាប់ មកអប់រំ និង ឲ្យត្រឡប់ទៅផ្ទះវិញកាលពី ម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី១២ ខែ តុលា ឆ្នាំ២០១៣ នៅចំណុចទយស្ថិតក្នុងភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
លោក ខេង ស្រ៊ុន នាយប៉ុស្តិ៍គីឡូលេខ៩ របស់នគរបាលវរៈការពារព្រំដែនលេខ៨១៧ ប្រចាំស្រុកសំពៅលូន បាន ឲ្យដឹងថា កាលពីព្រលឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣ នៅចំណុចភូមិគីឡូលេខ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងរបស់លោកបានដើរល្បាតតាមព្រំដែន ក៏ប្រទះឃើញពលករ បម្រុងឆ្លងដែនខុសច្បាប់ជាបន្ត បន្ទាប់ចំនួន ១៣នាក់។ លោកក៏បានសុំបទបញ្ជាពីលោកមេវរៈនគរបាលការបារព្រំដែនលេខ៨១៧ ដោយបាន ការឯភាពពីលោកស្នងការខេត្ត ធ្វើការឃាត់ខ្លួនពួកគេនាំយកមកសាសួរ ទើបដឹងថា ពួកគេត្រូវបានមេខ្យល់ រង់ចាំ លើទឹកដីថៃបម្រុងឆ្លងដែនខុសច្បាប់។
លោក ខេង ស្រ៊ុន បានបន្តថា បន្ទាប់ពីបានឃាត់ខ្លួនសាកសួរហើយ លោកបានណែនាំប្រជាពលរដ្ឋទាំង១៣នាក់ នោះកុំឲ្យឆ្លងដែនខុសច្បាប់ទៀត ដោយបានលើកពីសភាពការណ៍ព្រំដែន ច្បាប់ព្រំដែន ច្បាប់អន្តោប្រវេសន៍ ដែលប្រឈមនិងការគ្រោះថ្នាក់ផ្សេងៗ។ល។
លោក ក៏បានបញ្ជាក់ប្រាប់ថា បើចង់ឆ្លងដែនទៅធ្វើការនៅប្រទេសថៃ នោះត្រូវធ្វើលិខិតឆ្លងដែន ឲ្យបានត្រឹមត្រូវ ជាមុនសិនសម្រាប់រយៈពេលយូរ ឬ សៀវភៅឆ្លងដែនសម្រាប់រយៈពេលខ្លី ទើបមិនប្រឈម និងការឆ្លងខុសច្បាប់ ។ បន្ទាប់ពីណែនាំហើយ លោកបានអនុញ្ញាតឲ្យពលករទាំង១៣នាក់ នោះត្រឡប់ទៅផ្ទះវិញ៕



ប្រភពមកពី​​ dap-news.com




Read More...

Join Us On Facebook

Please Wait 30 Seconds...!!!Skip